មួយរយៈកន្លងទៅនេះអាជ្ញា ធរសៀម បានប្រើអំពើហិង្សា បាញ់ប្រហារទៅលើប្រជារាស្ដ្រ ខ្មែរក្រីក្រ ដែលឆ្លងដែនចូលទៅ កាប់ឈើក្នុងទឹកដីសៀម ធ្វើឱ្យ របួស និងស្លាប់សឹងរាប់ភ្លេចទៅ ហើយ សូម្បីតែលោកនាយករដ្ឋ មន្ដ្រី ហ៊ុន សែន ក៏ធ្លាប់ចេញបទ បញ្ជាសុំឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធយកចិត្ដទុកដាក់ទប់ ស្កាត់កុំឱ្យប្រជាពលរដ្ឋលួចឆ្លង ដែនដោយខុសច្បាប់។ ប៉ុន្ដែសមត្ថ កិច្ចចម្រុះនៅស្រុកត្រញំងប្រាសាទ មិនបានយកចិត្ដទុកដាក់អនុវត្ដន៍ តាមទេ បែរជានាំគ្នាដាក់ប៉ុស្ដិ៍ចាំ ប្រមូលលុយពីក្រុមឈ្មួញ ក៏ដូច ជាប្រជាពលរដ្ឋដែលចូលទៅអូស ឈើគ្រញូងតាមបណ្ដោយព្រំដែន យ៉ាងអនាធិបតេយ្យបំផុត ។
សេចក្ដីរាយការណ៍ពីខេត្ដឧត្ដរ មានជ័យបានឱ្យដឹងថា ជារៀង រាល់ថ្ងៃគេសង្កេតឃើញប្រជា ពលរដ្ឋខ្មែរឡើងភ្នំអូសឈើគ្រញូង តាមបណ្ដោយព្រំដែនសៀមដោយ ប្រថុយប្រថានរាប់សិបនាក់តាម រយៈមេឈ្មួញមួយចំនួនដែលឈរ ជើងចាំប្រមូលទិញឈើគ្រញូងពី ប្រជាពលរដ្ឋ តាមច្រកសំខាន់ៗ មួយចំនួន ហើយក្នុងនោះមេយោ ធាក្នុងកងពលលេខ៤ ក៏មាន ជាប់ពាក់ព័ន្ធជាមួយការឃុបឃិត ឱ្យប្រជាពលរដ្ឋចូលទៅអូសឈើ គ្រញូងផងដែរ។ ក្រុមឈ្មួញមួយ ចំនួនក៏បានអូសទាញប្រជាពល រដ្ឋខ្មែរក្រីក្រឱ្យឡើងភ្នំចូលកាប់ ឈើគ្រញូងក្នុងទឹកដីសៀមតាម រយៈការឱ្យខ្ចីប្រាក់ ឬការលើក ទឹកចិត្ដឱ្យតម្លៃខ្ពស់សម្រាប់ឈើ គ្រញូងដែលពួកគេស្ពាយចុះពីលើ ភ្នំ ពោលគឺសកម្មភាពរបស់ក្រុម ឈ្មួញបានលើកទឹកចិត្ដឱ្យប្រជា រាស្ដ្រក្រីក្រឆ្លងដែនដោយប្រថុយ ប្រថាន ផ្ទុយពីបទបញ្ជារបស់ លោក ហ៊ុន សែន ។
សេចក្ដីរាយការណ៍ខាងលើ បានបង្ហើបឱ្យដឹងថា ក្រុមឈ្មួញ មួយចំនួនបានឈរជើងនៅតាម ច្រកសំខាន់ៗចាំប្រមូលទិញឈើ គ្រញូងយកមកលក់ឱ្យក្រុមហ៊ុន មួយជាច្រើនឆ្នាំមកហើយ មាន ដូចជាច្រកចំបក់កោង ជប់រុន ត្រ ញំង៣ អន្ទង់អាំង ប្រទាលជ្រុំ ដែលស្ថិតក្នុងភូមិសាស្ដ្រឃុំអូរ ស្វាយ ស្រុកត្រញំងប្រាសាទ ខេត្ដ ឧត្ដរមានជ័យ ហើយក្នុងមួយថ្ងៃៗ មានសកម្មភាពគគ្រឹកគ្រេងបំផុត នៅពេលដែលសមត្ថកិច្ច និងមន្ដ្រី ជំនាញដែលមានតួនាទីបង្ក្រាប ព្រៃឈើ បែរជាសម្ងំយ៉ាងស្ងាត់ ស្ងៀមក្នុងការប្រមូលលុយយក ទៅច្រកហោប៉ៅផ្ទាល់ខ្លួន ។ ប្រ ជាពលរដ្ឋក្រីក្រគ្មានជម្រើសអ្វី ផ្សេងទេ ក្រៅពីចូលព្រៃទៅកាប់ ឈើគ្រញូងតាមបណ្ដោយព្រំដែន តាមការអូសទាញរបស់ក្រុមឈ្មួញ ដែលយ៉ាងហោចណាស់ក្នុងមួយ ជើងពួកគេស្ពាយឈើគ្រញូងបាន មួយដុំមកដល់ភូមិវិញលក់បាន ប្រាក់១០ម៉ឺនរៀលគ្រាន់ដោះ ស្រាយជីវភាព ព្រោះរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន មិនមានគោលនយោបាយ ច្បាស់លាស់ក្នុងការគាំពារ និង លុបបំបាត់ភាពក្រីក្រនោះទេ ។
សមត្ថកិច្ច និងមន្ដ្រីជំនាញ គ្រប់ស្ថាប័នដែលមានតួនាទី បង្ក្រាបបទល្មើសព្រៃឈើ ក៏ដូច ជាទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋ ខ្មែរលួចឆ្លងដែនចូលទឹកដីសៀម ដោយខុសច្បាប់ បានប្រមូលផ្ដុំគ្នា នៅចំណុចស្នាក់ការអង្គការការ ពារបរិស្ថាន និងសិទ្ធិពលរដ្ឋកម្ពុជា ចាំប្រមូលផលប្រយោជន៍យក ទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនប៉ុណ្ណោះ ពោលគឺសមត្ថកិច្ចចម្រុះអស់ទាំង នោះមិនមែនមកឈរជើងដើម្បី បង្ក្រាបបទល្មើសទេ គឺពួកគេមក ប្រមូលផ្ដុំគ្នាចាំទទួលប្រាក់ចំណែក ពីក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ គ្រញូងដែលពួកគេមានឈ្មោះ ក្នុងបញ្ជីត្រូវទទួលលាភសក្ការៈ រួចហើយ ។ ប្រជាពលរដ្ឋមួយ ចំនួនពេលអូសឈើគ្រញូងមក ដល់ភូមិហើយនោះ ពេលខ្លះត្រូវ កម្លាំងចម្រុះជំរិតទារលុយ ឬ ចាប់យកឈើគ្រញូងទៅលក់ឱ្យ ក្រុមឈ្មួញយ៉ាងរំភើយ ដូចជា ករណីប្រជាពលរដ្ឋម្នាក់ខំស្ពាយ ឈើគ្រញូងបានមួយដុំពេលចុះដល់ ភូមិវិញត្រូវមន្ដ្រីយោធារឹបអូស យកឈើគ្រញូងនោះទៅលក់បាន ប្រាក់១៥ម៉ឺនរៀល ហើយជនរង គ្រោះ ក៏បានសុំទាមទារប្រាក់ចំ នួន៥ម៉ឺនរៀលយកទៅផ្ទះវិញ ក៏ មន្ដ្រីយោធាមិនចែកឱ្យដែរ អាច ចាត់ទុកជារឿងអយុត្ដិធម៌បំផុត សម្រាប់ប្រជារាស្ដ្រក្រីក្រ ។
ប្រធានអង្គភាពដែលបានចាត់ តាំងមន្ដ្រីឱ្យចុះទៅឈរជើងនៅ ក្នុងស្រុកត្រញំងប្រាសាទទំនង ជាទទួលបានចំណែកពីការឃុប ឃិតឱ្យប្រជាពលរដ្ឋចូលព្រៃកាប់ ឈើគ្រញូង ក៏ដូចជាការប្រមូល ទិញឈើគ្រញូងរបស់ឈ្មួញធំៗ ដែរហើយមើលទៅ បានជាពួក គេរក្សាភាពស្ងៀមស្ងាត់ធ្វើមិន ដឹងមិនឮចំពោះភាពអនាធិប តេយ្យដែលបង្កឡើងដោយសមត្ថ កិច្ចចម្រុះអស់ទាំងនោះ ។ អង្គ ភាពប្រឆាំងអំពើពុករលួយធ្លាប់ បានចុះឈ្មោះក្នុងបញ្ជីខ្មៅចំពោះ សមត្ថកិច្ច និងមន្ដ្រីមកពី៣០ស្ថា ប័នក្នុងខេត្ដកំពង់ធំដែលជាប់ពាក់ ព័ន្ធនឹងការឃុបឃិតឱ្យក្រុមឈ្មួញ រកស៊ីដឹកជញ្ជូនឈើគ្រញូង ប៉ុន្ដែ ភាពអនាធិបតេយ្យនៅក្នុងខេត្ដ ឧត្ដរមានជ័យដែលសមត្ថកិច្ច ចម្រុះជាច្រើនស្ថាប័នឃុបឃិតឱ្យ ប្រជាពលរដ្ឋឆ្លងដែនទៅកាប់ឈើ គ្រញូងលើទឹកដីសៀម ក៏ដូចជា ឃុបឃិតឱ្យក្រុមឈ្មួញប្រមូល ទិញឈើគ្រញូងយ៉ាងអនាធិប តេយ្យតាមបណ្ដោយព្រំដែនមិន ទាន់ត្រូវបានលោក ឱម យ៉ិនទៀង ចាត់វិធានការក្ដៅនៅឡើយទេ។
ប្រជាពលរដ្ឋរស់នៅស្រុកត្រ ញំងប្រាសាទបានឱ្យដឹងថា បច្ចុ ប្បន្ននេះពួកគេជួបផលលំបាក យ៉ាងខ្លាំង ព្រោះនៅលើកំណាត់ ផ្លូវលេខ៦៦ គេសង្កេតឃើញរថ យន្ដរបស់ក្រុមឈ្មួញដែលរកស៊ី ដឹកជញ្ជូនឈើគ្រញូងបើកបរក្នុង ល្បឿនលឿនមិនខ្វល់ខ្វាយពី គ្រោះថ្នាក់ចំពោះប្រជាពលរដ្ឋ នោះទេ ហើយពេលខ្លះក្រុមសមត្ថ កិច្ចចម្រុះក៏បានបើករថយន្ដប្រ ដេញក្រុមឈ្មួញដឹកជញ្ជូនឈើ គ្រញូងយ៉ាងអនាធិបតេយ្យ គឺ បញ្ហានេះនាំឱ្យពលរដ្ឋក្ដៅក្រហាយ យ៉ាងខ្លាំង ។ លោក ប៉ិច សុខិន អភិបាលខេត្ដឧត្ដរមានជ័យហាក់ ដូចជាធូររលុងមិនយកចិត្ដទុកដាក់ ទប់ស្កាត់ និងបង្ក្រាបបញ្ហាកុង ត្រូលជជុះរបស់សមត្ថកិច្ចចម្រុះឱ្យ ស្របតាមអនុសាសន៍របស់នាយក រដ្ឋមន្ដ្រីនោះទេ ដែលករណីនេះគេ សង្ស័យថា ការដឹកជញ្ជូនឈើ គ្រញូងខុសច្បាប់ឆ្លងកាត់ខេត្ដឧត្ដរ មានជ័យក៏មានចំណែកសម្រាប់ លោកអភិបាលខេត្ដផងដែរ៕
No comments:
Post a Comment
yes