ប្រភពពីមន្ដ្រីអាជ្ញាធរខេត្ដព្រះសីហនុបានបង្ហើបឱ្យដឹងថាមាន មន្ដ្រីគយពុករលួយនៃសាខាគយ និងរដ្ឋាករខេត្ដព្រះសីហនុកំពុងតែប្រើប្រាស់ជំនាញរបស់ខ្លួនឃុបឃិតជាមួយឈ្មញរកស៊ីនាំទំនិញគេច ពន្ធឈ្មោះចែវី និងចែរ៉ា យ៉ាង គឃ្លើន ។ រាល់ទំនិញសព្វសារពើ ដែលមេឈ្មួញ ចែវី និង ចែរ៉ា នាំចូលពីស្រុកសៀមគឺបង់ពន្ធតែប្រមាណ ១០ ភាគរយប៉ុណ្ណោះក្រៅពីនេះពួក គេបានឃុបឃិតជាមួយមន្ដ្រីគយពុក រលួយកេងបន្លំចំណូលពន្ធរដ្ឋដោយគ្មានខ្លាចក្រែងអ្វីទាំងអស់ ។ ក្រុម មន្ដ្រីគយពុករលួយនៃសាខាគយ ខេត្ដព្រះសីហនុបានឃុបឃិតជា មួយឈ្មួញបែបបនេះជាយូរមក ហើយមិនដែលឃើញលោក ប៉ែន ស៊ីម៉ន ដែលជាមេគយធំធ្វើដឹងធ្វើ ឮអ្វីទាំងអស់រួចបណ្ដោយឱ្យបាត់ បង់ចំណូលពន្ធរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ។
ប្រភពពីក្រុមអ្នកតាមដានសកម្ម ភាពមន្ដ្រីគយពុករលួយ និងឈ្មួញ ទុច្ចរិតនៅខេត្ដព្រះសីហនុបានឱ្យ ដឹងថាដោយសារតែមានមន្ដ្រីគយ ពុករលួយធ្វើខ្នងបង្អែកយ៉ាងរឹងមាំ ទើបចែវី និងចែរ៉ាក្លាយជាមេ ក្លោងនាំទំនិញគេចពន្ធយ៉ាងធំបំផុត ប្រចាំខេត្ដព្រះសីហនុ ។ ក្រុមមន្ដ្រី គយពុករលួយនៅសាខាខេត្ដព្រះសីហនុអាងខ្នងបង្អែកយ៉ាងរឹងមាំ នៅខាងលើទើបពួកគេហ៊ានបើក ឱ្យមានការហូរចូលទំនិញគេចពន្ធ ធ្វើឱ្យខាតបង់ចំណូលពន្ធរដ្ឋរាប់ លានដុល្លារក្នុងមួយខែៗ ។ បញ្ហា នេះអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធានមិនត្រូវមើលរំលងទេ ហើយគួរតែចាត់វិធានការតាម ច្បាប់ឱ្យទាន់ពេលវេលាហើយត្រូវ ដាក់ទោសមន្ដ្រីគយពុករលួយតាម ច្បាប់ដើម្បីជាការព្រមានផងដែរ។
ប្រភពពីសមត្ថកិច្ចគយតូចតាច ក្នុងសាខាគយខេត្ដព្រះសីហនុបាន បង្ហើបឱ្យដឹងថាមេកើយរបស់ពួក គេប៉ុន្មាននាក់ គឺជាអ្នកមានស្នាដៃ ឃុបឃិតប្រព្រឹត្ដអំពើពុករលួយបើក ដៃឱ្យឈ្មួញនាំទំនិញគេចពន្ធពីស្រុក សៀមចូលស្រុកខ្មែរតាមច្រកកំពង់ ផែកែវផុសយ៉ាងក្រអឺតក្រទមជា យូរមកហើយ ។ បញ្ហានេះមិន មែនលោក ប៉ែន ស៊ីម៉ន ដែលជា មេគយធំមិនដឹងនោះទេប៉ុន្ដែគាត់ ប្រហែលជាធ្វើមិនដឹងមិនឮដើម្បី ផលប្រយោជន៍ដែលក្រុមមន្ដ្រីគយ ពុករលួយចេះចាត់ចែងជូនលោក នាយតាមការគួរ ។ ក្រៅពីចែវី និង ចែរ៉ា ដែលក្លាយជាឈ្មួញជើងខ្លាំង ខាងរកស៊ីនាំទំនិញគេចពន្ធគឺនៅ មានឈ្មួញមួយចំនួនទៀតក៏កំពុង នាំទំនិញចូលតាមច្រកកំពង់ផែកែវ ផុសទាំងយប់ទាំងថ្ងៃដែរហើយ ពួកគេបង់ពន្ធជូនរដ្ឋតិចតួចបំផុត។
ប្រភពបានឱ្យដឹងទៀតថា ក្រុម ហ៊ុនជីបម៉ុង ក៏ជាក្រុមហ៊ុនរបស់ ឈ្មួញដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមេគយពុករលួយនៃសាខាគយខេត្ដព្រះសីហនុផងដែរហើយក្រុម ហ៊ុននេះភាគច្រើននាំចូលទំនិញគេច ពន្ធយ៉ាងពេញបន្ទុកតែម្ដង។ រាល់ ទំនិញនាំចូលរបស់ក្រុមហ៊ុនជីបម៉ុង ក៏ដូចជាទំនិញរបស់ចែវី និងចែរ៉ា គឺមេៗមិនឱ្យសមត្ថកិច្ចគយតូចតាច ចូលទៅក្បែរកុងតឺន័រទេ គឺគេបាន រៀបចំឯកសារយ៉ាងរលូនដើម្បីដឹក ទំនិញទាំងនោះចេញពីកំពង់ផែកែវ ផុសយ៉ាងរំភើយ ។ បច្ចុប្បន្ននេះ ឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធ ដូចជា ចែវី និង ចែរ៉ា និងក្រុម ហ៊ុនជីបម៉ុង កាន់តែបានដៃខ្លាំង ឡើងៗព្រោះពួកគេគ្រាន់តែបង់ពន្ធ បន្ដិចបន្ដួចរួចចំណាយលុយក្រោម តុឱ្យមន្ដ្រីគយពុករលួយជួយសម្រួល ឯកសារ គឺជាការស្រេចមិនចាំ បាច់ព្រួយបារម្ភអ្វីទាំងអស់ ។
មន្ដ្រីអាជ្ញាធរខេត្ដព្រះសីហនុ បាននិយាយថា អំពើពុករលួយរបស់ មន្ដ្រីគយសាខាខេត្ដព្រះសីហនុធ្វើ ឱ្យរដ្ឋបាត់បង់ប្រាក់ចំណូលរាប់លាន ដុល្លារក្នុងមួយខែហើយជាការផ្គើន ទៅនឹងបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ក្នុងការជំរុញឱ្យបង្ក្រាប ទំនិញគេចពន្ធដើម្បីបង្កើនចំណូល របស់ថវិកាជាតិយ៉ាងងងើល។ ដូច នេះលោក គាត ឈន់ រដ្ឋមន្ដ្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏ ដូចជាលោក ប៉ែន ស៊ីម៉ន ដែល ជាមេគយធំមិនត្រូវព្រងើយកន្ដើយ តទៅទៀតទេហើយត្រូវចាត់វិធាន ការលើមន្ដ្រីគយពុករលួយតាមច្បាប់ ដោយមិនត្រូវយោគយល់ដោយ ប្រការណាមួយជាដាច់ខាត ។ ជា មួយគ្នានេះលោក ឱម យ៉ិនទៀង ដែលជាប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយត្រូវទប់ស្កាត់កុំឱ្យក្រុមមន្ដ្រីគយពុករលួយនៅខេត្ដព្រះសីហនុ ឃុបឃិតជាមួយក្រុមឈ្មួញទំនិញ គេចពន្ធតាមច្រកកំពង់ផែអន្ដរជាតិ ស្រេចតែអំពើចិត្ដតទៅទៀតព្រោះ ជាការបំផ្លាញចំណូលពន្ធរដ្ឋរាប់ លានដុល្លារក្នុងមួយខែៗ ។
ប្រភពពីក្រុមអ្នកសង្កេតការណ៍បានឱ្យដឹងថា មួយរយៈពេលចុង ក្រោយនេះចែវី និងចែរ៉ា និងក្រុម ហ៊ុនជីបម៉ុងបង្កើតការនាំទំនិញគេច ពន្ធចូលស្រុកខ្មែរទាំងយប់ទាំងថ្ងៃ យ៉ាងគគ្រឹកគគ្រេងដូចគេហែកឋិន អីចឹង ។ នៅពេលដែលឈ្មួញនាំ ទំនិញគេចពន្ធចូលកាន់តែច្រើន គឺក្រុមមន្ដ្រីគយពុករលួយទទួល បានផលប្រយោជន៍កាន់តែច្រើន ហើយរដ្ឋក៏ត្រូវបាត់បង់ចំណូលកាន់តែច្រើនដែរ។ ដូច្នេះល្មមដល់ពេល ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអគ្គនាយកដ្ឋានគយ និង រដ្ឋាករព្រមទាំងអង្គភាពប្រឆាំង អំពើពុករលួយចាត់វិធានការលើ មន្ដ្រីគយពុករលួយនិងឈ្មួញទុច្ចរិតតាមច្បាប់ឱ្យបានត្រឹមត្រូវហើយ៕
No comments:
Post a Comment
yes