សារព័ត៌មានសីនហួបានផ្សព្វផ្សាយ ថា ក្រសួងកសិកម្មចិនបានបញ្ជាក់ថា បានរកឃើញជំងឺគ្រុនផ្ដាសាយបក្សីH5N1 ផ្ទុះឡើងជាថ្មីនៅតំបន់ស៊ីឈ័ន ប្រទេសចិន ។
សត្វមាន់ជាង៥៥០០ក្បាលនៅក្នុង កសិដ្ឋានមួយនៅតំបន់ស៊ីឈ័នបានផ្ទុក វីរុសH5N1 ។ ក្រុមត្រួតពិនិត្យជំងឺគ្រុន ផ្ដាសាយបក្សីបានបញ្ជាក់ថា នៅតំបន់ នោះពិតជាមានជំងឺគ្រុនផ្ដាសាយបក្សី H5N1 ផ្ទុះឡើងសាជាថ្មីដោយមានសត្វ មាន់១៧០០ក្បាលបានងាប់ ។
មន្ដ្រីរដ្ឋាភិបាលក្នុងតំបន់បានកាត់ ផ្ដាច់តំបន់ដែលមានគ្រុនផ្ដាសាយបក្សី H5N1 ឱ្យនៅដោយឡែក ហើយមកទល់ ពេលនេះមានសត្វមាន់១៦០.០០០ ក្បាលត្រូវបានសម្លាប់ចៀសវាងរាល ដាលទៅកាន់តំបន់ផ្សេងៗទៀត ៕
No comments:
Post a Comment
yes