ពោធិ៍សាត់ ៖ អំពើបាញ់ប្លន់ប្រហារយកទ្រព្យសម្បត្តិពីប្រជាពលរដ្ឋកើតមានទៀតហើយ នៅស្រុកបាកានបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈរួចមក ដោយលើកនេះបណ្ដាលឲ្យឪពុកត្រូវគ្រាប់កាំភ្លើង និងកូនប្រុសស្រី២នាក់ត្រូវក្រុមចោរប្លន់ចាក់ និង វាយយកទ្រព្យសម្បត្តិកាលពីវេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២ ត្រង់ចំណុចច្រាំងចោទស្ថិតក្នុងភូមិប្រហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បើតាមលោក អ៊ឹក សុះ មេប៉ុស្ដិ៍រដ្ឋបាលទីនោះ ឲ្យដឹងពីអត្តសញ្ញាណជនរងគ្រោះថា ទី១. ឈ្មោះ ចូច ចេង អាយុ៤៥ឆ្នាំ ត្រូវជាឪពុករងរបួសត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ ចំចង្កេះខាងឆ្វេងធ្លាយទៅស្ដាំ ទី២. កូនស្រីឈ្មោះ ចេង គីវ អាយុ២២ឆ្នាំ ត្រូវក្រុមចោរចាក់មួយកាំបិតត្រូវភ្លៅខាងស្ដាំ និង ទី៣. កូនប្រុសឈ្មោះ ចេង សុភ័ក្រ អាយុ១៨ឆ្នាំ វាយនឹងដំបងហើយទ្រព្យសម្បត្តិត្រូវក្រុមចោរយកអស់មានខ្សែក ប្លាទីន មួយខ្សែតម្លៃ៨០ម៉ឺនរៀល លុយខ្មែរ៩ម៉ឺន និងទូរស័ព្ទដៃមួយគ្រឿង៕
No comments:
Post a Comment
yes