លោក សម រង្ស៊ី និងលោកស្រី ជូឡូង ស៊ូមូរ៉ា ជាភរិយា
គណបក្ស សង្គ្រោះជាតិ
ដែលជាគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមប្រគួតប្រជែងជាមួយគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
ក្នុងការបោះឆ្នោតឆ្នាំ២០១៣ បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់សម្រាប់លើកកំពង់កំរិតជីវភាពពលរដ្ឋ
និងការថែ រក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព ដោយពុំឲ្យមានបរទេសណារំលោភបំពានបាន
ឡើយ ។
គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី
ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន រួមជាមួយនិងថ្នាក់ដឹកនាំ ឥស្សរជន
នយោបាយឆ្នើមៗជាច្រើនរូបទៀត នៅក្នុងជួរគណបក្សមួយនេះ
បានធ្វើការគិតគូតពីផលប្រយោជន៏របស់ជាតិ និងប្រជាពលរដ្ឋ ជាធំ ។
ក្នុងនោះប្រទេសកម្ពុជាដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ និងធ្វើឲ្យប្រទេស មួយនេះប្រែមុខមាត់
មានឈ្មោះបោះសម្លេងនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីបាន ត្រូវអាប់ឪនកិត្តិយស
កេរ្តិ៏ឈ្មោះ អស់ជាច្រើនឆ្នាំកន្លងមកនេះក្រោមការដឹកនាំរបស់គណបក្ស ប្រជាជន
ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ
បានមានប្រសាសន៏កាលពីពេលកន្លងទៅថ្មីៗនេះថា រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្ស
សង្គ្រោះជាតិ និងធ្វើការទាមទារទឹកដីប្រ ទេសកម្ពុជាប្រគល់សងប្រទេសកម្ពុជាវិញ
ហើយក្នុងនោះយើងក៏និងប្រមូលទ្រព្យសម្បត្តិប្រជារាស្រ្តខ្មែរដូចជាដីធ្លីស្រែចំការផ្ទះសម្បែងជាដើមរបស់គាត់
ដែលត្រូវបានគេលួចប្លន់ គឺយើងត្រូវតែប្រមូលទ្រព្យសម្បត្តិទាំងនោះរបស់ប្រជារាស្រ្តខ្មែរប្រគល់សងប្រជារាស្រ្តខ្មែរវិញ
ព្រោះ
ប្រជារាស្រ្តខ្មែរជាម្ចាស់ដើមនៃទ្រព្យសម្បត្តិទាំងនោះ
និងជាម្ចាស់ទឹកម្ចាស់ដី តែមួយគត់
ដូច្នេះយើងត្រូវតែផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ ។
លោក សម រង្ស៊ី បានថ្លែងទៀតផងដែរថា ចាំបាច់ណាស់យើងត្រូវតែធ្វើការរៀបចំប្រទេសជាតិរបស់យើងឡើងវិញ
ដែលយើងនិងធ្វើការរៀបចំតាមក្បួនខ្នាត និងតាមបច្ចេកទេសជំនាញទំនើប ដែលនិងធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើគ្រប់ៗគ្នា
ដែលផ្ទុយពីគណបក្សប្រ ជាជន ជាគណបក្សកាន់អំណាចសព្វថ្ងៃ
គេប្រើទឹកលុយចែកអំណោយបន្តិចបន្តួចបោកបញ្ឆោតឲ្យរាស្រ្តបោះឆ្នោតឲ្យពួកគេ
ដើម្បីគេបាននៅកាន់អំណាចជាបន្តទៅទៀតក្នុងការប្រព្រឹត្តអំពើពុករលួយជាបន្ត
និងបំផ្លិចបំផ្លាញប្រទេសជាតិតទៅទៀត ដែលក្នុងនោះគេនៅតែធ្វើឲ្យយើងនៅតែក្របន្ត ដែលទាំងអស់នេះហើយគឺជាការបោកបញ្ឆោតរបស់គណបក្សកាន់អំណាចសព្វថ្ងៃ
។
ផ្ទុយទៅវិញគណបក្ស សង្គ្រោះជាតិ គឺយើងមិនធ្វើបែបនោះទេ យើងនិងរៀបចំប្រទេសជាតិ
រៀបចំសេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើសមរម្យ និងឲ្យប្រជាពលរដ្ឋខ្មែរដែលជាប្រជាកសិករមានដីធ្លីធ្វើស្រែចំការ
សម្រាប់ការបង្ករបង្កើនផលឲ្យបានសមរម្យ
ព្រមទាំងផ្តល់សេវាផ្នែងបច្ចេកទេសជូនប្រជាពល រដ្ឋដោយមិនគិតថ្លៃរាប់ទាំងពូជស្រូវ
និងផលដំណាំមួយចំនួនទៀត រៀបចំប្រព័ន្ធធារារាស្រ្តជូន ប្រជាពលរដ្ឋដើម្បីឲ្យមានប្រព័ន្ធទឹកប្រើប្រាស់បានគ្រប់គ្រាន់
។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ និងរកទីផ្សារជូនប្រជាពលរដ្ឋក្រោយពីប្រមូលភោគផលបានហើយ
ដើម្បីជៀសវាងឈ្មួញខិលខូចដើរប្រមូលទិញទំលាក់តម្លៃភោគផលរបស់ប្រជាកសិករ ហើយនៅ
ពេលមានបញ្ហាដោយប្រកាណាមួយរដ្ឋជាអ្នកទទួលទិញដើម្បីបញ្ជាសការខាងបង់របស់ប្រជាពលរដ្ឋ
។
លោក សម រង្ស៊ី មានប្រសាសន៏បន្តទៀតថា មួយទៀតចំពោះយុវជនដែលជាកូនចៅរបស់ប្រ
ជាកសិកភាគច្រើននោះ យើងនិងស្វែងរកទីផ្សារជូនពួកគាត់ មិនមែនដូចរដ្ឋាភិបាលសព្វថ្ងៃ
ដែលចេះតែចែកអំណោយបន្តិចបន្ទួចដើម្បីបន្តអំណាច និងប្រព្រឹត្តអំពើពុករលួយ ដោយមិន
បានយកចិត្តទុកដាក់ក្នុងរកការងារធ្វើជូនដល់ពួកគាត់ ។ ក្នុងនោះគណកប្ស សង្គ្រោះជាតិ
និង ចាត់វិធានការនឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតដូចជានៅសហរដ្ឋអាមេរិកជាដើម ។
ព្រោះថាប្រ សិនបើប្រជាពលរដ្ឋរបស់យើងមានការងារធ្វើគ្រប់គ្នា
វិនិយោគគិនមកបន្តាក់ទុននៅក្នុងប្រទេសកម្ពុជាកាន់តែច្រើន
និងធ្វើឲ្យប្រជាពលរដ្ឋយើងលែងធ្វើចំណាកស្រុកទាំងប្រថុយប្រថាន
ទៅរកការងារធ្វើនៅប្រទេសជិតខាង ឬប្រទេសមួយចំនួនទៀតក្នុងតំបន់អាស៊ីទៀតហើយ អ្វី
ដែលពិសេសជាងនេះទៅទៀតនោះ
និងធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសជាតិរបស់យើងមានការរីកចំរើន
យើងនិងលែងមានការព្រួយបារម្ភចំពោះបញ្ហាសេដ្ឋកិច្ចនេះបានមួយផ្នែកធំផងដែរ ។
ប្រធានគណបក្ស សង្គ្រោះជាតិ បន្តទៀតថា
មួយវិញទៀតចំពោះវិស័យអប់រំ គណបក្ស សង្គ្រោះជាតិ យកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ
ព្រោះប្រសិនបើវិស័យអប់រំនៅក្នុងប្រទេសកម្ពុជារបស់យើងមានកំរិតលក្ខណៈស្តង់ដារ
និងធ្វើឲ្យប្រទេសជាតិរបស់យើងកាន់តែមានភាពរីកចំរើនលូតលាស់ថែមទៀតផងដែរ
ដើម្បីយើងធ្វើការបណ្តុះបណ្តាលកូនខ្មែរយើងនៅពេលដែលពួកគេមានចំណេះជំនាញទាំងអស់នោះហើយ
គេនិងយកមកប្រើនៅក្នុងស្រុករបស់យើងដែលទាំងអស់នេះហើយជាសញ្ញាបង្ហាញឲ្យឃើញពីភាពលូតលាស់របស់ប្រទេសជាតិនោះ
។
លោក សម រង្ស៊ី បន្តទៀតតថា គណបក្ស សង្គ្រោះជាតិ និងរិតបណ្តឹងវិស័យអប់រំឲ្យបានល្អជាងអ្វីដែលយើងមានស្រាប់ដូចសព្វថ្ងៃនេះ
ហើយក្នុងនោះយើងក៏មានគំរោងជាស្រេចក្នុងការផ្តល់ជាអាហារូបករណ៏
ដើម្បីផ្តល់ជូនកូនចៅប្រជាពលរដ្ឋអ្នកក្រីក្រង ដើម្បីឲ្យពួកគេ មានឪកាសក្នុងការបានបន្តការសិក្សា
មានចំណេះដឹងជ្រៅជ្រះ ដើម្បីទទួលបានឪកាសការងារល្អៗធ្វើផងដែរ ដូចជាកូនអ្នកមាន
និងកូនអ្នកដែលមានជីវភាពធូរធារជាដើម ។ ក្នុងនោះគណបក្ស សង្គ្រោះជាតិ
ក៏យកចិត្តទុកដាក់ខ្ពស់ផងដែរចំពោះគ្រូបង្រៀន មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់
កម្មករ-កម្មការីនី ដើម្បីឲ្យពួកគាត់ទទួលបានប្រាក់ខែសមរម្យដែលអាចទទួលយកបានក្នុងការចំណាយជាច្រាំថ្ងៃឲ្យសមស្របទៅនិងតម្លៃទំនិញនៅលើទីផ្សារ
លប់បំបាត់អំពើពុករលួយ ការិយាធិបតេយ្យ បក្ខពួកនិយម គ្រួសារនិយមជាដើម ។
លោក សម រង្ស៊ី ថ្លែងទៀតថា ចំពោះបញ្ហាវិស័យសុខាភិបាលវិញ
រដ្ឋាភិបាលដែលកើតឡើង ពីគណបក្ស សង្គ្រោះជាតិ នៅតាមមន្ទីរពេទ្យរដ្ឋគឺការព្យាបាលដោយមិនតម្រូវឲ្យបង់ប្រាក់
ឡើយ ដើម្បីជួយសំរួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ មិនថាអ្នកមានឬអ្នកក្រឡើយ ព្រោះពលរដ្ឋគ្រប់រូបគឺមានសិទ្ធិស្មើរគ្នា
។ អ្វីទាំងអស់នេះគឺគណបក្ស សង្គ្រោះជាតិអាចធ្វើទៅបាន ព្រោះវាមិនមែនជាការចាប់ផ្តើមរបស់គណបក្ស
សង្គ្រោះជាតិ មុនគេនោះទេ គឺគេបានធ្វើដោយជោគជ័យនៅសហរដ្ឋអាមេរិក កាណាដា បារាំង
និងប្រទេសដ៏ទៃជាច្រើនទៀត ក្នុងនោះរាប់ទាំងនៅប្រទេសសៀម ដែលជាប្រទេសជិតខាងរបស់យើងផងដែរ
ដែលការព្យាបាលជំងឺមិនត្រូវតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ ។
សួមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ
ក្រោមការដឹកនាំដោយលោក សម រង្ស៊ី ជាប្រ ធាន
ពិតជាអាចសម្រេចកិច្ចការងាររបស់ជាតិទាំងអស់នេះបាន ព្រោះថ្នាក់ដឹកនាំរបស់គណ បក្ស
សង្គ្រោះជាតិ សុតសឹងជាអ្នកដែលមានជំនាញលើកិច្ចការងារទាំងអស់នេះ ព្រមទាំងនៅ
រួមមានគោលនោបាយជាប្រយោជន៏ជាតិ និងប្រជាពលរដ្ឋជាច្រើនទៀតដែលបានដាក់ចេញជាគោលយោបាយថ្នាក់ជាតិនោះ
។
ដូចនេះមានតែគណកប្ស សង្គ្រោះជាតិ ទេដែលអាចធ្វើ ឲ្យប្រទេសជាតិ
មានការរីកចំរើនជឿនលឿនបាន និងប្រជាពលរដ្ឋរស់នៅក្នុងកំរិតជីវភាពដ៏ សមរម្យ ថ្លៃថ្នូរ
ប្រសិនបើយើងបណ្តោយឲ្យគណកប្សប្រជាជន នៅគ្រប់គ្រងអំណាចជាបន្តទៀត
ប្រទេសជាតិរបស់យើងនិងវិនាសហិនហោចជាក់ជាមិនខាន ឬអាចនិយាយបានថា
ប្រទេសជាតិទាំងមូលនិងអាចក្លាយទៅជាកម្ពុជាក្រោមទី២ ក្រោមការគ្រប់គ្រងរបស់យួនហា ណូយ
ដែលសព្វថ្ងៃរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏បានធ្វើនយោបាយដើម្បីបំរើឲ្យផល
ប្រយោជន៏របស់យួនផងដែរ ព្រោះពួកគេមានបានរហូតមកដល់សព្វថ្ងៃនេះ ក៏ក្រោមការលើក បណ្តុបរបស់យួន
ដូចនេះគឺគេមិនអាចបំភ្លេចគុនយួនឡើយ ។
ហេតុដូចនេះសូមបងប្អូនចូល
រួមជាមួយនិងគណបក្សសង្គ្រោះជាតិ ឲ្យបានច្រើនឡើងបន្ថែមទៀត ដើម្បីជ័យជំនះរបស់យើងនៅឆ្នាំ២០១៣
។ ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ គឺជាជ័យជំនះរបស់ប្រជាពល រដ្ឋខ្មែរ
និងប្រទេសជាតិរបស់យើង ៕

No comments:
Post a Comment
yes