សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, November 23, 2012

ប៉ូលិសថៃ បារម្ភពីការ​ចាប់ពង្រត់​នាយករដ្ឋមន្ត្រី

លោកស្រី យីងឡាក់ ស៊ីណាវ់ាត្រា នាយក រដ្ឋមន្ត្រីថៃ

ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុង​ប្រទេសថៃ​​បាន​ឲ្យ​​ដឹង​ថា ​ភាព​រំជើប​ជរំជួលនៃ​​ការមិនពេញ​​ចិត្ត​​ចំពោះ​នយោ​បាយ​​ដឹកនាំ​ប្រទេស​​​របស់​​​​រដ្ឋាភិបាល​​លោកស្រី​​ យីង ឡាក់ កំពុង​តែមាន​សភាព​​រាលដាល​ខ្លាំងទៅៗ​​ដែល​អាច​ជម្រុញ​​ឲ្យ​​ក្រុម​អ្នក​​មិនពេញ​ចិត្ត​ទាំង​នោះ​​ធ្វើអ្វីម្យ៉ាង ហើយ​នៅ​ពេលនេះ​​​​ក្ដី​​បាម្ភ​ចំពោះមុខ​​គឺ​ការ​​ចាប់​ពង្រត់​​នាយករដ្ឋមន្ត្រី ។​'
​ប៉ូលិស​បាន​​ថ្លែង​ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​​កាល​ពី​ថ្ងៃព្រហស្បតិ៏​ម្សិលមិញ​ថា ពួកគេ​​មាន​ការព្រួយ​​បារម្ភ​ពី​ពាក្យ​​ចរចាមអារាម ​ចំពោះកុបកម្ម​ ដែល​​​​អាច​​នឹង​នាំ​​ទៅ​​ដល់​​ការចាប់​ពង្រត់​​លោក​ស្រីនាយក​រដ្ឋមន្ត្រី​យីងឡាក់ បើ​ទោះ​បី​ជា​ច្បាប់​ពង្រឹងសន្តិសុខ​ផ្ទៃក្នុង​ ប្រឆាំង​នឹង​ក្រុម​​ប្រឆាំងរដ្ឋាភិបាល​​ត្រូវ​បាន​​អនុម័ត​​រួច​ហើយ​ក្ដី ។​

ពួក​អ្នក​​វិភាគ​​បាន​​មើលឃើញ​ថា បើ​សិន​ជា​ការ​គ្រប់គ្រងមិនបានល្អ ​វាសនាអំណាច​​របស់​លោក​​ស្រី យីង ឡាក់ អាច​ប្រឈម​​និង​​ភាព ​ផុយ​ស្រួយ​​ដូច​​បង​ប្រុស​របស់​លោក​ស្រី​គឺ​លោក ថាក់ស៊ី ស៊ី​ណា​វ៉ាត្រា ដែល​ត្រូវ​បាន​​បណ្ដេញ​​ពី​​តួនាទី​​នាយករដ្ឋមន្ត្រី ​កាល​ពី​ឆ្នាំ​២០០៦​ដោយ​រដ្ឋប្រហារ​យោធា ៕

No comments:

Post a Comment

yes