រាជធានីភ្នំពេញ ៖ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃទី៥ កក្កដា ២០១២ ពលរដ្ឋខ្មែរចំនួន៤នាក់ ដែលបានទៅធ្វើការងារជាកម្មករនេសាទយ៉ាងលំបាកវេទនានៅអាហ្វ្រិកខាងត្បូង តាមរយៈក្រុមហ៊ុន Giant Ocean International Fishery Co., Ltd. អស់រយៈពេលជាច្រើនខែឆ្នាំ ហើយត្រូវបានជួយសង្គ្រោះនាពេលថ្មីៗកន្លងទៅនេះ នឹងត្រូវធ្វើមាតុភូមិនិវត្តន៍វិញ នៅថ្ងៃទី៥ កក្កដា ២០១២ ខាងមុខនេះ ។
ពលរដ្ឋខ្មែចំនួន៤នាក់នេះ រួមមាន១-សេង សុខា ភេទប្រុស អាយុ២៥ឆ្នាំ នៅខេត្តកំពត ២-ផាន ចាន់ដែន ភេទប្រុស អាយុ៣៤ឆ្នាំ នៅខេត្តកំពង់ចាម ៣-ផា ណារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ នៅខេត្តកំពង់ចាម និង៤-ចាប ស៊ីណាត ភេទប្រុស អាយុ២១ឆ្នាំ នៅខេត្តសៀមរាប ។
ដោយមានកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយអាជ្ញាធរអាហ្វ្រិកខាងត្បូង និងជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) ពលរដ្ឋខ្មែរទាំង៤នាក់នេះ នឹងវិលត្រឡប់មកដល់កម្ពុជាវិញនៅថ្ងៃទី៥ កក្កដា ឆ្នាំ២០១២ វេលាម៉ោង៩ និង៥នាទីព្រឹក ៕
No comments:
Post a Comment
yes