ទីតាំងស្ដុកប្រេងដ៏ធំនៅចំណុច ភូមិត្រញំងសេះសង្កាត់គោកចក ក្រុងសៀមរាបខេត្ដសៀមរាបត្រូវបានគេរាយការណ៍មកថាជាកម្មសិទ្ធិរបស់ឧកញ៉ា លឹមហេង ដែល ជាម្ចាស់កាស៊ីណូដ៏ធំនៅអូរស្មាច់ ខេត្ដឧត្ដរមានជ័យហើយប្រេងសាំង ទាំងនេះត្រូវបានលោក លឹម ហេង ដឹកជញ្ជូនចូលតាមច្រកអូរស្មាច់ ទោះជាឈ្មួញរូបនេះមិនបានបង់ពន្ធចូលរដ្ឋប៉ុន្ដែគេមានលទ្ធភាពក្នុង ការដឹកជញ្ជូនប្រេងគេចពន្ធទាំង នោះចូលតាមច្រកអូរស្មាច់ក្រោម ក្រសែភ្នែករបស់សមត្ថកិច្ចជាច្រើនស្ថាប័នដែលមិនហ៊ានធ្វើការបង្ក្រាប និងប៉ះពាល់ទៅលើការដឹកជញ្ជូន ប្រេងល្មើសច្បាប់ទាំងអស់នេះ ។
មន្ដ្រីមួយចំនួនបានអះអាងថា លោក លឹម ហេង បានចាត់ចែង បង់ប្រាក់រួចជាស្រេចសម្រាប់សមត្ថ កិច្ចដែលបានពាក់ព័ន្ធរួមទាំងអាជ្ញា ធរខេត្ដឧត្ដរមានជ័យ និងខេត្ដ សៀមរាបផងដែរ ។ ជាទូទៅគេ បានឃើញលោក លឹម ហេង បាន ប្រើឡានស៊ីទែនធំៗ ឡានកូរ៉េ ៥ តោនជាច្រើនគ្រឿងធ្វើជាមធ្យោ បាយដឹកជញ្ជូនប្រេងគេចពន្ធទាំង នោះទាំងយប់ទាំងថ្ងៃចូលតាម ច្រកអូរស្មាច់ហើយឡើងមកផ្លូវ ជាតិលេខ ៦៨ ឆ្ពោះមកកាន់ទី រួមខេត្ដសៀមរាបដើម្បីយកមក ស្ដុកទុកនៅចំណុចភូមិត្រញំងសេះសង្កាត់គោកចកក្រុងសៀមរាប ខេត្ដសៀមរាប ។
ប្រធានសាខាគយនិងរដ្ឋាករ ខេត្ដសៀមរាបលោក ភុំ សំរិទ្ធី រួមទាំងអនុប្រធានសាខាគយនិង រដ្ឋាករដែលទទួលបន្ទុកការបង្ក្រាប បទល្មើសទូទាំងខេត្ដសៀមរាប នោះសុទ្ធតែបានពាក់ព័ន្ធយ៉ាងខ្លាំងទៅលើការស៊ីសំណូកជាថ្នូរអនុ ញ្ញាតឱ្យប្រេងសាំងល្មើសច្បាប់ទាំង នេះហូរចូលតាមអំពើចិត្ដ ។ ក្នុង មួយខែៗលោក លឹម ហេង ម្ចាស់ កាស៊ីណូនៅច្រកអូរស្មាច់បានដឹក ជញ្ជូនប្រេងគេចពន្ធមានចំនួនច្រើន បំផុតដើម្បីយកមកចែកចាយនៅ ក្នុងខេត្ដឧត្ដរមានជ័យ, សៀមរាប, បន្ទាយមានជ័យ, កំពង់ធំ និងបន្ដ ដល់ខេត្ដកំពង់ចាម ។
សមត្ថកិច្ចគយមិនបានយកចិត្ដ ទុកដាក់ទៅលើសកម្មភាពដឹកជញ្ជូន ល្មើសច្បាប់ធំៗបែបនេះទេភាគ ច្រើនគេតែងតែទម្លាក់កំហុសទៅ លើថ្នាក់ដឹកនាំគយធំៗនៅឯភ្នំពេញ ថាបាននៅពីក្រោយខ្នងឈ្មួញដឹកជញ្ជូនប្រេងគេចពន្ធទាំងនេះដែលពួកគេមិនហ៊ានលូកដៃក្នុងការ បង្ក្រាបព្រោះព្រួយបារម្ភអំពីតួនាទី របស់ខ្លួន ។ មន្ដ្រីខ្លះបានអះអាងថា លោក ភុំ សំរិទ្ធី និងអនុប្រធាន សាខាគយនិងរដ្ឋាករខេត្ដសៀម រាបពិតជាស្រេកឃ្លានបំផុតទៅ លើបទល្មើសគេចពន្ធគ្រប់ឈ្មួញ ដែលមានមុខរបរបែបនេះមិនអាចចៀសផុតពីការមកគិតគូរដើម្បីជាលាភសក្ការៈសម្រាប់មេគយទាំង ពីររូបនេះបានឡើយ ។

ឈ្មួញ លឹម ហេង ដែលបានដឹក ជញ្ជូនប្រេងគេចពន្ធនេះគេក៏បាន ជ្រកក្រោមច្បាប់អនុញ្ញាតដោយ មិនបាច់បង់ពន្ធដែលជាការដឹក ជញ្ជូនប្រេងដើម្បីយកមកប្រើប្រាស់ ក្នុងខេត្ដសំដៅទៅលើការអភិវឌ្ឍផ្លូវគមនាគមន៍ផ្ទុយទៅវិញការ ស្ថាបនាផ្លូវធ្វើឡើងដោយថវិកា របស់ជាតិក្រុមឈ្មួញល្មើសច្បាប់ ទាំងនោះបានត្រឹមតែឃុបឃិតគ្នាជាមួយអាជ្ញាធរខេត្ដរួមទាំងសមត្ថ កិច្ចតែប៉ុណ្ណោះដើម្បីឆ្លៀតឱកាសក្នុងការដឹកជញ្ជូនល្មើសច្បាប់ ។ លោក ភុំ សំរិទ្ធី ពិតជាដឹងរួចជា ស្រេចទៅហើយថាការដឹកជញ្ជូន ប្រេងគេចពន្ធរបស់ឈ្មួញ លឹម ហេង ពិតជាបាន យកមកដើម្បី ជាការផ្គត់ផ្គង់នៅក្នុងខេត្ដសម្រាប់ ជាផលប្រយោជន៍របស់សង្គមជាតិ ឬមួយយ៉ាងណា ។
ប៉ុន្ដែបទល្មើសដែលកំពុងកើត មានវាពិតណាស់ថា ជាប្រភព សេដ្ឋកិច្ចក្រោមតុដ៏ខ្លាំងក្លាផង ដែរសម្រាប់មេគយក្នុងខេត្ដនេះមិនទាន់បានគិតចំពោះទំនិញមួយចំនួនទៀតដែលបានហូរចូលហើយមិន បានបង់ពន្ធប៉ុន្ដែក្រុមឈ្មួញទាំង នោះក៏មិនខុសអីជាគូកនរបស់មន្ដ្រី គយ ក៏ដូចជាសមត្ថកិច្ចជាច្រើន ស្ថាប័នទៀត។ ឈ្មួញ លឹម ហេង គាត់ហាក់ដូចជាមានអំណាចជាន់ផ្អៀងសម្រាប់ខេត្ដឧត្ដរមានជ័យ និងខេត្ដសៀមរាបព្រោះអាជ្ញាធរ នៃខេត្ដទាំងនេះអាចនឹងមានចំណុចខ្សោយក្នុងរឿងទទួលសំណូកលាភសក្ការៈពីឈ្មួញល្មើសច្បាប់ទាំងនេះ ទើបសកម្មភាពដឹកជញ្ជូនប្រេងគេច ពន្ធល្មើសច្បាប់របស់លោក លឹម ហេង ចូលតាមច្រកអូរស្មាច់ទាំង យប់ទាំងថ្ងៃធ្វើឱ្យរដ្ឋបាត់ចំណូលពន្ធ ក៏អាជ្ញាធរខេត្ដនិងសមត្ថកិច្ចទាំង នោះដកខ្លួនពីការបង្ក្រាបទៅវិញ។
ក្រុមហ៊ុនប្រេងឥន្ធនៈដែលបាន បង់ពន្ធជូនរដ្ឋក៏សម្ដែងនូវការមិន សប្បាយចិត្ដផងដែរនៅពេលដែលប្រេងគេចពន្ធល្មើសច្បាប់ចេះតែ បន្ដហូរចូលមិនឈប់ឈរហើយពុំ មានវិធានការលុបបំបាត់ដោយ អាជ្ញាធរខេត្ដនិងប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែទុកលទ្ធ ភាពឱ្យក្រុមឈ្មួញទាំងនោះបង្កើននូវមុខរបរល្មើសច្បាប់ធ្ងន់ធ្ងរធ្វើឱ្យរដ្ឋត្រូវបាត់បង់ចំណូលពន្ធយ៉ាង ច្រើនក្នុងមួយឆ្នាំៗ ។ នៅក្នុងខេត្ដ ឧត្ដរមានជ័យ និងខេត្ដសៀមរាប មានបទល្មើសពីរកើតឡើងធំៗដែល មិនអាចបង្ក្រាបបានក្នុងនោះគឺការហូរចូលនូវប្រេងគេចពន្ធនិងបទ ល្មើសមួយទៀតគឺការកាប់បំផ្លាញ ព្រៃឈើដឹកជញ្ជូនឈើក្លាយទៅជា មុខរបរដែលអាជ្ញាធរនិងសមត្ថ កិច្ចមិនអាចមានលទ្ធភាពក្នុងការ បង្ក្រាបបាន ។
ច្រកអន្ដរជាតិនៅអូរស្មាច់បាន ក្លាយទៅជាច្រកអនាធិបតេយ្យ មានទាំងការហូរចូលប្រេងគេច ពន្ធនិងមាននាំចូលផងដែរនូវម៉ូតូ គេចពន្ធដែលបញ្ហានេះត្រូវបានគេ រាយការណ៍មកថាប្រធានស្នាក់ ការច្រកអូរស្មាច់ជាអ្នកទទួលផលប្រយោជន៍ពីឈ្មួញដឹកទំនិញគេចពន្ធចូលរួចហើយដើរតួធ្វើជាមេ ក្នុងការចាត់ចែងផ្ដល់សេវាសម្រាប់ សមត្ថកិច្ចជាច្រើនស្ថាប័នទៀតដែល មានវត្ដមានឈរជើងនៅច្រកអូរស្មាច់នេះ ។ គ្រាន់តែករណីលោក លឹម ហេង ដែលបានដឹកប្រេងគេច ពន្ធហូរចូលតាមច្រកអូរស្មាច់ក៏មាន ការផ្ដល់សេវាមិនធម្មតាផងដែរ សម្រាប់លោកប្រធានច្រកព្រំដែន នេះទើបម្នាក់ៗមិនមាននរណាបើក ភ្នែកមើលបទល្មើសទំនិញគេចពន្ធហូរចូលទាំងយប់ទាំងថ្ងៃ៕

No comments:
Post a Comment
yes