សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 19, 2011


ក្រុមហ៊ុនសូ ងួនមានវិវាទដីធ្លីជាមួយអតីតអ្នកផ្តាច់
ខ្លួន ពីខ្មែរក្រហមនៅស្រុកឈូកខេត្តកំពត

ប្រ ជា ពល រដ្ឋ នៅ ក្នុង ឃុំ ត្រពាំងឃ្លាំង ស្រុក ឈូក ខេត្ត កំពត បាន នាំគ្នា ស្រែករក ជំនួយ កាល​ពី​ព្រឹក​ម្សិល​មិញ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​សូ ងួន យក​គ្រឿង​ចក្រ​ទៅ​ឈូស​ឆាយ​លើ​ដី​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ ដែល​ជា​រឿង​កើត​មាន​មិន​ចេះ​អស់ មិន​ចេះ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។



ដោយ​សរ សុវណ្ណារ៉ា


ប្រ​ជា​ពល​រដ្ឋ​បាន​នាំ​គ្នា​រត់​រក​កិច្ច​អន្តរគមន៍​ដើម្បី​ការពា​រដីស្រែរបស់​ពួក​គាត់​។​កសិករ​ឈ្មោះ មុំ ម៉ុន បាន​ឲ្យ​ដឹង​ថា ក្រុម​នេះ​បាន​យក​គ្រឿង​ចក្រ​ចុះ​មក​ឈូស​ឆាយ​ដី​ប្រជា​ពល​រដ្ឋ​ដែល​អប​ដោយ​អាជ្ញាធរ​មានប្រ​ដាប់​អាវុធ​។
(សំឡេង មុំ ម៉ុន)

​កសិករ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចុះ​រុក​រាន​ដីនេះ​បានធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​ក្រុមហ៊ុន​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ដី​នេះ​រយៈ​ពេល២ថ្ងៃ​ជាប់ៗ​គ្នា​។​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​បាន​ឲ្យដឹង​ថា ពួក​គាត់​បាន​ទៅ​រស់​នៅ​លើដី​នោះ បន្ទាប់​ពីបាន​ផ្តាច់​ខ្លួន​ត្រឡប់​មក​ចូល​ជាមួយ​រាជ​រដ្ឋាភិបាល​វិញ​ក្នុង​អំឡុង​ឆ្នាំ១៩៩០​។
​គ្រួសារ​ក្នុង​វិវាទ​ដីធ្លី​នេះ​បាន​និយាយថា ពួក​គេបា​នប្តឹង​ទៅ​អាជ្ញាធរ​ជា​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​មិន​មាន​ការ​ចុះ​មក​ជួយ​ដោះ​ស្រាយ។​
​វិទ្យុ​អូស្រ្តាលី​មិន​អាច​ស្វែង​រក​តំណាង​ក្រុមហ៊ុន​សូ ងួន ដើម្បី​សុំ​ការស្រាយ​បំភ្លឺ​បាន​នោះទេ​។ តែ​ទោះ​ជា​យ៉ាង​នេះក្តី លោក ឃីម សុធឿន ជំទប់ទី១ឃុំត្រពាំង​ឃ្លាំង​ក្នុង​ទីតាំង​ដែល​មានទំនាស់ បាន​ឲ្យ​ដឹងថា គាត់​កំពុង​ជិះ​ម៉ូតូ​ត្រឡប់​ពីការ​ចូល​រួម​ប្រជុំ​ដោះ​ស្រាយ​រវាង​ប្រជា​ពលរដ្ឋ​និង​ក្រុមហ៊ុន​។
(សំឡេងលោក ឃីម សុធឿន)
​លោក​ជំទប់​បាន​ឲ្យ​ដឹង​ទៀតថា គេ​ត្រូវ​ការ​ប្រើ​ពេល​វេលា​យូរទៀត ដើម្បី​ដោះ​ស្រាយ​ដីធ្លី​នេះ។​ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា គាត់​នៅ​មិន​ទាន់​បាន​ដឹង​អំពី​ចំនួន​គ្រួសារ​ប្រជា​ពល​រដ្ឋ​ដែល​ជាប់​ពាក់​ពន្ធ័​នៅ​ក្នុង​ទំនាស់​នេះ​នៅ​ឡើយ​ទេ​។
​ជា​មួយ​គ្នានេះ ប្រជា​ពលរដ្ឋ​បាន​បញ្ជាក់​ថា ផ្ទៃ​ដី​ប្រទាញ​ប្រទង់​នេះ អាច​មាន​រហូត​ទៅ​ដល់​មួយ​ពាន់ហិក​តារ​។​កសិករ​មុំ ម៉ុន បាន​ឲ្យ​ដឹង​ថា គាត់​

មាន​ដី​ចំនួន​ប្រមាណ​៥ហិកតារ ប៉ុន្តែ​មន្រ្តី​ក្រុមហ៊ុន​សូ ងួន​នាពេល​មុន​នេះ​បាន​មក​និយាយ​ឲ្យគាត់​ព្រម​ទទួល​យក​ដីក្បាល​៣០ម៉ែត្រ បណ្តោយ​១០០ម៉ែត្រ ជា​ថ្នូរ​នឹង​ការ​ចាកចេញ​ពីដី​ស្រែ​ចម្ការ​នេះ​។​ប៉ុន្តែ​គាត់​មិន​អាច​ទទួល

យក​សំណង​ប៉ុនណេះ​បាន​នោះទេ​៕

No comments:

Post a Comment

yes