សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 16, 2013

លោកហ៊ុន ​សែន​ ចោទថា​គណបក្ស​ប្រឆាំង​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​វៀតណាម​

មាយាទនាយករដ្ឋមន្រ្តីដែលគ្មានទំនួលខុសត្រូវចំពោះ​
ប្រជាពលរដ្ឋ

នាយក​រដ្ឋមន្រ្តី​ខ្មែរ​ ចោទ​ប្រកាន់​គណបក្ស​ប្រឆាំង​​នៅ​កម្ពុជា​​ថា ​ចង់​ធ្វើ​​សង្រ្គាម​ជាមួយ​នឹង​ប្រទេសវៀត​ណាម ​ប្រសិន​​បើពួកគេ​ឈ្នះ​​ឆ្នោត។​​
ការថ្លែង​បែប​នេះ​​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ធ្វើ​​ឡើង​​នៅក្នុង​​ពិធី​ផ្តល់​​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​នៅខេត្តមណ្ឌល​គិរី ​នៅ​ថ្ងៃ​ពុធ​នេះ ៖ "​បង​ប្អូន​អើយ​រដ្ឋាភិបាល​​អត់​មានសមត្ថភាពទេ អានាយករដ្ឋមន្ត្រីហ្នឹងក៏​​អត់​មាន​សមត្ថ​ភាព​ទេ រក​ទីផ្សារ​ដំឡូង​ឲ្យ​បង​ប្អូនអត់បាន​ទេ បើ​ខ្ញុំ​ៗ​រក​ឲ្យ​ ប៉ុន្តែ​ឥឡូវទីផ្សារ​ដំឡូង គឺ​ជា​ប្រទេស​ដែល​ជា​សត្រូវ​របស់​ពួក​គាត់​ទៅ​ទៀត​ ចិន​ និង​វៀតណាម ​ជា​សត្រូវរបស់​ពួក​គាត់​ទៅទៀត ភាគ​ច្រើន​បង​ប្អូន​លក់​ដំឡូង​ទៅ​ណា ក្រែង​លក់​ទៅ​វៀត​ណាម អ្នក​ដាំ​ដំឡូងអ្នក​ណា​ដាំ​ដំឡូង​ សុំ​លើក​ដៃ​តិច​មើល សុទ្ធ​តែ​អ្នក​ដាំ​ដំឡូង​ ឥឡូវ​ខ្ញុំ​សុំ​សួរ​ទៅ​បង​ប្អូន លក់​ដំឡូង​​លក់​ទៅ​ណា​រាល់​ថ្ងៃ លក់​ទៅ​វៀតណាម វៀត​ណាម​ជា​សត្រូវ​របស់​ពួក​គាត់ អញ្ចឹង​បើ​សិន​ជា​ពួក​គាត់​ឡើង​កាន់​អំណាច ពួក​គាត់​​ប្រហែល​ជា​អាច​បង្កើត​សង្គ្រាម​ជាមួយ​វៀត​ណាម អញ្ចឹង​ទេ​ទី​ផ្សារ​វា​បាត់​ដែរ ហើយ​យើ​ងនៅជាប់​ព្រំ​ដែន​វៀត​ណាម ពីនេះ​ទៅតែប្រមាណ​ ១០​គីឡូ​ជាង​​​"។

ការ​ចោទប្រកាន់​នេះ ​របស់​​លោក​នាយក​រដ្ឋ​​មន្រ្តី​ សំដៅ​ដល់​ការ​ឃោស​នា​របស់​​គណ​បក្ស​ប្រឆាំង​ ដែល​ស្តី​បន្ទោស​រដ្ឋាភិបាល​ថា ​អត់​​មាន​​សមត្ថ​​ភាព​រក​ទី​ផ្សារ​លក់​ផលិត​ផល​​កសិ​កម្ម​របស់​កសិករ​ ហើយ​​ស្នើ​ឲ្យ​ដក​រដ្ឋ​មន្រ្តី​ក្រសួងពាណិ​ជ្ជ​កម្ម​។ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ​សែន ​មាន​ប្រសាសន៍​ថា ​ទីផ្សារ​ផលិត​​ផល​កសិកម្ម​របស់​ខ្មែរ​ គឺ​ពឹង​ផ្អែក​លើ​វៀត​ណាម​ និងចិន​ ហើយថា​គណបក្ស​ប្រឆាំង​​មិន​ត្រូវគ្នា​ នឹង​​ប្រទេសទាំង​ពីរ​នេះទេ ​នាំ​ឲ្យ​កសិករ​ខ្មែរ​អត់​ទី​ផ្សារ​លក់​កសិផល។
ប្រធាន​​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក សុន ឆ័យ មាន​ប្រសាសន៍​ថា រដ្ឋាភិ​បាល​អត់​មាន​សមត្ថ​ភាព​រក​ទីផ្សារ​ឲ្យ​កសិករ​លក់​កសិផល ហើយ​គំរាម​ពលរដ្ឋ​កុំឲ្យ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​ទៅ​វិញ ៖ "ខ្ញុំ​ថា​បើ​រឿង​បំភិត​បំភ័យ​ប្រជា​រាស្ត្រ តាម​ការ​ឃោស​នា​អកុសល​នេះ ពលរដ្ឋ​លោក​ដឹង​ច្បាស់​ណាស់ រដ្ឋាភិបាល​ណា​ ដែល​អន់ជាង​រដ្ឋាភិបាល​សព្វ​ថ្ងៃ​នេះ​ទេ សម្រាប់​គណបក្សសង្គ្រោះ​ជាតិ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ពារ​សន្តិ​ភាព​​ត្រឹម​ត្រូវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ហើយ​ជា​ពិសេស​ហ្នឹង​គឺ​ថា ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋរបស់​យើង​ហ្នឹង​​ មាន​ជីវ​ភាព​រុង​រឿង​ កាន់​តែ​​ប្រ​សើរ​ឆាប់​រហ័ស​ ហើយ​និង​មាន​សុខ​សន្តិ​ភាព​យូរ​អង្វែង មានការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​​និ​ងមានជីវ​ភាព​រុង​រឿង តែ​នាយក​រដ្ឋមន្ត្រី​​​មាន​សេចក្តីក្លាហាន ត្រូវ​តែ​និយាយ​ការ​ពិត មិន​ត្រូវ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ឃោសនា ចោទ​ប្រកាន់​ខុស​ការ​ពិត​ទេ"។
អ្នកវិភាគព្រឹត្តិការណ៏​សង្គម លោក អ៊ូ វីរៈ យល់​ថា​ប្រសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​ជា​ការ​ឃោសនា​នយោបាយ​មុន​ការ​បោះ​ឆ្នោត ៖ "បើ​សិន​គណបក្សប្រឆាំង​អត់​មាន​ឆន្ទៈក្នុងការ​ធ្វើ​សង្គ្រាម​ទេ អាហ្នឹង​គណបក្ស​ប្រឆាំង​ធ្វើការ​បក​ស្រាយ​ទៅ​ ប៉ុន្តែ​សំខាន់​ថា​​តើ​​គណបក្ស​ប្រឆាំង​មានឱកាស​ហ្នឹង​អត់ កាសែត​ ឬមួយ​ទូរ​ទស្សន៍អី ជា​ពិសេស​ទូរទស្សន៍​ផ្សាយរឿង​ហ្នឹង ថា​តើ​មាន​ផ្តល់​ឱកាស​​​ឲ្យ​គណបក្ស​ប្រឆាំង ក្នុងការ​ឆ្លើយ​តប​អត់ បើ​សិន​ជា​អត់​ទេ អាហ្នឹង​បាន​ន័យ​ថា វាអត់​ត្រឹម​ត្រូវ​ទេ ប៉ុន្តែ​បើ​សិន​ជា​មាន​ឱកាស​ឆ្លើយ​តប អាហ្នឹងទុក​ឲ្យ​គណបក្ស​ប្រឆាំង​ជា​អ្នក​ឆ្លើយ​តប​ទៅ​"។
ការ​ព្រមាន​របស់​លោកនាយក​រដ្ឋ​មន្រ្តី​ ពីការ​ផ្ទុះសង្រ្គាម​ជាមួយ​​ប្រទេស​វៀត​ណាម​ នៅ​ពេល​គណបក្ស​ប្រឆាំង​​ឈ្នះ​ឆ្នោត​នោះ ​គេ​ទើប​​នឹង​​ឮ​​ជា​​លើក​​ដំបូង​ ខណៈ​កា​រ​​បោះ​ឆ្នោត​​ជិត​​មក​​ដល់៕

No comments:

Post a Comment

yes