ចលនាប្រជាធិបតេយ្យសង្គ្រោះ
ពីមួយថ្ងៃទៅមួយថ្ងៃបាននិងកំពុងតែទទួលបានការគាំទ្រពីសំ
ណាក់ប្រជាពលរដ្ឋកាន់តែច្រើនឡើង ដោយសារតែនៅក្នុងជួរចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ
គឺបានប្រមូលផ្តុំទៅដោយអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះចលនា
ប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបានក្លាយទៅជាគណបក្ស សង្គ្រោះជាតិគឺមានគោលនយោបាយល្អៗ
និងច្បាស់លាស់ជាច្រើនសម្រាប់ផ្តល់ជាប្រយោជន៏ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
បានខិតខំបំពេញបេសកម្មការងាររបស់ខ្លួនមិនខ្លាចនឿយហត់នោះឡើយ
ព្រោះគោលដៅរបស់់ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិតែមួយគត់គឺសង្គ្រោះជាតិ
ហើយនិងផ្លាស់ប្តូរ ដែលកម្ពុជាមានមេដឹកនាំដដែលៗកាន់អំណាចយូរជាងគេនៅអាស៊ីយើងនេះ
ព្រមទាំងបានដឹកនាំប្រទេសតាមរបៀបផ្តាច់ការផងដែរ ។
ជាមួយគ្នានេះកាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០១៣
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្ត បន្ទាយមានជ័យដែលដឹកនាំដោយលោក ឡុង រី ជាប្រធាន
និងលោក អ៊ូ ចាន់រត្ន័ជាអនុប្រធាន ព្រមទាំងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត ពេលព្រឹកបានចុះជួបប្រជុំជាមួយនិងថ្នាក់ដឹកនាំឃុំ
និង ថ្នាក់ដឹកនាំស្រុកនៅស្រុកព្រះនេតព្រះ នៅទីស្នាក់ការកណ្តាលគណបក្សនៅឃុំជប់វ៉ារី ហើយនៅពេលរសៀលបានជួបប្រជុំជាមួយនិងថ្នាក់ដឹកនាំគណបក្សឃុំ
និងថ្នាក់ដឹកនាំស្រុកភ្នំស្រុក ស្ថិតនៅឃុំប៉ោយចារ រីឯនៅថ្ងៃទី១៧ ខែមករា
ឆ្នាំ២០១៣ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោក
ឡុង រី ជាប្រធាន បានចុះទៅស្រុកសេរីសោភ័ណ្ឌ
ដើម្បីជួបប្រជុំជាមួយនិងថ្នាក់ដឹកនាំគណបក្សសង្កាត់ និងថ្នាក់ដឹកនាំក្រុងសេរីសោភ័ណ្ឌ
ហើយនៅពេលរសៀលនិងចុះជួបប្រជុំជាមួយនិងថ្នាក់ដឹកនាំគណបក្សឃុំ និងថ្នាក់ដឹកនាំស្រុកអូជ្រៅ
នៅទីស្នាក់ការគណបក្សស្រុកអូរជ្រៅ ស្ថិតនៅឃុំកូប ចំណែកឯនៅថ្ងៃទី១៨លោក ឡុង រី
និងលោក អូ ចាន់រ័ត្ន ព្រមទាំងថ្នាក់ដឹកនាំខេត្តពេលព្រឹកនិងចុះទៅជួបជាមួយថ្នាក់ដឹកនាំសង្កាត់
និងក្រុងប៉ោងប៉ែតផងដែរ រីឯនៅពេលរសៀលនិងជួបប្រជុំជាមួយថ្នាក់ដឹកនាំឃុំ
និងស្រុកម៉ាឡៃ ស្ថិតនៅភូមិកៅបី ឃុំអូរស្រឡៅ ។
សូមជំរាបជួនផងដែរថា ខ្លឹមសារសំខាន់ៗនៅក្នុងកិច្ចប្រជុំទាំងអស់ខាងលើ
គឺផ្តោតសំខាន់ទៅ លើការពង្រឹងចលនាស័ម្ពន្ធគណបក្ស
និងការរៀបចំគណៈកម្មាធិការប្រតិបត្តិខេត្ត ស្រុក និង ក្រុង
ព្រមទាំងការពង្រឹងក្នុងការចុះផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សទៅដល់ប្រ
ជាពលរដ្ឋឲ្យបានកាន់តែខ្លាំងឡើងបន្ថែមទៀត ក៏ដូចជាការលើកស្លាកនៅតាមបណ្តាស្រុក ក្រុង
ភូមិ និងឃុំនានាពិសេសគឺនៅតាមដងផ្លូវជាតិឲ្យបានទូទាំងខេត្តបន្ទាយមានជ័យ
ដែលរហូតមកទល់និងពេលនេះគឺការលើកស្លាកគណបក្សបានធ្វើជាបណ្តើរៗហើយផងដែរ ដើម្បី
ជាការឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ ដែលពួកគាត់ចង់ឃើញ
និងចង់ស្គាល់ស្លាកសញ្ញារបស់គណបក្ស សង្គ្រោះជាតិ ៕
No comments:
Post a Comment
yes