មន្ត្រីរដ្ឋាបាលកម្ពុជាជាង១០ម៉ឺននាក់
ត្រូវឲ្យបំពេញបែបបទប្រកាសទ្រព្យសម្បត្តិ
មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជាបាននិយាយ ថា មន្ត្រីរាជរដ្ឋាភិបាលជាន់ខ្ពស់ជាង១០០.០០០នាក់កំពុងបំពេញទម្រង់ បែបបទនៃរបាយការណ៍ការប្រកាសទ្រព្យសម្បត្តិនៅក្នុងដំណើរការធម្មតាដែល ជាវិធីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដ៏រីករាលដាលដោយចាប់ផ្តើមពី ខែមករានេះតទៅ។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលោក កែវ រ៉េមី បានអោយដឹងថា រាជរដ្ឋាភិបាលធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានប្រសិទ្ធភាព ធានានូវសុវត្ថិភាពរបស់បុគ្គលនិងមិនឱ្យមានការរំជើបរំជួលនៅក្នុង សង្គម។
«ការប្រកាស ទ្រព្យសម្បត្តិនេះគឺជាវិធានការមួយក្នុងការទប់ស្កាត់អំពើពុក
រលួយ។ ការប្រកាសទ្រព្យ សម្បត្តិនេះជាលក្ខណៈសម្ងាត់លើកដំបូងនិងប្រ
វត្តិសាស្ត្រដោយធានា នូវសុវត្ថិភាពទាំងខាងផ្លូវកាយ និងផ្លូវចិត្តជូនមន្ត្រីដែលត្រូវប្រកាសទ្រព្យនោះ»។ ដំណើរការប្រកាសទ្រព្យសម្បត្តិនេះបានធ្វើ
ឡើងចាប់ពីថ្ងៃទី១ខែមករាដល់ខែមិនា។
មន្ត្រីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិមួយចំនួនបានទទួលនូវទម្រង់បែបបទនៃការប្រកាសទ្រព្យសម្បត្តិនិងកំពុងតែ បំពេញបញ្ជីទ្រព្យសម្បត្តិរបស់គាត់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានថ្លែងថាលោកចង់ឱ្យមានការប្រកាសទ្រព្យ សម្បត្តិជាសាធារណៈដើម្បីដឹងឮជាទូទៅនិងធានាឱ្យមានតម្លាភាពនិង ការទទួលខុសត្រូវនៅក្នុងប្រព័ន្ធ គ្រប់គ្រងរបស់រដ្ឋ។
«ខ្ញុំ ជឿថា ការប្រកាសទ្រព្យសម្បត្តិសម្ងាត់នេះមានប្រសិទ្ធភាពតិចតួចណាស់ ព្រោះការប្រកាសមិន សាធារណៈនេះបើកផ្លូវឱ្យមានការរំលោភអំណាចនិងការទំនាស់ផលប្រយោជន៍។ បើ (អាជ្ញាធរ)ចង់ចាប់ អ្នកណាមួយ ឬ មិនចង់ វាស្រេចតែអង្គភាពប្រឆាំងអំពើពុករលួយ»។
លោក អ៊ិត រ៉ាឌី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងថាលោកបានបំពេញទម្រង់ បែបបទប្រកាស ទ្រព្យសម្បត្តិនិងដាក់ក្នុងស្រោមសំបុត្រចំនួនពីរដូចគ្នាហើយបិទ ស្រោមសំបុត្រទាំងពីរនោះឱ្យជិត ដោយខ្លួនលោកហើយយកសំបុត្រនោះទៅជូនមន្ត្រីបង្គោលនៅក្នុងក្រសួងដែល ជាអ្នកប្រមូលរបាយការណ៍ប្រកាសទ្រពសម្បត្តិដើម្បីយកទៅជូនអង្គភាព ប្រឆាំងអំពើពុករលួយ។
លោក ស៊ៀង បូរ៉ាត់ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែងក្នុងពិធីផ្សព្វផ្សាយ ការប្រកាស ទ្រព្យសម្បត្តិនៅក្រសួងព័ត៌មានកាលពីថ្ងៃពុធថា

គ្មាននរណាមានសិទ្ធិ ហែកស្រោមសំបុត្រប្រកាសទ្រព្យ នេះមើលជាដាច់
ខាត ប៉ុន្តែបើទ្រព្យសម្បត្តិរបស់មន្ត្រីណាម្នាក់មានការកើនឡើងខុស ប្រ
ក្រតីនិងបើមាន ពាក្យបណ្តឹងថាមន្ត្រីណាម្នាក់មានបានដោយការគាប
សង្កត់ជនណាម្នាក់ នោះ អង្គភាពប្រឆាំងអំពើពុក រលួយនឹងបើកស្រោមសំបុត្ររបស់មន្ត្រីនោះដើម្បីធ្វើការស៊ើបអង្កេត។
លោក កែវ រ៉េមី អ្នកនាំពាក្យក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានថ្លែងថា ច្បាប់ប្រឆាំងអំពើពុករលួយតម្រូវឱ្យមន្ត្រីជាប់កាតព្វកិច្ចគ្រប់រូប ប្រកាសទ្រព្យសម្បត្តិជាសម្ងាត់។«ក្នុងច្បាប់គេប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ ហើយបើយើងប្រកាសទ្រព្យសម្បត្តិជាសាធារណៈវាជារឿងមួយខុសច្បាប់»។
សូមជម្រាបថា បន្ទាប់ពីច្បាប់ប្រឆាំងអំពើពុករលួយបានចេញរួច អង្គ

ភាពប្រឆាំងអំពើពុករលួយដែលដឹកនាំដោយលោក ឧម យិនទៀង បានប្រើកំដាប់ដៃដែកវាយបំបែកមុខមន្ត្រីជាន់ខ្ពស់មួយចំនួនដែលប្រព្រឹត្ត
អំពើពុករលួយ និងអូសកយកមកញាត់គុក តួយ៉ាងដូចជានាពេលថ្មីៗនេះ លោក ឧម យិនទៀង បានដឹកនាំកំលាំងសមត្ថកិច្ចចុះចាប់លោក តុប

ចាន់សេរីវុធ ព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិសាត់ និងបក្ខពួកលោក វណ្ណា
ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ លោក ហ៊ុន ហ៊ាន ស្នងការខេត្តបន្ទាយមានជ័យ និងលោក ឈាង សុន ស្នងការរងខេត្តបន្ទាយជ័យ លោក ប៊ី ណាស៊ី ប្រធានការិយាល័យរដ្ឋបាលគ្រឿងញៀននៃស្នងការខេត្តបន្ទាយមានជ័យ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោកឧត្តមសេនីយ៏ ម៉ឹក តារាអគ្គលេខាធិការអាជ្ញាធរគ្រឿងញៀន និងលោក ជា ឡេង ប្រធានការិយាល័យគ្រឿងញៀនក្រសួងមហាផ្ទៃ។
រដ្ឋសភា បានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយនេះកាលពីឆ្នាំ២០១០ ដែលតម្រូវឱ្យមន្ត្រីជាប់ពន្ធនាគារ ដល់ទៅ១៥ឆ្នាំ បើតុលាការបានរកឃើញទោសកំហុសរបស់មន្ត្រីណាម្នាក់ពីការទទួលសំណូក៕

No comments:
Post a Comment
yes