សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, February 28, 2011


និស្សិតកម្ពុជាចាប់ផ្តើមមានចំណាប់អារម្មណ៍ជំនាញ
វិស្វកម្មនុយក្លែអ៊ែរ

និស្សិតខ្មែរកាន់តែច្រើននាំគ្នាសិក្សាបច្ចេកវិទ្យានុយក្លេអ៊ែរ។
រូបថតថាមពលអគ្គិសនីនៅអាឡឺម៉ង់ដើរ​ដោយនុយក្លេអ៊ែរ។
ក្រុម និស្សិត នៅ សកល វិទ្យាល័យ ដ៏ធំ មួយ នៅ ខេត្តបាត់ដំបង បាន ចាប់ ផ្តើម មាន ចំណាប់ អារម្មណ៍ ចាប់ យក ជំនាញ នុយ ក្លែអ៊ែរ ដើម្បី ធ្វើ ការ សិក្សា ដោយ ពួក គេ យល់ ថា ជំនាញ នេះ នឹង ផ្តល់ អត្ថ ប្រយោជន៍ យ៉ាង ច្រើន សម្រាប់ អភិវឌ្ឍន៍ ប្រទេស នា ពេល អនាគត ពិ សេស លើ វិស័យ អគ្គីសនី ។
លោក សុខ សាវី ធ្វើសេចក្តីរាយការណ៍ពិស្តារ

រហូត មក ទល់ ពេល នេះ មាន និស្សិត បីជំនាន់ ហើយ ដែល កំពុង សិក្សា ជំនាញ វិស្វកម្ម នុយ ក្លែអ៊ែរ នៅ សកល វិទ្យាល័យ បាត់ដំបង ដែល ជា កម្ម វិធី សិក្សា ដំបូង គេ នៅ ក្នុង ប្រទេស កម្ពុជា។
និស្សិត ហ៊ាន វណ្ណៈ ដែល កំពុង សិក្សា ជំនាញ វិស្វកម្ម នុយ ក្លែអ៊ែរ លោក គិត ថា ជំនាញ នុយ ក្លែ អ៊ែរ នឹង មាន ទីផ្សារ ការ ងារ និង អាហា រូបករណ៍ យ៉ាង ច្រើន សម្រាប់ លោក នៅ ពេល អនាគត ព្រោះ ប្រទេស កម្ពុជា កំពុង ត្រូវ ការ ធន ធាន មនុស្ស ជំនាញ នេះ យ៉ាង ច្រើន សម្រាប់ អភិវឌ្ឍន៍ ប្រទេស ជាតិ។
(សំឡេងលោក ហ៊ាន វណ្ណៈ)
និស្សិត ហ៊ាន វណ្ណៈនិយាយថា ប្រជាជន ឬ និស្សិត ប្រហែល ៨០ ភាគរយ តែង គិត ថា ជំនាញ នុយ ក្លែអ៊ែរ គឺ សិក្សា ដើម្ប បង្កើត គ្រាប់ បែក ប្រល័យ លោក ដែល ពិភព លោក ហាមឃាត់ ។តាម ពិត ផ្ទុយ មក វិញ ជំនាញ នុយ ក្លែអ៊ែរ មាន ប្រយោជន៍ យ៉ាង ច្រើន សម្រាប់ អភិវឌ្ឍន៍ ប្រទេស ជាតិ លើ វិស័យ នានា ពិសេស វិស័យ អគ្គីសនី ដែល កម្ពុជា ត្រូវការ ។
សំឡេងលោក ហ៊ាន វណ្ណៈ)
សាស្រ្តា ចារ្យ បង្រៀន ជំនាញ វិស្វកម្ម នុយ ក្លែរ អ៊ែរ ជន ជាតិ កូរ៉េ ម្នាក់ លោក ឆាង ជូហា ដែល បញ្ចប់ ថ្នាក់ បណ្ឌិត វិស្វ កម្ម នុយ ក្លែអ៊ែ នៅ សហរដ្ឋអាម៉េរិក បាន មាន ប្រសាសន៍ ថា ជំនាញ នុយ ក្លែអ៊ែរ វា ផ្តល់ ផល ប្រយោជន៍ ច្រើនដ ល់ មនុស្ស ក៏ ដូច ជា បរិស្ថាន នៅ ពេល ដែល យក វា មក ប្រើ ជំនួស ប្រេង ឥន្ទនៈ ។
(សម្លេង លោក ឆាង ជូហា )
លោក សាស្រ្តា ចារ្យ ខាង លើ បាន និយាយ ថា លោក កំពុង បង្រៀន និស្សិត បី ជំនាន់ ហើយ នៅ សកល វិទ្យាល័យ បាត់ ដំបង ចាប់ តាំង ពីឆ្នាំ២០០៨ មក ដែល ជំនាន់ ទី១ មាន និស្សិត ៨នាក់ កំពុង សិក្សា ជំនាន់ ទីពីរ មាន និស្សិត ១០នាក់ និង ជំនាន់ ទី៣ មាន និស្សិត ២០នាក់៕ ពីវិទ្យុ អូស្រ្តាលី

No comments:

Post a Comment

yes