លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានរៀបចំពិធីជួប ជុំសមាជិករបស់ខ្លួន ដើម្បីរៀបចំបង្កើតគណបក្សថ្មីមួយដែលមានឈ្មោះថា
គណបក្ស សង្គ្រោះជាតិ សម្រាប់ការចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ទៅតាមអ្វីដែលជាការគ្រោងទុក
។
ការជួបជុំសមាជិកអ្នកគាំទ្រ ចលនាប្រជាធិបតយេ្យសង្គ្រោះជាតិ នៅពេលនោះ គឺជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា
ដើម្បីឲ្យអ្នកប្រជាធិបតេយ្យ សង្គ្រោះប្រទេស និងប្រជារាស្រ្ត
កំពុងតែរស់នៅរងគ្រោះ ដោយអ្នកកាន់អំណាចសព្វថ្ងៃ ដែលដឹកនាំប្រទេសតាមរបៀបផ្តាច់ការ
ដែលធ្វើឲ្យរាស្រ្ត និងប្រទេសជាតិរងទុក្ខ គ្មានពេលល្ហែរ ។
អ្វីដែលគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស សម្រេចបាននៅពេលនេះ គឺជាអ្វីដែលប្រ
ជាពលរដ្ឋខ្មែរ ទន្ទឹងរងចាំជាយូរណាស់មកហើយដើម្បីឲ្យអ្នកស្រលាញ់ជាតិ
និងស្រលាញ់ប្រជារាស្រ្តពិតប្រាកដ មកជួយសង្គ្រោះពួកគាត់ ដែលពួកគាត់រស់នៅសព្វថ្ងៃរងទុក្ខឥតស្បើយប្រៀបបីដូចជានៅក្នុងគុកឥតជញ្ជាំង
។
សូមជំរាបជូនផងដែរថានៅក្នុងពិធីជួបប្រជុំជាមួយសមាជិក អ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែសូហា ឆ្នាំ២០១២នោះ
ក៏មានវត្តមានរបស់លោក សម រង្ស៊ី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រឡជាតិ អញ្ជើញចូលរួមក្នុងពិធីនោះផងដែរ
តាមរយៈវីដេអូខន់ហ្វឺរ៉េន ។
មានប្រសាសន៏មកកាន់សមាជិកអ្នកគាំទ្រ ចលនាប្រជាធិបតេយ្យសង្គ្រជាតិ លោក សម
រង្ស៊ី បានថ្លែងថា ថ្ងៃនេះគណបក្សថ្មីមួយ បានរៀបចំខ្លួនលិចចេញឡើងលើឆាកនយោបាយប្រទេស
កម្ពុជាហើយគឺគណបក្ស សង្គ្រោះជាតិ ដែលនិងបន្តពី ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ដែលបានបង្កើតនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ ។
លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាចលនា
មួយដើម្បីប្រមូលផ្តុំកម្លាំងអ្នកប្រជាធិបតេយ្យ និង
អ្នកសេ្នហាជាតិទាំងអស់នៅលើឆាកនយោ
បាយប្រទេសកម្ពុជា ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដូចប្រជាពលរដ្ឋខ្មែរដែលលោកចង់បាន
និងរង
ចាំការផ្លាស់ប្តូរតាមបែបបទប្រជាធិបតេយ្យជាយូរមកហើយ ។ហេតុដូចនេះ ចាំបាប់ណាស់យើងត្រូវតែប្រមូលកម្លាំអ្នកប្រជាធិបតេយ្យ
និងអ្នកស្នេហាជាតិទាំងអស់ដែលជាស្នូល ហើយស្នូលជា ជំហ៊ានដំបូងរបស់យើងគឺគណបក្ស សម
រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ។
ក្នុងនាមជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នាឱកាសនោះលោក សម រង្ស៊ី
ក៏បានធ្វើការអំពាវនាវឲ្យអ្នកនយោបាយផ្សេងទៀតមកពីគណបក្សដទៃ ក៏ដូចជាប្រជាពលរដ្ឋដែលជាអ្នកស្រលាញ់ជាតិមាតុភូមិ
និងរបបលិទ្ធិប្រជាធិបតេយ្យទាំងអស់ មកចូលរួមជាមួយ ចលនាប្រ
ជាធិបតេយ្យសង្គ្រោះជាតិ ដែលគោលបំណងរបស់ចលនាមួយនេះគឺដើម្បី បញ្ចប់ អំណាចផ្តាច់
ការបច្ចុប្បន្ននៅកម្ពុជាដែលបំរើបរទេសឈ្លានពាន
ដើម្បីនាំមកនូវការផ្លាស់ប្តូរមុខមាត់ថ្មី ជូនប្រ
ជាពលរដ្ឋ និងប្រទេសជាតិ ឲ្យជាតិរបស់យើងមានភាពរុងរឿង ថ្កុំថ្កើនឡើង ។
សូមជំរាបជូនផងដែរថា បើយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ
ដែលបានអនុម័តដាក់ឲ្យប្រើប្រាស់កាលពីឆ្នាំ១៩៩៧ ត្រង់ជំពូកទី២
និយាយពីការបង្កើតគណបក្សនយោបាយ បង្ហាញថា ប្រជាពលរដ្ឋខ្មែរចំនួនយ៉ាងតិច៨០នាក់
ដែលមានអាយុយ៉ាងតិច១៨ឆ្នាំ ហើយដែលមានទីលំនៅជាអចិន្ត្រៃយ៏នៅក្នុងព្រះរាជាណាចក្រកម្ពុជា
មានសិទ្ធិផ្តើមបង្កើតគណបក្សនយោបាយមួយបាន ដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៏អក្សរទៅក្រសួងមហាផ្ទៃ ។ ក្រសួងមហាផ្ទៃត្រូវជូនដំណឹងជាលាយលក្ខណ៏អក្សរថា បានទទួលការជូនដំណឹងនេះ យ៉ាងតិច១៥ថ្ងៃក្រោយការទទួលពាក្យស្នើសុំ ។ បើហួសការកំណត់១៥ថ្ងៃ
ត្រូវចាត់ទុកថាបានទទួលការជូនដំណឹងនេះ ។
គណបក្សនយោបាយ ដែលទើបបង្កើតត្រូវធ្វើការបោះឆ្នោតជ្រើសតាំងគណកម្មាធិការបណ្តោះអាសន្ន ដែលមានសមាជិកយ៉ាងតិច៧រូប ហើយដែលម្នាក់ៗមានអាយុយ៉ាងតិច២៥ឆ្នាំ សម្រាប់រៀបចំបែបបទ និង បំពេញល័ក្ខខ័ណ្ឌ នៃការសុំចុះបញ្ជីគណបក្សនយោបាយ តាមការកំណត់ ដូចមានចែងក្នុងជំពូកទី៥ នៃច្បាប់នេះដើម្បីទទួលសុពលភាព។
ចំណែកនៅជំពូកទី៣ និយាយពីសមាជិកភាព ត្រង់មាត្រា១៥ ក៏បានកំណត់ថា ប្រជាពលរដ្ឋខ្មែរម្នាក់ មិនអាចជាសមាជិកគណបក្សនយោបាយ លើសពីមួយក្នុងពេលតែមួយបានទេ ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ។
ចំណែកជំពូកទី៥ និយាយពីការចុះបញ្ជីគណបក្សនយោបាយ បានកំណត់ថា គណបក្សនយោបាយ ត្រូវសុំចុះបញ្ជីគណបក្សនយោបាយ ដោយត្រូវមានសមាជិកយ៉ាងតិច៤០០០នាក់ មកពីបណ្តាខេត្ត ក្រុងមួយចំនួន ។ សមាជិកនោះ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានអាសយដ្ឋាន និងស្នាមមេដៃ ដោយមានបញ្ជាក់លេខប័ណ្ណសមាជិកគណបក្ស និងកាលបរិច្ឆេទនៃការចូលសមាជិកភាពគណបក្សនយោបាយ ។

ដូចនេះបើយោងតាមច្បាប់ស្តីពីគណបក្សនយោបាយ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ប្រហែលជាគ្មានឧបសគ្គក្នុងការរៀបចំបង្កើតគណបក្សថ្មីដែលកើតចេញពី
ចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិឡើយ ព្រោះបើយោងតាមការអង្កេត និងគនាជាបឋមគឺ
ចលនាប្រជាធិបតយេ្យ សង្គ្រោះជាតិ គឺមានកម្លាំងច្រើនណាស់ដែលនឹកស្មានមិនដល់
រហូតធ្វើឲ្យអ្នកកាន់អំណាចសព្វ ថ្ងៃភ័យស្លន់ស្នោភ្នែកនៅកញ្ចឹងករៀងៗខ្លួន ។
ដោយរាល់ថ្ងៃពួកគេខំរកគ្រប់វិធីដើម្បីមិនឲ្យ ចលនាមួយនេះបានសន្ទុះបាន
និងអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺពួកគេបានព្យាយាម បិតផ្លូវរបស់លោក សម រង្ស៊ី
ដែលជាប្រធានចលនា មិនឲ្យវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជា បាន ៕
No comments:
Post a Comment
yes