សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 13, 2012

វៀតណាមសុំកិច្ចសហការពី UNESCO ដើម្បីរៀបចំពិធីបុណ្យប្រពៃណី ខ្មែរកម្ពុជាក្រោម

ពិធីប្រណាំងទូក ង របស់ពលរដ្ឋខ្មែរក្រោមនៅខេត្តឃ្លាំង 
កាលពី​ថ្ងៃទី​៨​ខែវិច្ឆិកា នៅ​ទីក្រុង​កឹង​ថឺ​(​ព្រែ​ក​ឫស្សី​) លោក​ង្វៀង ហ្វុ​ង​ក្វាង អនុប្រធាន​ប្រចាំការ​នៃ​គណៈកម្មាធិការ​ចង្អុល​ដឹកនាំ​ភាគ​នារ​តី​វៀតណាម បាន​បើក​កិច្ចប្រជុំ​មួយ មជ្ឈមណ្ឌល UNESCO ប្រចាំ​វៀតណាម​ជុំវិញ​ការរៀបចំ​ពិធីបុណ្យ​អុំទូក នៅ​តំបន់​វាលរាប​ទន្លេមេគង្គ ឲ្យ​ទៅជា​ពិធីបុណ្យ​អន្តរជាតិ​។
ក្នុង​កិច្ចប្រជុំ​នេះ តំណាង UNESCO ប្រចាំ​វៀតណាម បាន​សំដែង​នូវ​បំណងប្រាថ្នា ក្នុង​កិច្ចសហការ​ជាមួយ​គណៈ​ចង្អុល​ដឹកនាំ​ភាគ​នារ​តី​វៀតណាម លើ​វិស័យ​ទូរគមនាគមន៍ គាំទ្រ​ឧបត្ថម្ភ​ព័ត៌មាន​ដើម្បី​រៀបចំ​ពិធីបុណ្យ​អុំទូក ង នៅ​តំបន់​វាលរាប​ទន្លេមេគង្គ ក្លាយជា​ពិធី​មួយ​មាន​ខ្នាត​អន្តរជាតិ​។ លើ​មូលដ្ឋាន​ពិភាក្សា ឯកភាព អមពី​ពេលវេលា ទីកន្លែង ខ្លឹមសារ រៀបចំ​ពិធីបុណ្យ និង​សម​សភាព​ចូលរួម UNESCO និង​គាំទ្រ​ចលនា​អ្នក​ឧបត្ថម្ភ​សំរាប់​ពិធីបុណ្យ​នេះ​។​
​បើតាម​លោក​ង្វៀង ហ្វុ​ង​ក្វាង នោះ​រដ្ឋាភិបាល​វៀតណាម​បានដាក់​បញ្ជា​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលរាប​ទន្លេមេគង្គ រៀបចំ​ប្តូរ​វេន​គ្នា​ចាត់តាំង​ពិធីបុណ្យ​ប្រកួត​ទូក ង ប្រចាំឆ្នាំ ក្នុងឱកាស​បុណ្យប្រពៃណី​អកអំបុក​សំពះ​ព្រះ​ខែ របស់​ជនរួមជាតិ​ខ្មែ​រ​។ ហេតុនេះ​ភាគី​វៀតណាម​ចង់​ឲ្យ UNESCO សហការ​ជួយឧបត្ថម្ភ​គាំទ្រ បណ្តា​ខេត្ត​រៀបចំ​សកម្មភាព​បន្ថែម​ផ្សេងៗ​ទៀត ធ្វើ​ឲ្យ​ពិធី​នេះ អធិកធ​ម​ឡើង​។​ ​
លោក​ហ្វុ​ង នៅបាន​ឲ្យ​ដឹង​បន្ថែមថា បច្ចុប្បន្ន​ស្ថាប័ន​របស់លោក​កំពុង​រៀបចំ​វេទិការ​សហប្រតិបត្តិកា​រ​សេដ្ឋា​កិច្ច “​តំបន់​វាលរាប​ទន្លេមេគង្គ​-​ខេត្ត​នៀ​ន​យ៉ាង (MDEC-TIEN GIANG)​។ អាស្រ័យហេតុនេះ​ក៏​ធ្វើ​ផងដែរ ឲ្យ UNESCO រួមសហការ​ចលនា បណ្តា​ក្រុមហ៊ុន​ឲ្យ​ចូលរួម​ផ្សារ​ណ​ត្តិ ព្រឹត្តិការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផលិតផល​រៀង​៕ 

No comments:

Post a Comment

yes