សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 17, 2012

លេច​ឮ​គយ​ចល័ត​ក្នុង​ខេត្ត​កំពត​កំពុង​សង្កត់.ក​យក​លុយ​​ពី​ក្រុម​អ្នក​រក​ស៊ី​ដឹក​ត្រី​


កំពត ​៖​ តាម​សេចក្ដី​រាយការណ៍​ពី​ក្រុម​អ្នក​ដឹកជញ្ជូន​ត្រី​សម្រាប់​លក់​ចែក​ចាយ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត​បាន​លួច​ទម្លាយ​ថា ​សព្វថ្ងៃ​គយ​ចល័ត​ដែល​គ្រប់គ្រង​នៅ​ក្នុង​អាណាចក្រ​ខេត្ត​កំពត​ចាប់ផ្តើម​ធ្វើ​ព្យុះភ្លៀង​ដោយ​បង្គាប់​ឲ្យ​ពួកគាត់​ដែល​ជា​ក្រុម​អាជីវករ​រក​ស៊ី​ដឹកជញ្ជូន​ត្រី​មក​លក់​ត្រូវ​បង់​ប្រាក់​ប្រចាំខែ​ជា​កំហិត។
​ ​ប្រភព​បាន​បញ្ជាក់​អះអាង​ថា​ ការ​បង្គាប់បញ្ជា​យក​លុយ​ពី​ពួកគាត់​នោះ​ត្រូវ​បាន​ចាប់ផ្ដើម​ខណៈ​ដែល​ក្រុម​គាត់​បាន​ដឹក​ត្រី​មក​លក់​ចែកចាយ​នៅ​គ្រប់​តំបន់​ទូទាំង​ខេត្តកំពត​ហើយ​ក៏​ត្រូវ​គយ​ចល័ត​ដែល​គេ​ស្គាល់​ឈ្មោះ​ ស៊ុ​ក សាវឿន ​បាន​ជិះ​រថយន្ត​ប្រដេញ​តាម​ឃាត់​សួរនាំ​រួច​ឈាន​ដល់​ទាមទារ​ឲ្យ​ពួកគាត់​បង់ប្រាក់​តាម​ការ​កំណត់​ក្នុង​១​ខែ​ពី​១៥​ទៅ​២០​ម៉ឺន​រៀល​។ ​គេ​បាន​លើកឡើង​ទៀត​ថា​ ការ​ឲ្យ​បង់ប្រាក់​យ៉ាងច្រើន​បែបនេះ​ធ្វើ​ឲ្យ​ពួក​គាត់​ត្រូវ​បង្ខំចិត្ត​បោះបង់ចោល​ជា​ជីវកម្ម​នាពេល​ខាង​មុខ​ជាមិនខាន​ដោយសារ​ទប់ទល់​នឹង​ការ​ចំណាយ​នេះ​មិន​រួច​។​ម្យ៉ាងទៀត​សព្វ​ថ្ងៃ​នេះ​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្នែក​ផល​នេសាទ​ហាក់​មិនសូវ​អំណោយផល​ល្អ ហើយក៏​ត្រូវ​ការ​ចំណាយ​ដល់​សមត្ថកិច្ច​ជំនាញ​គ្រប់​អង្គភាព​ទូទាំង​ខេត្ត​ផង​ដែរ​។​
ជាមួយ​នឹក​ការ​លើក​ឡើង​នូវ​ភាព​មិនប្រក្រតី​ខាងលើ​អ្នករក​ស៊ី​ដឹក​ត្រី​ទាំង​អម្បាលម៉ាន​កាន់​តែ​មាន​កំហឹង​យ៉ាង​ពុះ​កញ្ជោល​ព្រោះតែ​លោក​គយ​ចល័ត​រូប​នោះ​ហាក់​គ្មាន​ភាព​អាណិតអាសូរ ​ថែមទាំង​មិនដែល​ចេះ​លើកលែង​ដល់​ពួក​គាត់​ដែលជា​ក្រុម​អាជីវករ​តូចតាច ដោយ​គ្រាន់តែ​លក់​ត្រី​ដោះដូរ​សំរាប់​ចិញ្ចឹម​ឆ្នាំង​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​។​ ពួកគាត់​ក៏​ឆ្ងល់​ដែរ​ថា ​តើ​ការ​បង្គាប់​ឲ្យ​គាត់​បង់លុយ​នេះ​ជា​គោល​ការណ៍​របស់​អង្គភាព​នៃ​សាខា​គយ​និង​រដ្ឋាករ​ខេត្តកំពត​ឬ​យ៉ាងណា ​ហើយ​លោក​សំ សុខា ជា​ប្រធាន​សាខា​នោះ​តើ​លោក​បាន​ជ្រាប​ហើយ​ឬ​នៅ?
ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ខាងលើ​លោក​ស៊ុ​ក​សាវឿន​ជា​មន្ត្រី​គយ​ចល័ត​ប្រចាំ​តំបន់​នោះ​បាន​ពន្យល់​ប្រាប់​កម្ពុជា​ថ្ម​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៦​ខែសីហា​ឆ្នាំ​២០១២​នេះ​ថា​លោក​ពុំបាន​ទារប្រាក់​ពី​ក្រុម​អ្នក​រកស៊ី​ដឹក​ត្រី​ដូច​ការចោទប្រកាន់​នោះ​ឡើយ​ដោយ​លោក​គ្រាន់តែ​បង្គាប់​ឲ្យ​បង់ប្រាក់​ជូន​អង្គភាព​ខ្លះៗ​ជៀសវាង​បាត់បង់​ថវិការដ្ឋ​តែប៉ុណ្ណោះ​ដូច្នេះ​សូមអ្នក​កាសែត​កុំ​ជឿ​ពាក្យ​ញុះញង់​របស់​ក្រុម​អ្នក​ដឹក​ត្រី​ទាំងនោះ​ពេក​ ប្រយ័ត្ន​ខុស​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែសីហា​ឆ្នាំ​២០១២​នេះ​កម្ពុជា​ថី្ម​មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​លោក​សំ​សុខា​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្តកំពត​បានទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​សិ្ថត​ក្នុង​តំបន់​ក្រៅ​សេវា៕

No comments:

Post a Comment

yes