គណបក្ស សង្គ្រោះជាតិ
ដែលនិងត្រូវចូលរួមក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ខាងមុខនេះ
បានធ្វើឲ្យគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃខ្លាចពីប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងនោះពួកគេបានខិតខំប្រឹងប្រែងរកគ្រប់កលល្បិចដើម្បីបំបែកគណបក្សសង្គ្រោះជាតិ
និងអ្នកប្រជាធិបតេយ្យដែលនៅក្នុងជួររបស់គណបក្ស សង្គ្រោះជាតិផងដែរ ។
ជាក់ស្តែងបើយោងតាមការលើកឡើងរបស់លោក វុឌ្ឍី ក្រុមការងាររបស់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ខេត្តកែបបានឲ្យដឹងថា
នៅក្នុងខេត្តកែបថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សកាន់អំណាចបានធ្វើការគាបសង្កត់មកលើប្រជាពលរដ្ឋយ៉ាងខ្លាំង
ពិសេសគឺការចូលរួម ជាមួយនិងគណបក្សប្រឆាំង ។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចនៅខេត្តកែប
បានរៀបចំកម្លាំងដើម្បីតាមដានប្រជាពលរដ្ឋ ប្រសិនបើគេដឹងថាពលរដ្ឋរូបណាចូលរួមជាមួយ
និងគណបក្សប្រឆាំងនៅពេលមានបញ្ហាក្នុងមូលដ្ឋាន គេមិនដោះស្រាយឲ្យឡើយ ដោយលើកហេតុផលនេះហេតុផលនោះមិនចេះចប់
។
ក វុឌ្ឍី បានលើកឡើងទៀតថា
តែទោះជាយ៉ាងណាពលរដ្ឋភាគច្រើននៅក្នុងអាណត្តិនេះពួកគាត់មិនខ្លាចចំពោះការគាបសង្កត់ពីសំណាក់គណបក្សកាន់អំណាចទៀតឡើយ
ព្រោះពួក គាត់ចង់ឲ្យមានការផ្លាស់ប្តូររបៀបដឹកនាំដូចសព្វថ្ងៃនេះ
ដោយពួកគាត់បានចូលរួមជាមួយនិង គណបក្ស សង្គ្រោះជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់
ពិសេសគឺនៅពេលដែលពួកគាត់ បានឮ និងបានឃើញពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ដែលបានដាក់ចេញ ដែលសុតតែជាគោលនយោបាយល្អៗ សម្រាប់ផ្តល់ផលប្រយោជន៏ដល់ពួកគាត់
និងជាគណបក្សស្អាតស្អំ មិនរើសអើង និងមិនគាបសង្កត់ធ្វើបាបប្រជាពលរដ្ឋ ។
សូមជំរាបថា ក្រុមការងារចលនាប្រជាធិបតេយត្យសង្គ្រោះជាតិ ខេត្តកែប
ជារៀងរាល់ថ្ងៃបាន ចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសួរសុខទុក្ខរបស់ពួកគាត់
ព្រមទាំងធ្វើការ ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស សង្គ្រោះជាតិ
ដល់ពលរដ្ឋឲ្យពួកគាត់បានដឹង ថែមទៀតផង ។ ជាមួយគ្នានេះ
រចនាសម័្ពន្ធក្រុមការងាររបស់គណបក្ស សង្គ្រោះជាតិ ខេត្តកែប ក៏ដូចជាគណៈកម្មការប្រតិបត្តិខេត្ត
ក្រុង ហើយនិងស្រុក ក៏បានធ្វើការរៀបចំរួចរួលហើយផងដែរ
ដើម្បីធ្វើយុទ្ធនាការឲ្យកាន់តែខ្លាំងតតាំងជាមួយនិងគណបក្សកាន់អំណាចសព្វ ថ្ងៃ
ហើយពលរដ្ឋខេត្តកែប ក៏ដូចជាពលរដ្ឋនៅទូទាំងប្រទេសសង្ឃឹមយ៉ាងមុតមាំថា ក្នុងការបោះឆ្នោតឆ្នាំ២០១៣នេះ
គណបក្សសង្គ្រោះជាតិ ពិតជាទទួលបានជ័យជំនះជាក់ជាមិនខានឡើយ
ដើម្បីសង្គ្រោះពួកគាត់ចេញពីការគ្រប់គ្រងដែលដឹកនាំដោយគណបក្សប្រជាជនកាន់
អំណាចសព្វថ្ងៃនេះ ដែលមានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនោះ ៕
No comments:
Post a Comment
yes