លោក កឹម សុខា និងលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន ក្នុងពីធីចុះហត្ថលេខាលើការសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២
គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃក្រោមការក្តោបក្តាប់ដឹកនាំដោយលោក
ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសជាតិវិនាសហិនហោច ស្ទើរតែរលាយសាបសូន្យទៅហើយ
ក្រោមយុត្តិសាស្រ្តឈ្នះៗរបស់ពួកគេ ។
គណបក្សប្រជាជនរបស់លោក ហ៊ុន សែន
ដែលកាន់អំណាចអស់រយៈពេលជាង៣០នេះ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពក្រីក្រងទៅៗ
ហើយធ្វើឲ្យពួកគាត់ជិនណាយ និងអស់ចិត្តផងដែរ ព្រោះពួកគាត់មិនអាចស៊ូទ្រាំរស់នៅរបៀបនេះបានទៀតទេ
ដោយពួកគាត់ត្រូវការសិទ្ធិសេរីភាពពេញលិញ រស់នៅមានការការពារពីសំណាក់រដ្ឋាភិបាល
និងច្បាប់ជាតិ ។
គណបក្សប្រជាជន បាននិងកំពុងតែដឹកនាំប្រទេសតាមរបៀបផ្តាច់ការ
បក្ខពួកនិយម គ្រួសារនិយម ប្រព្រឹត្តអំពើពុករលួយស៊ីរូងផ្ទៃក្នុង
បើកដៃឲ្យជនអន្តោប្រវេសន៏ហូរចូលកាន់តែច្រើន ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្មានការទប់ស្កាត់ឡើយ
។ ជាមួយគ្នានោះរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ក៏បានគាំពារពួកយួនទាំងនោះយ៉ាងយកចិត្តទុក្ខដាក់ថែមទៀតផង
មិនតែ ប៉ុណ្ណោះក៏បានអនុញ្ញាតឲ្យពួកគេបើកជាសមាគមន៏ និងចងក្រងជាសហគមន៏
ព្រមទាំងឲ្យមានសារព័ត៌មានយួន និងវិទ្យុយួន ធ្វើការផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាផងដែរ
ដែលទង្វើរបស់លោក ហ៊ុន សែន ទាំងអស់នេះ បាននិងកំពុងតែបង្ហាញឲ្យឃើញពីការបំរើផលប្រយោជន៏បរទេសនៅលើទឹកដីខ្លួនយ៉ាងពេញទី
។
តែផ្ទុយទៅវិញចំពោះប្រជាពលរដ្ឋខ្មែរ និងគណបក្សប្រឆាំងលោក ហ៊ុន សែន
បែជាខំប្រឹងរឹតបណ្តឹងមិនឲ្យមានសិទ្ធិសេរីភាពពេញលិញក្នុងការបញ្ចេញមតិ
និងសិទ្ធិសម្រាប់ធ្វើការផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រឆាំងឲ្យមានភាពសេរី
ដើម្បីសមធម៌ជាមួយនិងគណបក្សកាន់អំណាចរបស់ខ្លួន ។
យ៉ាងណាម៉ិញអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា
ពួកគេក៏បានលើកឡើងផងដែរថា ទាំងអស់នេះគឺជាគ្រោះថ្នាក់ធំធេងបំផុតរបស់ប្រទេសកម្ពុជា
និងប្រជាពលរដ្ឋខ្មែរ ប្រសិនបើពុំរកវិធានការទប់ស្កាត់ឲ្យទាន់ពេលវេលាទេនោះ ប្រទេសកម្ពុជារបស់យើងនិងក្លាយទៅជាកម្ពុជាក្រោមទីពីរជាក់ជាមិនខាន
ក្រោមស្នាដៃរបស់លោក ហ៊ុន សែន គណបក្សប្រជាជន ដែលសព្វថ្ងៃបាននិងកំពុងតែធ្វើនយោបាយបំរើផលប្រយោជន៏របស់យួនហាណូយនោះ
។
ហេតុដូចនេះប្រទេសកម្ពុជា
ត្រូវតែមានអ្នកចេញមកសង្គ្រោះជាបន្ទាន់ ដើម្បីកុំឲ្យធ្លាក់ទៅក្នុង
វិបត្តិនៃគ្រោះមហន្តរាយដូចខាងលើនេះ ទើបបានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ
មនុស្ស ដែលជាអ្នកប្រជាធិបតេយ្យ និងស្រលាញ់ជាតិ ស្នេហាជាតិ ដែលមានគោលគំនិតតែ
មួយដូចគ្នានោះ បានសម្រេចរួមបញ្ចូលគ្នាជាសម្លេងតែមួយ ដោយបានបង្កើតគណបក្សថ្មីមួយ
ទៀតដែលមានឈ្មោះថាគណបក្ស សង្គ្រោះជាតិ ដើម្បីចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោត
នៅឆ្នាំ២០១៣ ជាមួយនិងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ព្រោះមានតែគណបក្ស សង្គ្រោះជាតិទេ
ដែលជាគូប្រជែងដ៏សាកសមជាមួយគណបក្សប្រជាជន ក្នុងការដណ្តើមយក ជ័យជំនះមកជូនជាតិ
មាតុភូមិ និងប្រជាពលរដ្ឋ នៅឆ្នាំ២០១៣ខាងមុខនេះឲ្យទាល់តែបាន ។
ជុំវិញទៅនិងបញ្ហាខាងលើនេះ លោក កឹម សុខា
ដែលជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខដ៏ខ្លីនេះ លោកក៏បានមានប្រសាសន៏ផងដែរថា
ឥឡូវនេះប្រទេសកម្ពុជា របស់យើងកុំពុងតែជួបនូវគ្រោះថ្នាក់ធំៗចំនួនបី
ដែលក្នុងនោះរួមមាន បរទេសឈ្លានពាន អ្នកកាន់អំណាចផ្តាច់ការ
និងប្រជាពលរដ្ឋរស់នៅកាន់តែក្រីក្រទៅៗ ។ លោក កឹម សុខា បន្តថា ដោយសារតែមើលឃើញពីភាពអន្តរាយរបស់ប្រទេសជាតិ
និងការលំបាករបស់ពលរដ្ឋបែបនេះហើយ ទើបយើងដែលជាអ្នកប្រជាធិបតេយ្យសម្រេចរួមបញ្ចូលគ្នាជាកម្លាំងតែមួយដោយបង្កើតបានគណបក្សថ្មីដើម្បីតទល់ជាមួយនិងគណបក្សកាន់អំណាចបច្ចុប្បន្ន
និងធ្វើការផ្លាស់ប្តូរអ្នកកាន់អំណាចបច្ចុប្បន្ននេះនៅឆ្នាំ២០១៣ខាងមុខឲ្យខានតែបាន ។
ក្នុងនោះយើងធ្វើយ៉ាង
ណាដើម្បីធានាឲ្យបានថាប្រទេសកម្ពុជាជាប្រទេសឯករាជ្យ
អធិបតេយ្យភាព និងបូរណភាពទឹកដីពេញលិញមិនរណបបរទេស ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ ទៅថ្ងៃអនាគតបានបន្តទៀតថា
យើងចង់បានដីខ្មែរឲ្យកូន ចៅខ្មែរយើងរស់នៅ ទុកព្រៃឈើឲ្យខ្មែរប្រើប្រាស់ ទុកបឹង
ទន្លេ ព្រែក និងត្រី ដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរប្រកបរបរចិញ្ចឹមជីវិត
ក្នុងនោះរដ្ឋាភិបាលដែលកើតចេញពីគណបក្ស សង្គ្រោះជាតិ
ក៏និងបង្កើតការងារជូនដល់ប្រជាពលរដ្ឋខ្មែរ និងកសាងប្រទេសកម្ពុជាឲ្យទៅជា
ប្រទេសដែលមានប្រជាធិបតេយ្យពិតប្រាកដ ដែលទាំងអស់នេះហើយគឺជាគោលបំណងរបស់គណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សចង់បាន ។ ហេតុដូចនេះហើយទើបរួមគ្នាបង្កើតឡើងគណបក្សថ្មីដែលមានឈ្មោះថាគណបក្ស
សង្គ្រោះជាតិ សម្រាប់ការចូលរួមបោះឆ្នោតឆ្នាំ២០១៣
ហើយជាមួយគ្នានោះបងប្អូនគឺដាច់ខាតមិនត្រូវបោះឆ្នោតឲ្យគណបក្ស សម រង្ស៊ី ដែលមានរូបសញ្ញាទានមានពន្លឺ
និងគណបក្ស សិទ្ធិមនុស្ស ដែលមានរូបសញ្ញាព្រះច័ន្ទទៀតឡើយ គឺត្រូវបោះឆ្នោតជូនគណបក្ស
សង្គ្រោះជាតិ តែមួយគត់ដែលមានរូបសញ្ញាព្រះអាទិត្យរះ ព្រោះគណ សម រង្ស៊ី
និងគណបក្ស សិទ្ធិមនុស្ស ក្នុងការបោះឆ្នោតនោះពុំមានអ្នកឈរឈ្មោះឡើយ
ប្រសិនបើបងប្អូនបោះឲ្យគណបក្ស សម រង្ស៊ី និងគណកប្ស សិទ្ធិមនុស្ស គឺប្រៀបបានយកសន្លឹកឆ្នោតរបស់បងប្អូនទៅបោះចោលយ៉ាងដូច្នោះដែរ
។
ជាមួយគ្នានោះលោក កឹម សុខា ក៏បានបន្តទៀតថា ដូចនេះប៉ូលនយោបាយនៅក្នុងប្រទេស
កម្ពុជានៅឆ្នាំ២០១៣ខាងមុខគឺមានតែពីរគត់គឺគណបក្ស សង្គ្រោះជាតិ និងគណបក្សប្រជាជន
កាន់អំនាចសព្វថ្ងៃ ដូចនេះបងប្អូនងាយស្រួលសម្រេសចិត្តខ្លាំងណាស់ ។
ជាមួយគ្នានោះប្រសិនបងប្អូនបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ បងប្អូននិងបានទទួលនូវឯករាជ្យភាព
អធិបតេយ្យភាព និងបូរណភាពទឹកដី ពេញលិញមិនរណមបរទេស ហើយបងប្អូននិងទទួលបានការដឹកនាំមួយតាមបែបប្រជាធិបតេយ្យ
សេរី ពហុបក្សពិតប្រាកដ ប្រជារាស្រ្តមានសិទ្ធិសេរី ភាព
ហើយបងប្អូនក៏និងទទួលបាននូវជីវភាពថ្លៃថ្លូរសម្បូររុងរឿង ។ ទាំងអស់នេះហើយគឺជាអ្វីដែលយើងចង់បានទាំងអស់គ្នា
។
លោក កឹម សុខា បានបន្តទៀតថា ក្នុងនោះមានមតិមួយចំនួនសួរថា ហេតុអ្វីបានជាគណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ត្រូវតែរួបរួមគ្នាបែបនេះ ។ លោកថា ដោយយើងបានមើលឃើញប្រវត្តិសាស្រ្តបានបង្ហាញហើយ
ក្នុងនោះកាលពីដើមឡើងទឹកដីរបស់ខ្មែរយើងធំណាស់ដែលខ្មែរជាមហាអំណាច ខ្មែរជាមហានគរ
ហើយកាលពីសម័យអង្គរប្រទេសជិតខាងគឺរណបយើង បានលើកយកសួយសារអាករមកថ្វាយមហាក្សត្រយើង ។
ក៏ប៉ុន្តែគួរឲ្យស្តាយក្រោយមកដោយសារតែការបែកបាក់គ្នាសៀមបានយកដីរបស់យើងអស់ចំនួន១២ខេត្ត
ហើយយួនយកអស់២១ខេត្ត ។ ឥឡូវនេះប្រទេសកម្ពុជាយើងនៅសល់២៤ខេត្ត-ក្រុង សៀម និងយួនពួកគេចង់ដណ្តើមគ្នាយកទៀត
ដោយសារតែយើងមានការបែកបាក់គ្នា មិនសាមគ្គីគ្នាជាធ្លុងមួយ តែនៅពេលខ្មែររួបរួមគ្នា
គឺខ្មែរមានទឹកដីធំទូលាយ ខ្មែរបែកបាក់ខ្មែរបាត់ដី ទាំងអស់នេះគឺជាកលល្បិចរបស់បរទេសដែលចង់ឲ្យខ្មែរបែកបាក់គ្នាដើម្បីលេបយកដីខ្មែរ
។
ដូច្នេះគ្មានអ្វីដែលយើងមិនត្រូវយល់ទៀតឡើយ
មានតែការរួបរួមសាមគ្គីគ្នារវាងខ្មែរ និងខ្មែរទេ
ដែលអាចធ្វើឲ្យដីខ្មែររបស់យើងបាននៅគង់វង្ស និងស្ថិតស្ថេរជារៀងរហូត ហើយនិងធ្វើឲ្យប្រ
ទេសជាតិមានការរីកចំរើនថែមទៀតផង ដែលការបង្រួមបង្រួមខ្មែរ និងខ្មែរនេះ ក៏ជាព្រះទ័យចង់បានដ៏ខ្លាំងបំផុតរបស់អតីតព្រះមហាក្សត្រអង្គសម្តេចឪ
សម្តេចតា សម្តេចតាទួតរបស់យើងផងដែរ ក្នុងនោះគណបក្ស សង្គ្រោះជាតិ
ដង្ហែរតាមជានិច្ចនូវព្រះរាជតម្រិះរបស់ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ
ក្នុងការបង្រួបបង្រួមខ្មែរ ដើម្បីផលប្រយោជន៏ជាតិ និង ប្រជាពលរដ្ឋ ៕

No comments:
Post a Comment
yes