លោក ទិត សុធា ប្រតិកម្ម តបលោក ប្រេត អាដាម
ដែលធ្វើការរិះគន់លោក ហ៊ុន សែន
លោកទិតសុធាទីប្រឹក្សារាជរដ្ឋាភិបាលនិងជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្ម រហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៤ខែមករាឆ្នាំ២០១១បានមាន ប្រតិកម្មតបទៅនិងលោកប្រេតអាដាមនាយកអង្គការយូមែនរ៉ាយវ៉ចដែល បានធ្វើការរិះគន់ទៅលើលោកហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាតាម វិទ្យុអាស៊ីសេរី។ លោកអះអាងថាការរិះគន់នោះគ្មានមូលដ្ឋានពិតប្រាកដ និងជាការបំរើប្រយោជន៍ ឱ្យក្រុមគណបក្សប្រឆាំងនៅកម្ពុជាដែលកំពុងតែប្រឈមនិងការបែកបាក់និងចុះខ្សោយ។លោកទិតសុធាបានមានប្រសាសន៍ប្រតិកម្មតបទៅលោកប្រេតអាដាមយ៉ាងនេះថាៈលោកប្រេតអាដាមនេះជាមេចោព្រៃអន្តរជាតិដែលប៉នប៉ងបំផ្លាញសន្តិភាពនៅ កម្ពុជា ហើយបុគ្គលនេះពុំមានតំលៃក្នុងការផ្តល់ពិន្ទុទៅលើការដឹកនាំរបស់លោកហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានទេ។លោកបន្តថាសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍ប្រទេសរីកចំរើនមកដល់សព្វថ្ងៃនេះមិនមែនបានមកដោយចៃដន្យឬក៍ធ្លាក់មកពីលើមេឃទេគឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលផ្តើមចេញពីថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ដែលការកសាងអភិវឌ្ឍន៍ប្រទេសចាប់ពីចំនុចសូន្យបាតដៃទទេរហូតឈានដល់ការអភិវឌ្ឍន៍រីកចំរើខ្ពស់លើគ្រប់វិស័យ។លោកទិត សុធាបានមានប្រសាសន៍បន្តថាការមានសន្តិភាពនិងការអភិវឌ្ឍន៍ទាំងនេះហើយដែលនាំឱ្យមានការបោះឆ្នោតត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ ហីយតាមរយៈនយោបាយឈ្នះឈ្នះ របស់លោក ហ៊ុន សែននៅឆ្នាំ១៩៩៨ដោយបានផ្តួលរំលំនូវអង្គការចាត់តាំងខ្មែរក្រហមទើប ធានាបាននូវកាផ្សះផ្សាជាតិ។លោកទិតសុធាបន្តថាប្រទេសកម្ពុជាប្រកាន់នយោបាយប្រជាធិបតេយ្យសេរីពហុបក្សនិងផ្តល់ សេរីភាពដល់ក្រុមអង្គការក្រៅរដ្ឋាភិបាលហើយការដឹកនាំរបស់លោកហ៊ុន សែនបានទទួលនូវការ គាំទ្រ ដ៍ច្រើនលើសលុបពីសំណាក់ប្រជាពលរដ្ឋតាមរយៈសំលេងឆ្នោតតាមបែប ប្រជាធិបតេយ្យសេរីពហុបក្សដូច្នេះមិនមែនជាការដឹកនាំផ្តាច់ការដូចដែល បុគ្គលប្រេតអាដាមអះអាងនោះទេ។ លោកទិត្យសុធាអះអាងថាសម្តីរបស់ប្រេតអាដាមជាសម្តីអគតិមួយដែលជាជនបរទេសនិយម ជ្រុលមួយដែលខ្វាក់ភ្នែកនិងមើលរំលងពីការពិតនៃការរីកចំរើនលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកទិត សុធាមានប្រតិកម្មបន្តថាៈចំពោះការចោទប្រកាន់លោកហ៊ុនសែនថាប្រើវិធី បំបែកបំបាក់ដើម្បីត្រួតត្រាគឺជាការចោទប្រកាន់ដោយខុសឆ្គងពីព្រោះ ភាពបែក បាក់នៃគណបក្សផ្សេង ក្រៅពីគណបក្សប្រជាជនគឺជាការបរាជ័យនៃការដឹកនាំនៃគណបក្សនោះមិនមែនដូចការ ចោទប្រកាន់របស់ប្រេតអាដាមទេ។លោកទិតសុធាបន្តថាផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល៣២ឆ្នាំ ក្រោយថ្ងៃរំដោះ៧មករាដែលធ្វើឱ្យប្រជាពលរដ្ឋមានមោទនភាពនិងមានជំនឿជឿជាក់តាម រយៈការប្រើប្រាស់សិទ្ធិរបស់ខ្លួនដែលជាសិទ្ធិស្វ័យសំរេចក្នុងការផ្តល់សំលេងឆ្នោតជូនលោកហ៊ុនសែនដឹកនាំប្រទេស៕
No comments:
Post a Comment
yes