សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 19, 2012

សង្គ្រាម​​​​ពាក្យ​សម្តី​​តាមប្រព័ន្ធ​​ហ្វេស​ប៊ុក​​រវាង​តារា​ចម្រៀង​អេដា និង​គង់ ចំរ៉ុង ​លើ​បញ្ហា​​រូប​ភាព​សិច​ស៊ី

អ្នកនាងអេដា

លោក​​គង់ ចំរ៉ុង

រាជធានីភ្នំពេញ ៖ រូប​ភាព​​​សិច​ស៊ី​របស់​តារា​សម្តែង​ខ្មែរ​កំពុង​តែ​​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅ​​គគុក​មិន​មែន​ត្រឹមតែ​មហា​ជន​ទូទៅ​​​ទេ ​តែ​វា​ក៏​ជា​បញ្ហា​​មួយ​​ដែល​ក្រសួង​​វប្ប​ធម៌​កំពុង​តែ​យក​ចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ផង​ដែរ ហើយ​ថ្មី​ៗ​នេះ​​ក្រសួង​ក៏​មាន​​គម្រោង​កោះ​ហៅ​​​តារា​សម្តែង​ដែល​ថត​​​​រូប​សិចស៊ី​​សំញែង​ភ្នែក​ទស្សនិក​ជន​​នោះ មក​ធ្វើការ​អប់រំ​​ផងដែរ ។
​ដោយឡែក​ជុំវិញ​​ប្រធាន​បទ​ខាងលើ​កាល​ពីពេល​ថ្មីៗ​នេះ​រូប​ភាព​សិច​ស៊ី​ទាំង​នោះ បាន​ក្លាយ​​ទៅជា​សង្គ្រាម​​ពាក្យ​សម្តី​​តា​មបណ្តាញ​ប្រព័ន្ធ​ហ្វេស​ប៊ុក​​រវាង​តារា​ចម្រៀង​តូច​ល្អិត​អេដា និង​តារា​​ប្រុស​​រាង​សង្ហា គង់ ចំរ៉ុង ។ ​ក្នុង​គណ​នេយ្យ​​ហ្វេស​ប៊ុក​​អេដា នាងបាន​បង្ហាញ​​រូប​​ភាព​សិច​ស៊ី​របស់​លោក​អេន​ឌី និង​ពេជ្រ អាវីសា និង​តារា​ចម្រៀង​ឆៃ លីដាឡែន ជាមួយ​​លោក​អេឡិច​ចាន់​ត្រា ​ដោយ​នាង​បាន comment ​ជាភាសា​អង់​គ្លេស​ទៅលើ​រូប​ភាពដែល​​មាន​ន័យ​បន្តុះ​​បង្អាប់ និង​រិះគន់​រូប​ភាពទាំង​​នោះ​យ៉ាងខ្លាំង​ដោយ​​លើក​ឡើង​ថា ​រូប​​ភាព​ទាំង​នេះ​មិន​មែន​ថត​ជា​លក្ខណៈ​សិល្បៈ​​ឡើយ ដោយ​នាង​លើក​ហេតុ​ផល​ថា ​ពួក​គេ​ចង់​បង្ហាញរូប​ភាពទាំង​នោះ​ក្នុង​គោល​​បំណង​ធ្វើ​ឱ្យ​ខ្លួន​​ឯង​ទទួល​​បាន​​ភាព​ល្បី​ល្បាញ​ប៉ុណ្ណោះ ។ ​នាង​បន្ត​ថា ​ក្នុង​នាម​នាង​ជា​តារា​​​ម្នាក់​ដែរ​នោះ​​ នាងមិន​ដែល​​ប្រើ​រូប​ភាព​ដូច​នេះ ដើម្បី​ទទួល​បាន​ភាព​ល្បី​ល្បាញ​ពី​ទស្សនិក​ជន​ឡើយ ដោយ​អេដា បាន​ប្រើ​ពាក្យ​អសុរោះចំពោះ​រូប​ភាព​នោះ​ថា ​សំផឹង​​ថែម​ទៀត​ផង ។

ជាការ​ឆ្លើយ​តប​​តារា​ចម្រៀង គង់ ចំរ៉ុង ​ហាក់​ក្តៅ​ចុង​ច្រមុះ​ចំពោះ​​ការ​ប្រើ​ពាក្យ​ពេចន៍​របស់​អេដា ដោយ​បាន​និយាយ​តប​វិញ​ថា មាន​អ្នក​​ណា​ខ្លះ​ដែល​ជា​មិត្ត​ភក្តិ​​របស់​អេដា? ​ខ្ញុំ​សុំ​ផ្ញើ​ពាក្យ​ខ្លះ​ទៅ​ប្រាប់​នាង ហេតុ​​អី​ក៏​នាង​ប្រើ​ពាក្យ​អសុរោះ​ ឬក៏​ហៅថា ពាក្យ​លាមក​ទៅលើ​ទំព័រ Facebook ​ដាក់​​អ្នក​សិល្បៈ​ដូច​​គ្នា​បែប​នេះ​ទៅវិញ​​ ។
ខាង​​ក្រោម​នេះ​ជា​ពាក្យ​ជេរ​ប្រមាថ​គ្នា​រវាង​អេដា និង​ចំរ៉ុង ៖

No comments:

Post a Comment

yes