
អ្នកទោសជាស្រ្តីនៅពន្ធនាគារព្រៃស
អង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៏មួយ ដើម្បីចូលរួមអបអរសារទរទិវាសិទ្ធិនារី ៨ មីនា ថា ចំនួនស្រ្តីជាប់ពន្ធនាគារ ក្នុងប្រទេសកម្ពុជា ច្រើនជាងបុរស៤ដង ។ ចំនួននេះ កើនឡើង ៤០ ភាគរយ បើគិតចាប់ពីខែ ធ្នូ ឆ្នាំ ២០១០ ដល់ឆ្នាំ ២០១២។
សេចក្ដីថ្លែងការណ៏នោះ បានលើកឡើងថា ” ត្រឹមពាក់កណ្ដាលខែ ធ្នូ ឆ្នាំ ២០១២ មានទណ្ឌិតស្ត្រីចំនួន ១.២៧០ នាក់ នៅក្នុងពន្ធនាគារ គឺកើនឡើង ៣៩ភាគរយ គិតពីខែ ធ្នូ ឆ្នាំ ២០១០ មក ។ ស្រ្តីមានចំនួន ៨ ភាគរយ ក្នុងចំណោមទណ្ឌិត នៅក្នុងប្រទេសកម្ពុជាទាំងអស់ ប៉ុន្តែអត្រាស្ត្រី ជាប់ពន្ធនាគារមានការកើនឡើង ដល់បួនដង លើសចំនួនទណ្ឌិតបុរស ” ។
លីកាដូ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៏នោះ របស់ខ្លួនថា ” ដើម្បីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ នៅឆ្នាំនេះ អង្គការ លីកាដូ នឹងអំពាវនាវ ឲ្យមន្ត្រីតុលាការកម្ពុជាពិចារណាឡើងវិញ អំពីការចាប់ស្រ្តី និង ក្មេងស្ត្រី ដ៏ច្រើនលើសលប់ ដាក់ពន្ធនាគារ ដោយសារតែបទល្មើស អហិង្សាតូចតាច ដូចជាបទល្មើស គ្រឿងញៀន និង ចោរកម្មជាដើម..” ៕
No comments:
Post a Comment
yes