សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, January 14, 2011

អង្គភាពប្រឆាំងអំពើពុករលួយបន្តវែកមុខមន្រ្តី
ដែលពាក់ពន្ធ័ជាមួយនិង ម៉ឹក តារា និង ហ៊ុន ហ៊ាន

ឧត្តមសេនីយ៍មឹក តារា អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រឆាំង​គ្រឿងញៀន និង​លោក​ជា ឡេង ប្រធាន​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដែល​ត្រូវ​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ឃាត់ខ្លួន​ដើម្បី​សួរនាំ​ពាក់​ពន្ធ័​នឹង​អំពើពុករលួយ​ក្នុង​សំណុំរឿង​គ្រឿងញៀន​នោះ សមត្ថកិច្ច​មិន​ទាន់​សម្រេច​ថា​ចាត់ការ​យ៉ាងណា​នៅ ឡើយ​ទេ​។ ​អ្នក​ទាំង​ពីរ​នេះ​ត្រូវបាន​ប្រភព​ឲ្យដឹងថា​នឹងត្រូ​វ​គេ​ឃុំ ខ្លួនមួយ​រយៈ​ទៀត​សិន​ដើម្បី​បន្ត​ការស៊ើបអង្កេត​។ សំណុំរឿង​នេះ​អាច​ចាត់ ទុកជា​រឿង​ធំ​មួយ​ដែល​ត្រូវការ​ការសាកសួរ​ឲ្យបាន លម្អិត​។ ឥឡូវនេះ ពួកគេ​កំពុង​ស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​ក្រសួង​មហាផ្ទៃ​ដដែល​។ ​ចំណែកឯ​លោក​ហ៊ុន ហ៊ាន និង​លោក​ឈៀង​សុន អតីត​ស្នងការ និង​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ
ដែល​ត្រូវបាន​គេ​ចាប់​ខ្លួន​ក្នុង​សំណុំរឿង​នេះ​ដែរ​ត្រូវបាន​បញ្ជូន​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ​នៅ​ថ្ងៃនេះ​ដើម្បីឲ្យ​តុលាការ​បន្ទាយ​មានជ័យ​ចាត់កា​រ​។ នៅរសៀល​នេះ តុលាការខេត្ត បន្ទាយមានជ័យ​កំពុង​សាកសួរ​មន្ត្រីប៉ូលិស​ទាំង​ពីរ​។ ប្រភព​ឲ្យដឹង​ថា​សំណុំរឿង​នេះ​នឹ​ង​ត្រូវគេ​ផ្ទេរ​មកឲ្យ​សមត្ថកិច្ច​តុលាការ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​វិញ​បន្ទាប់ពី​សាកសួរ​ចប់​។​​នៅ​រសៀល​ថ្ងៃ​នេះដែរ លោក​ប៊ី ណា​ស៊ី ប្រធាន​រដ្ឋបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ ស្នង កា រដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​គេ​នាំ​ខ្លួន​ចេញ​ពី​ស្នង ការ ដ្ឋាន​ទៅកាន់​តុលាការ​ខេត្ត​ដើម្បី​សាកសួរ​ក្នុង​សំណុំរឿង​អាស្រូវ​គ្រឿងញៀន​ដដែល​នេះ​។ ​លោក​ចៅក្រម អាំង មាលតី ប្រធាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ជា​អ្នក​សាកសួរ​។ ប្រភព​ព័ត៌មាន​ថា លោក​ឌី ណា​ស៊ី​ក៏​នឹង​ត្រូវ​បញ្ជូន​មក​ភ្នំពេញ​ដែរ​ដើម្បី​សាកសួរ​បន្ត​៕

No comments:

Post a Comment

yes