សិស្សានុសិស្សទាំង៩នាក់ ទទួលពានរង្វាន់ជ័យលាភី។រូបថតឃួន លក្ខិណា
ភ្នំពេញៈសិស្ស៩រូប មកពីវិទ្យាល័យចំនួន៣ ក្នុងចំណោមវិទ្យាល័យទាំង១០នៅទូទំាងរាជធានី-ខេត្ត បានទទួលជ័យលាភីពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រឡងខ្សែវីដេអូ និងភាពយន្តខ្មែរ នៅក្នុងប្រទេសកម្ពុជា ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃព្រហស្បត្តិ៍នេះ នៅក្នុងសាល អង្គរគីហ្សូណានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុនCJCC។
សិស្សានុសិស្សទាំង៩នាក់នេះ បានក្លាយទៅជាបេក្ខជនតំណាងឲ្យប្រទេសកម្ពុជា សម្រាប់ការចូលរួមប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រជាមួយនិងប្រទេសជាច្រើនទៀត ក្នុងចំណោមអនុតំបន់ទន្លេមេគង្គ ដែលនិងប្រព្រឹត្តទៅថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០១២ នៅទីក្រុងមីណាមិអាវ៉ាជិ ប្រទេសជប៉ុន។
ស្ថានទូតជប៉ុនបានសហការជាមួយក្រសួងអប់រំ យុវជននិងកីឡា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន បានរៀបចំកម្មវិធីប្រឡងខ្សែវីដេអូ និងភាពយន្តខ្មែរ វគ្គពាក់កណ្តាលផ្តាច់ព្រត្រ័ក្នុងប្រទេស កម្ពុជា ដែលមានសិស្សចូលរួមប្រឡងចំនួន១៥០នាក់ មកពីវិទ្យាល័យចំនួន១០ ដោយចែកចេញជាក្រុម ក្នុង១ក្រុមមានគ្នា៣នាក់។
ប្រធានបទនៃខ្សែវីដេអូនិងភាពយន្តឆ្នាំនេះមានចំណងជើងថា «អត្ថន័យនៃជីវិត» ក្នុងនោះខ្សែភាពយន្តខ្លីៗរយៈពេល៣នាទីមានចំនួន៣៦រឿង ត្រូវបានចូលរួមប្រកួតប្រជែង ដោយសិស្សានុសិស្សមកពីវិទ្យាល័យនៅជុំវិញទីក្រុងភ្នំពេញ។ ដោយឡែកខ្សែភាពយន្តចំនួន១៦រឿងក្នុងចំណោម៣៦រឿងនេះ ត្រូវបានជ្រើសរើស សម្រាប់ដាក់បង្ហាញជូននៅក្នុងកម្មវិធីប្រឡងជ្រើសរើសវគ្គដំបូង ដែលបានប្រព្រឹត្តធ្វើនៅថ្ងៃទី១៦ ខែសីហានេះ ដើម្បីស្វែងរកម្ចាស់ជ័យលាភីតំណាងឲ្យប្រទេសកម្ពុជា។
លោកYoshihiro higuchi អនុប្រធានបេសកម្មទូត នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ នៅក្នុងពិធីប្រកាសលទ្ធផលប្រឡងថតរឿងខ្លីពេល៣នាទីបានឲ្យដឹងថា មហោស្រពវិដេអូនិងខ្សែភាពយន្ត កុមារអន្តរជាតិអាស៊ីត្រូវបានប្រារព្ធឡើងជាលើកដំបូងឆ្នាំ២០០៧ ក្នុងទីក្រុងអ៊ីប៊ុស៊ុគិ នៃខេត្តខាហ្គូស៊ីម៉ា ប្រទេសជប៉ុន។ ការរៀបចំកម្មវិធីនេះ ឡើងគឺមានបំណងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងចំណោមសិស្សានុសិស្សនៃតំបន់អាស៊ី។ រហូតមកដល់ឆ្នាំ២០០៩ កម្មវិធីនេះត្រូវបានបង្ហាញជូនវត្តមានប្រទេសជាច្រើន ក្នុងចំណោម អនុតំបន់ទន្លេមេគង្គរួមទាំងប្រទេសកម្ពុជាផងដែរ។
លោកបន្តថា ឆ្នាំនេះសិស្សានុសិស្ស៩រូបនៃក្រុមចំនួន៣ ត្រូវបានអញ្ជើញទៅកាន់ប្រទេសជប៉ុនក្នុងខែវិច្ឆិកា ក្រោមកម្មវិធីហ្សូណា ដែលផ្តល់ជូនដោយរដ្ឋាភិបាលជប៉ុន ពួកគេនិងចូលរួមកម្មវិធីប្រឡងជ្រើសរើសវគ្គផ្តាច់ព្រត្រ័នៃមហាស្រពវីដេអូ និងខ្សែភាពយន្តកុមារអន្តរជាតិ អាស៊ីក្នុងទីក្រុងមួយនៃបណ្តាប្រទេសជាច្រើនទៀតដែលមានសិស្សានុសិស្សមកពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃឡង់ វៀតណាម ចិន ចិនតៃវ៉ាន់ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី និងប្រទេសជប៉ុនជាដើម។
លោកបញ្ជាក់ថា៖«ខ្ញុំសង្ឈឹមថា តាមរយៈមហោស្រពនេះ និងផ្តល់ឱកាសដ៏អស្ចារ្យមួយសម្រាប់អ្នកទាំងអស់គ្នាស្វែងយល់អំពីវប្បធម៌និងប្រជាជននៃប្រទេសជប៉ុន និងបង្កើននូវការយល់ដឹងពី គ្នា និងកសាងមិត្តភាពរវាងសិស្សនៃបណ្តាប្រទេសតំបន់អាស៊ីដទៃទៀត»។
No comments:
Post a Comment
yes