សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 20, 2012

ថ្នាក់ដឹកនាំ ចលនា ប្រជាធិបតេយ្យ សង្រ្គោះជាតិ រង់ចាំការឆ្លើយតប ពីក្រសួងមហាផ្ទៃ ក្នុងការចុះបញ្ជី ឈ្មោះគណបក្សថ្មី របស់ខ្លួន

Photo by DAP-NEWS
Photo by DAP-NEWS
ភ្នំពេញ៖ ថ្នាក់ដឹកនាំចលនា ប្រជាធិបតេយ្យសង្រ្គោះជាតិ រង់ចាំការឆ្លើយតបពីក្រសួងមហាផ្ទៃ បន្ទាប់ពីខ្លួនបានដាក់លិខិត ដើម្បីស្នើសុំបង្កើតគណបក្សថ្មី ដោយ យោងតាមច្បាប់ ស្តីពីគណបក្សនយោបាយ ក្នុងរយៈពេល១៥ថ្ងៃ បើគ្មានការឆ្លើយតបពីក្រសួងមហាផ្ទៃនោះទេ នោះបានន័យថា គេបានទទួលសេចក្តីជូនដំណឹង នេះជាផ្លូវការហើយ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២ នាទីស្នាក់ការបណ្តោះអាសន្ន របស់គណបក្សសង្រ្គោះជាតិ លោក ប៉ុល ហំម អ្នកនាំពាក្យ ចលនាប្រជាធិប តេយ្យសង្រ្គោះជាតិ និងជាអ្នកនាំពាក្យគណបក្ស សិទ្ធិមនុស្សផងដែរនោះ បានមានប្រសាសន៍ថា នៅព្រឹកមិញនេះ មន្រ្តីថ្នាក់ដឹកនាំរបស់គណបក្ស បានយកលិខិត ទៅក្រសួងមហាផ្ទៃរួចរាល់ហើយ ហើយក្រសួងមហាផ្ទៃ ក៏បានទទួលយកផងដែរ។

លោកថា «យើងនឹងរង់ចាំម្លើយពីក្រសួងមហាផ្ទៃ ហើយយោងតាមច្បាប់ស្តីពី គណបក្សនយោបាយនេះ ក្នុងរយៈពេល១៥ថ្ងៃ បើសិនជាក្រសួងមហាផ្ទៃមិនមាន ការផ្លើយតបទេ មានន័យថា គេបានទទួលនូវសេចក្តីជូនដំណឹង របស់យើងជាផ្លូវការហើយ»។
លោក ប៉ុល ហំម បន្ថែមថា ក្នុងអំឡុងពេល១៥ថ្ងៃ ក្រសួងមិនបានឆ្លើយតបទេនោះ យើងនឹងមានសិទ្ធិ ក្នុងការរៀបចំឯកសារជូនមួយជំហានទៀត ដើម្បីយកទៅចុះ បញ្ជីគណបក្សនយោបាយ ស្របតាមជំពូកទី៥ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីទទួលបានសុពល ភាព។ ប៉ុន្តែក្នុងច្បាប់នេះបានចែងថា មុនទទួលបាន សុពលភាព ក៏គណបក្សមានសិទ្ធិលើកទីស្នាក់ការ និងស្លាកសញ្ញារបស់គណបក្សបានដែរ ដើម្បីគណបក្សបានធ្វើសកម្មភាពជាបន្តទៅទៀត។
លោក ញ៉ែម បុញ្ញារិទ្ធ ជាអនុលេខាធិការដ្ឋាន នៃចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ បានមានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាននោះដែរថា «បន្ទាប់ពីមានការ សិក្សាប្តូរយោបល់គ្នារួចមក គណបក្សសង្គ្រោះជាតិ បានសម្រេចយកស្លាក សម្រាប់សម្គាល់គណបក្ស គឺមានរូបព្រះអាទិត្យរះ និងមានកាំរស្មីចំនួន២៤។
អ្វីដែលយើង បានយករូបព្រះអាទិត្យរះ ដើម្បីបំភ្លឺព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបំភ្លឺលោកទាំងមូល ហើយមានកាំរស្មីចំនួន២៤ តំណាងឲ្យចំនួនរាជធានី និងខេត្ត»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ កន្លងមក មេដឹកនាំគណបក្សប្រឆាំងទាំងពីរ ដែលមានលោក សម រង្ស៊ី និងកឹម សុខា បានដឹកនាំគណៈប្រតិភូរៀងៗខ្លួន ជួបប្រជុំ ពិភាក្សាគ្នា នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ដោយសម្រេចបង្កើត ចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ។ ដោយចលនានេះ មានគណៈកម្មាធិការនីតិបញ្ញត្តិ គណៈ កម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យតែប៉ុណ្ណោះ។ សមាសភាព ថ្នាក់ដឹកនាំ លោក សម រង្ស៊ី ជាប្រធាន លោក កឹម សុខា ជាអនុប្រធាន រីឯលេខាធិការដ្ឋានវិញ អ្នកស្រី មូ សុខហួរ ជាប្រធាន, លោក យ៉ែម បុញ្ញប្ញទ្ធិ ជាអនុប្រធាន និងសម្រាប់ អ្នកនាំពាក្យចលនានេះ មានលោក ប៉ុល ហំម និងលោក យឹម សុវណ្ណ។ ចលនានេះ នាពេលនេះ បានបង្កើតគណបក្សថ្មីមួយ មានឈ្មោះថា គណបក្សសង្រ្គោះជាតិ ដើម្បីរួមកម្លាំងគ្នាប្រកួតប្រជែង យកសំឡេងឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី៥ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ៕

No comments:

Post a Comment

yes