សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, February 19, 2011


រដ្ឋាភិបាលកម្ពុជាបដិសេធថាមិនបានបញ្ជា
ឲ្យរារាំងគេហទំព័រទេ

ប៉ុន្មាន​សប្តាហ៍​កន្លង​មក​នេះ​ គេ​មិន​អាច​បើក​មើល​គេហទំព័រ​មួយ​ចំនួន​ដែល​រិះគន់​រដ្ឋាភិបាល​បាន​ទេ​ ដែល​ការ​ផ្សព្វផ្សាយ​គេហទំព័រ​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​តាម​រយៈ​ក្រុម​ហ៊ុន ​ផ្តល់​សេវា​អ៊ីនធឺណិត​មួយ​ចំនួន។ ទោះ​បី​ជា​រដ្ឋាភិបាល​បាន​បដិសេធ​ថា​មិន​មាន​ការ​បញ្ជា​ពិនិត្យ​ចាប់​ ពិរុទ្ធ​គេហទំព័រក៏​ដោយ​ កំណត់​ហេតុ​ដែល​ធ្លាយ​ចេញ​បង្ហាញ​ថា​រដ្ឋាភិបាល​ពិតជា​បាន​បញ្ជា​ឲ្យ​ កាត់​ផ្តាច់​ការ​ប្រើប្រាស់​គេហទំព័រ​ទាំង​នេះ​ដែរ។
​ក្នុងស​ប្តាហ៍​នេះ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​បោះពុម្ព​ផ្សាយ​ ការ​ដកស្រង់​មួយ​ចំនួន​ ពី​កំណត់ហេតុ​ប្រជុំ​មួយ​ ដែល​នៅ​ក្នុង​អង្គ​ប្រជុំ​នោះ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​សើ្ន​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​ អ៊ីនធឺណិតមួយ​ចំនួន​រារាំង​ការ​ចូល​មើល​គេហទំព័រ​ទាំង​ឡាយ​ណា​ដែល​មាន​ លក្ខណៈ​រិះគន់។​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ក៏​បាន​បោះពុម្ព​ផ្សាយ​ផង​ដែរ​នូវ​ការ​ដកស្រង់​ពី​សារ​អេឡិកត្រូនិក​មួយ​ ដែល​ផ្ញើ​ដោយ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​ក្រសួង​នេះ​ ដែល​បាន​អបអរសាទរ​ដល់​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ចំនួន​១០​ ដែល​បាន​ទប់​ស្កាត់​ការ​ចេញផ្សាយ​របស់​គេហទំព័រ​មួយចំនួន​ ហើយ​ព្រមាន​ក្រើន​រំឭក​ដល់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​បី​ទៀត​ដែល​មិនបាន​អនុវត្ត​សំណើ​របស់​ខ្លួន។
​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​វាយ​តម្លៃ​ស្ថានភាព​ប្រព័ន្ធ​ ផ្សព្វផ្សាយ​នៃ​ប្រទេស​កម្ពុជា​ បាន​ជំទាស់​នឹងការ​ពិនិត្យ​ចាប់​ពិរុទ្ធ​គេហទំព័រ​នេះ។​ម៉ាធូ ភែលើរីន (Mathieu Pellerin) អ្នក​ផ្តល់​ប្រឹក្សានៃ​អង្គការ
លីកាដូ​និយាយ​ថា​ ការ​លេចធ្លាយ​អំពី​ការ​ពិនិត្យ​ចាប់ពិរុទ្ធ​របស់​រដ្ឋាភិបាលនេះ​ គឺ​សំខាន់​ណាស់។ លោក​ ភែលើរីន និយាយ​ថា៖«ការ​ចាប់​ផ្តើម​ពិនិត្យ​ចាប់​ពិរុទ្ធ
អ៊ីនធឺណិត ​ជា​មូល​ដ្ឋាន​គឺ​ជា​ការ​កំពុង​ពិនិត្យ​ចាប់​ពិរុទ្ធ​កន្លែង​ដែល​មិន​ទាន់​ មាន​ការ​ត្រូតពិនិត្យ​ចុង​ក្រោយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​សម្តែង​មតិ
និង​ដែល​ជា​កន្លែង​តែ​មួយ​គត់​ដែល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ដែលមិន​អាច​រក ​បាន​តាម​មធ្យោបាយ​ផ្សេង​ទៀត។ វា​ជា​ជំហាន​ដ៏​ធំ​និង​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការ​បង្ក្រាប​ដែល​មាន​ជា​ បន្តបន្ទាប់ ​ចំពោះ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​និង​ការ​ទទួល​បាន​ព័ត៌មាន»។
​តាម​លក្ខណៈ​បច្ចេកទេស​ បណ្តាញ​ព័ត៌មាន​បោះពុម្ព​មាន​សេរីភាព​ ប៉ុន្តែគ្រប់​​ស្ថានីយ៍​ទូរទស្សន៍​ និង​វិទ្យុ​ភាគច្រើន​គាំទ្រ​រដ្ឋាភិបាល។ រដ្ឋាភិបាល​ប្រើប្រាស់​ការ​គំរាម​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​បរិហារ​ កេរ្តិ៍​ ដើម្បី​បន្ថយ​កម្រិត​នៃ​ការ​រិះ
គន់។​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ EZECOM ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីធឺណិត​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ បាន​ឲ្យ​ដឹង​រាប់សប្តាហ៍​មក​ហើយ​ថា រដ្ឋាភិបាល​មិន​បាន​ប្រាប់​ខ្លួន​ឲ្យ​ទប់ស្កាត់​ការ​ផ្យព្វផ្សាយ​របស់​ គេហ
ទំព័រ​ទេ​ ហើយ​ថា​ ខ្លូន​មិន​បាន​រារាំង​គេហទំព័រ​ណាមួយ​ទេ។​ប៉ុន្តែ​ក្រុមហ៊ុន
EZECOM គឺ​ជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្តល់សេវា​អ៊ីនធឺណិត​ចំនួន១០ ​ដែល​សារ​អេឡិកត្រូនិក​របស់​មន្ត្រី​រដ្ឋាភិបាល​នោះ​បាន​សរសើរ​ដល់ការ​ទប់​ស្កាត់​ការ​ចេញ​ផ្សាយ​គេហទំព័រ​មួយ​ចំនួន​ រួមមាន​គេហទំព័រ​របស់​ KI-Media ផង​ដែរ។
​មន្រ្តី​ប្រតិបត្តិការ​សំខាន់​ម្នាក់​នៃ​ក្រុមហ៊ុន​ EZECOM​ មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សេចក្តី​រាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ​ទេ។​គេហទំព័រ​ប្រាំ​ ប្រាំ
មួយ​ដែល​ត្រូវ​បាន​រារាំង​ការ​ចេញផ្សាយ​ ជា​រឿយៗ​រិះគន់​គណបក្ស​កាន់​អំណាច។ ឧទាហរណ៍​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ត្រូវ​បាន​ចុះ​ក្នុង​គេហទំព័រ KI-Media នៅ​ក្នុង​ទំព័រ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«មេក្បត់ជាតិ»។
​គេហទំព័រ​នោះ​បង្ហាញ​លោក​សម រង្ស៊ី​ ដែល​ជា​មេ​ដឹកនាំ​ប្រឆាំង​និរទេស​ នៅ​ក្នុង​ទំព័រ​«វីរជន​ស្នេហាជាតិ»​របស់​ខ្លួន។​គេហទំព័រ​ KI-Media ជា​រឿយៗ
ផ្សាយ​អត្ថបទ​រិះគន់​គណបក្ស​គ្រប់​គ្រង​អំណាច​ និង​អ្នក​គាំទ្រ​របស់​ខ្លួន។
​ម៉ាធូ ភែលើរីន​ នៃ​អង្គការ​លីកាដូ​ និយាយ​ថា​ ពីព្រោះតែ​ទី​ផ្សារ​អ៊ីនធឺណិត​កម្ពុជា​នៅ​តូច ផល​ប៉ះពាល់​នៃ​ការ​រារាំង​ការ​ទទួល​ព័ត៌មាន​ពី​គេហទំព័រទាំង​នេះ​ មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ការ​គិត​ទៅ​ទៀត។«អ្នក​មិន​មាន​គេហទំព័រ​ច្រើន
ដូច​ប្រទេស​ដទៃ​ទៀត​ទេ។ ដូច្នេះ​ចំនួន​គេហទំព័រ​ដ៏​តិចតួច​បំផុត​នេះ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​មើល​ អ្នក​អាន​យ៉ាង​ច្រើន​ ហើយ​គេហទំព័រ​ដែល​ទទួល​រងការ​ពិនិត្យ​ចាប់​ពិរុទ្ធ​ទាំង​នេះ​ មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​សហគមន៍​កម្ពុជា»។
​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ បាន​ប្រាប់​វីអូអេ​ម្តងទៀត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ​ថា​ គ្មាន​គោល​នយោបាយ​រារាំង​គេហទំព័រ​ទេ៕​ «ដោយ Robert Carmichael ប្រែ​សម្រួល​ដោយ អ៊ឹម សុធារិទ្ធ» ពីវិទ្យុ VOA សំឡេង
សហរដ្ឋអាមេរិល

No comments:

Post a Comment

yes