ឧត្តមសេនីយ៍ផ្កាយ២ ប៊ុន សុខា អង្គរក្សលោក ហ៊ុន សែន ដែលបានវាយមនុស្ស៣នាក់ឲ្យរងរបួស និងសន្លប់នៅខេត្តកោះកុងកាលពីចុងខែមេសានោះ ត្រូវតុលាការសម្រេចដោះលែងហើយនៅថ្ងៃនេះ។
ដីកាសម្រេចដោះលែងឈ្មោះ ប៊ុន សុខា និងអង្គរក្ស៣នាក់ទៀតរបស់តុលាការខេត្តកោះកុងមិនត្រូវបានប្រកាសជាសាធារណៈឡើយ បន្ទាប់ពីតុលាការនេះបានធ្វើការជំនុំជម្រះកាលពីថ្ងៃទី០៥ ខែកក្កដា កន្លងទៅថ្មីៗនេះ។
មន្រ្តីអង្គការសិទ្ធិមនុស្សបាននិយាយថា ការសម្រេចដោះលែង ប៊ុន សុខា ឲ្យនៅក្រៅឃុំនេះ គឺជាការបង្ហាញនូវភាពមិនប្រក្រតីរបស់តុលាការ ហើយវាក៏ធ្វើឲ្យសាធារណៈជនមានការសង្ស័យ និងមិនអស់ចិត្តផងដែរ។
សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២ បុរសម្នាក់ដែលគេស្គាល់ថានាយរងសេនាធិការកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ឈ្មោះ ប៊ុន សុខា រួមជាមួយអង្គរក្សខ្លួនចំនួន៣នាក់ បានវាយដំនិងឆក់យ៉ាងសាហាវព្រៃផ្សៃទៅលើមនុស្សចំនួន៣នាក់ក្នុងសណ្ឋាគារមួយក្នុងខេត្តកោះកុង។ បន្ទាប់មកដោយមានភស្តុតាងជាវីដេអូក្លីបមិនអាចប្រកែកបាន ប៊ុន សុខា និងអង្គរក្សរបស់ខ្លួនត្រូវតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនដើម្បីធ្វើការកាត់ទោស។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយជនរងគ្រោះទាំង៣នាក់នោះ ត្រូវឈ្មោះ ប៊ុន សុខា ផ្តល់សំណងជំងឺចិត្តម្នាក់ៗ៣ពាន់ដុល្លារ និងក្រោយមកពួកគេក៏បានដកពាក្យបណ្តឹងមកវិញ៕
No comments:
Post a Comment
yes