សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 10, 2011


ទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ
មានផែនការ
បញ្ជូនបេសកជនរបស់ខ្លួនកមកម្ពុជាត្រួតពិនិត្យ
ការខូចខាតប្រាសាទព្រះវិហារ

​ទីភ្នាក់ងារ​វប្បធម៌​របស់​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា ខ្លួន​មាន​ផែន
ការបញ្ជូន​បេសកជន​មួយ​ក្រុម ទៅ​ត្រួត​ពិនិត្យ​ការ​ខូច​ខាត​នៅ​ប្រាសាទ​ព្រះ
វិហារ ដែល​ជា​ទីតាំង​បេតិក​ភណ្ឌ​ពិភព​លោក ដែល​បង្ក​ឡើង​ដោយ​ការ​ប៉ះ​ទង្គិច​អាវុធ​គ្នា​នា​ពេល​ថ្មីៗ​នេះ រវាង​កង​ទ័ព​កម្ពុជា និង​ថៃ។ភាព​តាន​តឹង
បាន​កើត​ឡើង​ដំបូង​រវាង​ប្រទេស​ប្លុក​អាស៊ាន​ទាំង​ពីរ​នេះ​ នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ការ​ដំឡើង​កង​ទ័ព​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ដែល​មាន​ចំណាស់​សតវត្សរ៍​ទី​១១ និង​មាន​ទីតាំង​ស្ថិត​នៅ​លើ​តំបន់​ព្រំ​ដែន នៃទឹកដី​កម្ពុជា។
​ប្រាសាទ​បុរាណ​នេះ ត្រូវ​បាន​ដាក់​បញ្ជូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០០៨។មាន​ការ​ប៉ះ​ទង្គិច
អាវុធ​ជា​ថ្មី​ម្តង​ទៀត​រវាង​ប្រទេស​ទាំង​ពីរ នៅ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឲ្យ​មាន​ការ​អំពាវ​នាវ​ពី​សំណាក់​លោក​អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា
ជាតិ បាន គីមូន ឲ្យ​រក្សា​ភាព​អត់​ធ្មត់។​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន
នៅ​ទីក្រុង​ញូយ៉ក លោក បាន មាន​ប្រសាសន៍​ថា លោក​បាន​និយាយ​ទូរស័ព្ទ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហ៊ុន សែន និង​នាយក​រដ្ឋ​មន្ត្រី​ថៃ អាភីស៊ីត វេចាជីវ៉ា ដោយ​ជំរុញ​ឲ្យ​មេដឹកនាំ​ទាំង​ពីរ​បញ្ចប់​អំពើ​ហិង្សា អនុវត្តន៍​ការ​អត់​ធ្មត់ និង​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ចប់​ជម្លោះ​នេះ។​លោក​ស្រី Irina Bokova
អគ្គ​នាយក​របស់​អង្គការ​យូណេស្កូ បាន​ថ្លែង​អំពី​ការ​អំពាវ​នាវ​របស់​លោក​ស្រី​ ឲ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ភាព​អត់​ធ្មត់​ នៅ​បរិវេណ​ប្រាសាទ។
លោក​ស្រី មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖ «ទីតាំង​បេតិក​ភណ្ឌ​ពិភព​លោក គឺ​ជា​បេតិក​ភណ្ឌ​របស់​មនុស្ស​ជាតិ ហើយ​សហគមន៍​អន្តរជាតិ មាន​ទំនួល​ខុស​ត្រូវ​ពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ទីតាំង​ទាំង​នោះ។ នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​មួយ ដែល​ត្រូវ​ធ្វើ​ឡើង​ក្នុង​ស្មារតី​ពិភាក្សា និង​ចរចា។ បេតិក​ភណ្ឌ​គួរ​តែ​បង្រួប​បង្រួម​មនុស្ស​លោក និង​បម្រើ​ទុក​ជា​ឧបករណ៍​នៃ​កិច្ច​ពិភាក្សា និង​ការ​យោគ​យល់​គ្នា​ទៅ​វិញទៅ​មក និង​មិន​មែន​ជម្លោះ»។
​យោង​តាម​អង្គការ​យូណេស្កូ បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ ដែល​ត្រូវ​បាន​កសាង​ឡើង​សម្រាប់​ឧទ្ទិស​ដល់​អាទិទេព​សិវៈ​ក្នុង​លទ្ធិ​ព្រហ្មញ្ញសាសនា គឺ​ជា​សំណង់​ដ៏​សាំ​ញ៉ាំ​មួយ ដែល​ភ្ជាប់​គ្នា​រវាង​ទីលាន​មួយ ទៅ​នឹង​ជណ្តើរចម្ងាយ
ជាង ៨០០​ម៉ែត្រ។ ទីតាំង​នេះ​មាន​លក្ខណៈ​ពិសេស​នៅ​ត្រង់​គុណភាព​នៃចម្លាក់​ថ្ម និង​ស្ថាបត្យ​កម្ម​របស់​វា ដែល​ត្រូវ​បាន​តុប​តែង​លើ​ភ្ជាប់​នឹង​បរិស្ថាន​ធម្មជាតិ និង​តួនាទី​ខាង​សាសានា​របស់​ប្រាសាទ​នេះ៕

No comments:

Post a Comment

yes