បញ្ឆូនខ្លួនបក្ខពួកឧត្តមសេនីយ៏ សាមិត្ត វិរៈ
ទៅតុលាការយោធាទាក់ទងនិងការ
រើសទ័ពខុសច្បាប់
រើសទ័ពខុសច្បាប់
សមត្ថកិច្ចការិយាល័យពត៍មានទូទៅ នៃស្នងការដ្ឋានពត៍មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យ ២នាក់ ឈ្មោះ ជាតុល និង អ៊ឹម ឆាយ កាលពីថ្ងៃទី១៧ មករា ទៅតុលាការយោធាដើម្បីធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ហើយ។ ជនសង្ស័យទាំង២នាក់នេះត្រូវបានសមត្ថកិច្ចការិយាល័យពត៍មានទូទៅ នៃស្នងការ ដ្ឋានពត៍មាន និងសន្តិសុខកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយកងរាជ អាវុធហត្ថខេត្តតាកែវ ចុះធ្វើការឆែកឆេរលំនៅដ្ឋាន តាមដីការបស់ព្រះរាជអាជ្ញាយោធាចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១១ បញ្ជាបង្គាប់ឲ្យឆែកឆេរលំនៅដ្ឋានឬរុករកវត្ថុតាង នៅក្នុងតំបន់ដីអភិវឌ្ឍន៏ស្រែជើងរាស្ត្រ ភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ក្នុងការអនុវត្តដីកានេះសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃ ប្រទេសបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ឈ្មោះ ជា តុល ហៅ រ៉េត សារី ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ និង ឈ្មោះ អ៊ឹម ឆាយ ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរនិងបានរកឃើញវត្ថុតាងអាវុធ CKC១ដើម គ្រាប់ AK និង CKC ៥៦គ្រាប់ខោអាវប៉ារ៉ានិងសម្ភារះយោធាមួយចំនួនទៀត។
បន្ទាប់ ពីបានធ្វើការស្រាវជ្រាវ ស្តាប់ចម្លើយសាក្សីចំនួន៥៧នាក់ ចម្លើយសារភាព និងវត្ថុតាងជនសង្ស័យឈ្មោះ សា មិត្តវីរៈ និងឈ្មោះ រុន សារ៉ាត់ ត្រូវបានបញ្ជូនខ្លួនទៅប្រគល់ឲ្យព្រះរាជអាជ្ញាអមតុលាការយោ ធាកាលពីរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ២០១១បន្ទាប់ពីវិធានការឃាត់ខ្លួនត្រូវបានអនុវត្តរួច ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៏ សាមិត្ត វិរៈ ត្រូវបានឃាត់ខ្លួននិងឆែកឆេរលំនៅដ្ឋានកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ២០១១ វេលាម៉ោង១៤:០០នាទីដោយកម្លាំងកងរាជអាវុធហត្តលើផ្ទៃប្រទេសនៅ ផ្ទះលេខG139ផ្លូវលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញតាមដីកាបញ្ជា របស់ព្រះរាជអាជ្ញាអមតុលាការយោធាពីបទសន្និធិអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្មានការអនុញ្ញាត ក្លែងបន្លំឯកសារសាធារណៈ ក្លែងឋានន្តរសក្តិ បង្កើតដោយខុសច្បាប់នូវកម្លាំងប្រដាប់អាវុធ រក្សាទុក និងធ្វើចរាចរក្រដាសប្រាក់ក្លែងក្លាយដោយចេតនា កាប់ទន្ទ្រានយកដីព្រៃ និងជួញដូរឈើខុសច្បាប់ ។ វត្ថុតាងរឹបអូសបានរួមមានអាវុធគ្រប់ប្រភេទ១៩ដើមគ្រាប់៣២៣០ គ្រាប់បង់៥៩បង់ ។ រថយន្តឡង់គ្រីស័រ១គ្រឿង ទូរសព័្ទដៃ២គ្រឿង ប្រាក់បរទេសក្លែងក្លាយ ៤៤៨សន្លឹក ឯកសារក្លែងក្លាយផ្សេងៗ និងបរិក្ខាយោធាមានខោអាវទាហាន ៤៨កំប្លេរ ស្បែកជើង សក្តិ មួក និងគ្រឿងប្រើប្រាស់យោធាជាច្រើនមុខទៀត ។
បន្ទាប់ពីចាប់ខ្លួនលោកឧត្តមសេនីយ៏ សាមិត្ត វិរៈ រួចកងរាជអាវុធហត្ថខេត្តសៀមរាបបានចាប់ខ្លួនជនសង្ស័យ ម្នាក់ទៀតឈ្មោះ ពើយ ប៉ែល ដែលជាបក្ខពួកមកប្រគល់ឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាល ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដើម្បីចាត់ការតាមនីតិវិធីបន្ត ។ ជនសង្ស័យឈ្មោះ ពើយ ប៉ែល ភេទ ប្រុស អាយុ ៦៣ឆ្នាំ មុខងារ យោធិនបច្ចេកទេសសម្ភារៈក្រសួងការពារជាតិ ជាបក្សពួកជនសង្ស័យឈ្មោះ សាមិត វីរះ ត្រូវបានកម្លាំងអ.ហខេត្តសៀមរាបចុះអនុវត្តដីកាលេខ០០២ដ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១១ របស់ព្រះរាជអាជ្ញាអមតុលាការយោធា បង្គាប់ឲ្យចាប់ខ្លួនឈ្មោះនេះ នៅភូមិខ្លារង្វះ ឃុំឃុនរាម ស្រុកបន្ទាយស្រី ពីបទ ៖ ក្លែងបន្លំឋានន្តរសក្តិ លិខិតស្នាម បង្ករកម្លាំងរញ៉េរញៃ ប្រើប្រាស់អាវុធខុសច្បាប់ ។ វត្ថុតាង ៖ លិខិតដីធ្លី ៨០សន្លឹក លិខិតតែងតាំងព្រះរាជក្រិត្យ ១៣សន្លឹក អាវុធអាកា ៣ដើម អាវុធខ្លី ១ដើម គ្រាប់បែក ៤គ្រាប់ បង់១ គ្រាប់ ២០គ្រាប់ ដកហូតរថយន្ត ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង ។
No comments:
Post a Comment
yes