សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, January 17, 2013

អង្គការសិទ្ធិមនុស្សកម្ពុជា សរសេរលិខិតសួររដ្ឋាភិបាលឡាវ រឿងបាត់ខ្លួនសកម្មជនសិទ្ធមនុស្សឡាវ

ភ្នំពេញ: មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា បានចេញ​លិខិត​ចំហ​មួយច្បាប់ ជូន​លោក យ៉ា​សេង ឡាវ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ប្រចាំ​នៅ​កម្ពុជា ទាក់ទិន​នឹង​ការបាត់​ខ្លួន​សកម្មជន​ការពារ​សិទ្ធិមនុស្ស ជនជាតិ​ឡាវ​គឺ លោក សម្បត្តិ សំ​ភូ​ន​។​

​មជ្ឈមណ្ឌល​សិទ្ធមនុស្ស​កម្ពុជា (​ម​.​ស​.​ម​.​ក​.) សូម​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ទាក់ទិន​ទៅនឹង​ការបាត់​ខ្លួន នៃ​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដ៏​លេចធ្លោ របស់​ប្រទេស​ឡាវ គឺ​លោក សម្បត្តិ សំ​ភូ​ន (Sombath Samphone) នៅ​ទីក្រុង​វៀង​ចាន់ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១២​។ លោក​សម្បត្តិ សំ​ភូ​ន ត្រូវបានគេទទួលស្គាល់​ចំពោះ​ការងារ​អប់រំ និង​បណ្តុះបណ្តាល​យុវជន ដើម្បី​លើកស្ទួយ​ការអភិវឌ្ឍន៍ ជា​និរន្តរភាព ក្នុងប្រទេស​ឡាវ​។ 



​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស បាន​លើកឡើងថា លោក សម្បត្តិ សំ​ភូ​ន គឺជា​ស្ថា​និក​នៃ​មជ្ឈមណ្ឌល​ចូលរួម​អភិវឌ្ឍន៍​បណ្តុះបណ្តាល ហើយ​លោក​ក៏​ទទួលបាន​ពានរង្វាន់ រ៉ា​ម៉ុ​ន ម៉ាក​សេ​សេ (Ramon Magsaysay Award) ក្នុង​ភាពជា​អ្នកដឹកនាំ​សហគមន៍ នៅក្នុង​ឆ្នាំ​២០០៥​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើងថា ភរិយា​របស់លោក គឺ​អ្នកស្រី ង៉ ស៊ូ​ម៉េង (Ng Shu Meng) បានឃើញ​លោក សម្បត្តិ សំ​ភូ​ន ជា​លើកចុងក្រោយ ខណៈដែល​ពួកគេ បាន​បើករថយន្ត​ដោយឡែក​ពីគ្នា ចេញពី​ការិយាល័យ​របស់លោក នៅ​ម៉ោង​ប្រហែល ៥​ល្ងាច ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១២​។ អ្នកស្រី​បាន​រាយការណ៍ ពី​ការបាត់​ខ្លួន​របស់​ស្វាមី​អ្នកស្រី ទៅ​សមត្ថកិច្ច​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើងថា កាមេរ៉ា​សន្តិសុខ (​ផ្ទាល់ខ្លួន​) ដែល​ក្រុមគ្រួសារ​របស់លោក ទទួលបាន​នៅ​ថ្ងៃ​បន្ទាប់ ពី​ការបាត់​ខ្លួន បង្ហាញ​រូបលោក សម្បត្តិ សំ​ភូ​ន ត្រូវបាន​នគរ​បាលច​រាច​រណ៍ ឃាត់​រថយន្ត នៅតាម​ដង​វិថី ថា​ដាវ (Thadeue) នៅ​ម៉ោងជាង ៦​ល្ងាច នៅក្នុង​ទីក្រុង​វៀង​ចាន់ (Vientiane)​។ កាមេរ៉ា​នោះ បានបង្ហាញ​រូបលោក សម្បត្តិ សំ​ភូ​ន ចាក​ចេញពី​ឡាន​របស់លោក ដោយមាន​អមដំណើរ​ដោយ​ប៉ូលិស ឆ្ពោះទៅកាន់​ស្ថានីយ​នគរបាល បន្ទាប់មក​បន្តិច លោក​ត្រូវបាន​គេ​ដឹក​ចេញពី​ស្ថានីយ​ប៉ូលិស តាម​រថយន្ត​ពណ៌​ស​ធំ​មួយ​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​លើកឡើងថា ស្របពេល​ជាមួយគ្នានេះ មន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) បាន​សម្តែង​នូវ​ក្តី​ព្រួយបារម្ភ​ថា លោក សម្បត្តិ សំ​ភូ​ន គឺជា​ជនរងគ្រោះ នៃ​ការបាត់​ខ្លួន ដោយមាន​ការបង្ខំ​។ អាជ្ញាធរ​ឡាវ បាន​បដិសេធ​ដាច់អហង្ការ ក្នុងការ​ពាក់ព័ន្ធ​ណាមួយ​ចំពោះ​ករណីនេះ​ទេ​។​

​សេចក្តីថ្លែងការណ៍ ក៏បាន​លើកឡើងថា នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១២ អាជ្ញាធរ​រដ្ឋាភិបាល​បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​និយាយថា ការស៊ើបអង្កេត​របស់​អាជ្ញាធរ ចំពោះ​ឧ​ប​ទ្ទ​ហេតុនេះ ឈានទៅរក​សេចក្តី​សន្ន​ដ្ឋា​ន​មួយ​ថា លោក សម្បត្តិ សំ​ភូ​ន ទំនងជា​ត្រូវបាន​គេ​ចាប់ជំរិត ដោយហេតុ​ផល​នៃ​រឿង​បុគ្គល​ផ្ទាល់ខ្លួន ហើយ​អាជ្ញាធរ​ពុំ​អាចធ្វើ​អត្ថាធិប្បាយ​បន្ថែម ជាង​នេះ​បានទេ​។ មានការ​អះអាង​ដូចគ្នានេះ​ដដែល កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៣ ដោយ​តំណាង​មកពី​ប្រទេស​ឡាវ គឺ​លោក យ៉ុង ចាន់ថា​ឡាង​ស៊ី (Yong Chanthalangsy) ទៅកាន់​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺ​ណែវ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើកឡើងថា លោក ស​ម្ប​តិ្ត សំ​ភូ​ន គិត​មកដល់ពេលនេះ បាន​បាត់​ខ្លួន​រយៈពេល​មួយខែ ហើយ​យើង​មាន​ក្តី​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​សុខមាលភាព​របស់គាត់​ផងដែរ​៕​ - See more at: http://www.cen.com.kh/localnews/details_more/135?token=ZWI3YTdhMmFiN2FiNzViNjIyOGY3MDE5NWNjMDdj#sthash.b8owp3QM.dpuf

No comments:

Post a Comment

yes