សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 15, 2011


ហ្វ៊ុនស៊ិនប៉ិច នៅតែរក្សាជំហរ
ដដែលដោយផ្អែក

លើអនុស្សារណៈ យោគយល់គ្នាជាមួយ

គណបក្សជាតិនិយម


គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មករា​នេះ​នៅ​ឯ​ទីស្នាក់ការ​គណបក្ស ភ្នំពេញ​ដើម្បី​ពង្រឹង​ផ្ទៃក្នុង​គណបក្ស​។​​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​មកពី​បណ្តា​ខេត្ត​ជាច្រើន​ក្រោម​អធិបតីភាព​របស់ លោក​កែវ ពុធ​រស្មី​ប្រធាន​គណបក្ស​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​តំណាងរាស្ត្រនៅ​ឆ្នាំ​២០១៣​ខាងមុខ​។​​

លោក​កែវ ពុធ​រស្មី​បានឲ្យដឹងតាម ទូរ ស​ព្ទ័​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​របស់​លោកកំពុង​ពង្រឹងកម្លាំង​នៅ​មូលដ្ឋាន​។ កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស​ដែល​មេដឹកនាំ​គណបក្ស​បាន​ជំរាប​ជូន​សមាជិក​របស់ខ្លួន អំពី​គោលជំហរ និង​ការវិវត្ត​ចុងក្រោយ​ទាក់ទង​នឹង​សម្ពន្ធ័ភាព​ជាមួយ​គណបក្ស​ជាតិនិ​យមដែ​ល ទើបតែ​ដូរ​ឈ្មោះ​ជាគណបក្ស នរោត្តម រណប្ញ​ទ្ធិ​វិញ​។​លោក​កែវ ពុធ​រស្មី​អះអាងថា ហ្វ៊ុន​ស៊ិនប៉ិច​នៅតែ​រក្សា​ជំហរ​ដដែល​ដោយ​ផ្អែក​លើ​អនុស្សារណៈ យោគយល់​គ្នា​ដែល​បានចុះហត្ថលេខា​ជាមួយ​គណបក្ស​ជាតិនិយម​កន្លងទៅ​។ ឥឡូវនេះ ហ្វ៊ុន​ស៊ិនប៉ិច​នៅតែ​បើកទ្វារ​ចំហរ​រង់ចាំ​គណបក្សនរោត្តម រណប្ញ​ទ្ធិ មក​អង្គុយ​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។

No comments:

Post a Comment

yes