សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 10, 2011


កាល ពី ៤ ឆ្នាំមុន នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០០៧ សមណសិស្ស សាលា បំពេញ វិជ្ជា បាលីមធ្យម
សិក្សា ភាគ ខាង ត្បូង (Trường Bổ Túc Văn Hóa Pali Trung CấpNam Bộ) ឬ បាលី ជាន់ ខ្ពស់ ខេត្ត ឃ្លាំង ឋិត នៅ ក្នុង វត្ត ឃ្លាំង ទីរួម ខេត្តឃ្លាំង បាន ធ្វើ បាតុ កម្ម ទាម ទារឲ្យ អាជ្ញាធរវៀណាម គោរព សិទ្ធិ សេរី ភាព របស់ ខ្មែរ ក្រោម នៅ ដែន ដី កម្ពុជា ក្រោម។ ការ ធ្វើ បាតុ កម្ម នេះ មាន ព្រះ សង្ឃ ខ្មែរ ក្រោម ប្រមាណ ជាង ២០០ អង្គ បាន ធ្វើក្បួន ដង្ហែ ចេញ ពី វត្តឃ្លាំង ឆ្ពោះ ទៅ មន្ទីរ នគរ បាល ខេត្ត នៃ រដ្ឋា ភិបាល បក្ស កុម្មុយ និស្ត វៀត ណាម ដោយ លើក ហេតុ ផល ថា នគរ បាល ចរាចរណ៍ របស់ វៀតណាម បាន ហាម ព្រះ សង្ឃ ខ្មែរ ក្រោម ក្នុង សាលា មួយនេះ និមន្ត ចេញ បិណ្ឌ បាត្រ ។
ក្រោយ ពីការ ធ្វើបាតុ កម្ម នេះ ព្រះ សង្ឃ ខ្មែរ ក្រោម ជា ច្រើន អង្គ ត្រូវ បាន អាជ្ញា ធរ វៀតណាម ចាប់ ផ្សឹក បញ្ឈប់ ការ សិក្សា និង ដាក់ ពន្ធនាគារ ដោយ ចោទ ពីបទ « បង្ក ឲ្យ ខូច សណ្តាប់ ធ្នាប់ ទី សារ ធារ ណៈ» ។ ក្រោយ មក នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០០៧ ព្រះ សង្ឃ ខ្មែរ ក្រោម ចំនួន ៥ អង្គ ត្រួវ បាន តុលាការ ប្រជាជន នៃ បក្សកុម្មុយ និស្ត វៀតណាម ប្រកាស សាលក្រម ឲ្យ ជាប់ គុក ម្នាក់ៗ ពី ២ ទៅប ៤ ឆ្នាំ ពីបទ «បង្ក ឲ្យ ខូច សណ្តាប់ ធ្នាប់ ទី សាធារ ណៈ» ដូចគ្នា ។ លទ្ធ ផល នៃ ការ ធ្វើ បាតុ កម្ម នេះ អាជ្ញាធរ វៀតណាម បាន ផ្តល់ ឲ្យ ព្រះ សង្ឃ និង ពលរដ្ឋ ខ្មែរ ក្រោម ទូ ទាំង ខេត្តឃ្លាំង មាន សិទ្ធិ ប្រារ ព្ធបុណ្យ កឋិន ទាន ថ្ងៃ ណា មួយ ក្នុង ចំណោម ២៩ ថ្ងៃ នៃ រដូវ កឋិន តាម ពុទ្ធានុញ្ញាត ខណៈ ដែល ពី មុនរ ដ្ឋាភិ បាល វៀតណាម បាន បង្ខំ ឲ្យ ព្រះសង្ឃ និង ពល រដ្ឋ ខ្មែរ ក្រោម នៅ ខេត្តឃ្លាំង ធ្វើ បុណ្យ កឋិន ទាន បាន ត្រឹម តែមួយ ថ្ងៃ បុណ្ណោះ ។ ការ ដែល អាជ្ញា ធរ វៀត ណាម បាន បង្ក្រាប ដោយ វិធី ចាប់ ផ្សឹក ដេញ សមណ សិស្ស សាលា បាលី ចេញ ពី សាលា និង ចាប់ ព្រះសង្ឃ ញាត់ គុកនៅ ក្នុង ព្រឹត្តិការណ៍ មួយ នេះ បាន ធ្វើ ឲ្យ ព្រះសង្ឃ និង ពល រដ្ឋ ខ្មែរ ក្រោម ទូ ទាំង ពិភព លោក ធ្វើ បាតុ កម្ម ទាម ទារ គ្រប់ ទី កន្លែង ក្នុង គោល បំណង ជម្រុញ ឲ្យ អាជ្ញា ធរ វៀត ណាម ដោះ លែង ព្រះសង្ឃ ទាំង ៥ ដែល បាន ជាប់ ពន្ធ នាគារ នោះ ឲ្យ មាន សេរី ភាពវិ ញ ។ ក្រោយ ពី បាន អាជ្ញាធរ វៀតណាម ដោះ លែង ចេញ ពីពន្ធនាគារ អតីត ព្រះ សង្ឃ ខ្មែរ ក្រោមទាំង ៥ អង្គ បាន ភៀស ខ្លួន ទៅសុំ សិទ្ធិជ្រក កោន នៅ ឧត្តម ស្នង ការ អង្គការ សហប្រជាជាតិ ទទួល បន្ទុក ជន ភៀសខ្លួន (UNHCR) ប្រចាំ ទីក្រុងបឹងកក់ ប្រទេសថៃ ហើយ ក៏ បាន អង្គការ មួយនេះ បញ្ជូន ទៅ តាំង ទី លំ នៅៗ ប្រទេស ទី ៣ ដោយសុវត្ថិភាព ៕ ប្រភពអត្ថបទ៖ សារព័ត៌មានព្រៃនគរ

No comments:

Post a Comment

yes