ដំណឹង នៃការ ចាប់ ខ្លួន លោក Nguyễn Đan Quế (អានថាៈ ង្វៀង ដាង ហ្វេ) ពី សំណាក់ រដ្ឋា ភិបាល បក្ស កុម្មុ និស្ត វៀត ណាម កាល ពី ថ្ងៃទី ២៦ ខែកុម្ភៈ កន្លង ទៅ នេះ ត្រួវ បាន ទី ភ្នាក់ ងារ ព័ត៌ មាន អន្តរ ជាតិ ធំៗ ទាំង អស់ នៅ សហ រដ្ឋ អាមេរិក ធ្វើ ការ ផ្សព្វ ផ្សាយ ។
លោក ង្វៀង ដាង ហ្វេ ។ រូបថត Hình: http://www.caotraonhanban.org/
«វៀត ណាម ចាប់ សកម្ម ជន ខ្វែង គំនិត ព្រោះ អំពាវ នាវ ឲ្យ មាន ការ បះបោរ» នេះ ជា ចំណង ជើង នៃ កាសែត Wall Street Journal របស់ អាមេរិក បាន ព័ណ៌ នា នូវ ខ្លឹម សារ ដែល បាន ចេញ ផ្សាយ ដោយ វៀត ណាម ក្នុង ស្រុក មួយឈ្មោះ Tuoi Tre ថា វេជ្ជបណ្ឌិត Que ត្រូវ បាន ចាប់ ខ្លួន កាល ពី ថ្ងៃសៅរ៍ ទី ២៦ ខែកុម្ភៈ ខណៈ ដែល គាត់ បាន កំពុង តែ ចែក ចាយ ខិត ប័ណ្ណ អំពាវ នាវ ឲ្យ មាន បដិវត្តន៍ មួយ ដូច នៅ ពិភព អារ៉ាប់ ដែល កំពុង តែ មាន ការ បះ បោរ ផ្តួល រំលំ មេ ដឹក នាំ ផ្តាច់ ការ នៅ ក្នុង ខែ កុម្ភៈ នេះ ។
កា សែត The Wall Street Journal បាន ផ្សាយ ថា លោក Nguyen Dan Que ឆ្នាំ នេះ អាយុ ៦៩ ជា មនុស្ស ដ៏ កម្រ ម្នាក់ ដែល ហ៊ាន ជម្រុញ ឲ្យ មាន ការ ផ្តួល អង្គការ ចាត់ តាំង មជ្ឈិម នៃ ប្រ ទេស វៀត ណាម ដែល បាន ត្រួត ត្រា ដោយ បក្ស កុម្មុយ និស្ត តែ មួយ គត់ ហើយ លោក បាន រិះ គន់ ចំពោះ គោល នយោ បាយ អភិវឌ្ឍ សេដ្ឋ កិច្ច របស់ វៀត ណាម ដោយ ត្រង់ៗ ខណៈ ដែល ប្រទេស មួយ នេះ ជា ប្រទេស មួយ ក្នុង ចំ ណោម ប្រទេស ដែល មាន សេដ្ឋ កិច្ច លូត លាស់ នៅ អាស៊ី អា គ្មេយ៍ ។
នេះ ជា លើកទី ៤ ហើយ ដែល លោក Nguyen Dan Que ត្រូវ បាន ចាប់ ខ្លួន ។ ក្នុង រយៈ ពេល ៣៣ ឆ្នាំ ចុង ក្រោយ នេះ លោក បាន ដេក នៅ ក្នុង គុក របស់ បក្ស កុម្មុយ និស្ត វៀត ណាម អស់ រយៈ ពេល ២០ ឆ្នាំ ហើយ ។
រីឯ ទី ភ្នាក់ ងារ ព័ត៌ មាន បារាំង AFP វិញ ក៏ បាន ចេញ ផ្សាយ អំពី ប្រវត្តិ របស់ លោក Nguyen Dan Que ផង ដែរ ពេល ព័ណ៌នា ការ ចាប់ ខ្លួន របស់ លោក ។
សារ ព័ត៌ មាន នេះ បាន ពណ៌ មានថា ពេលដែលកងនគរបាលបក្សកុម្មុយនិស្តវៀតណាម ចូលឆែកឆេរផ្ទះរបស់ លោក Nguyen Dan Que ពួកគេបានរឹបយកឯកសារជាច្រើន ដែលឯកសារទាំងនេះ សុទ្ធតែមានខ្លឹមសារប្រឆាំងរដ្ឋាភិបាលវៀតណាម និងអំពាវនាវ ឲ្យពលរដ្ឋវៀតណាមទាំងអស់បះបោផ្តួលរំលំរដ្ឋាភិបាលបក្សកុម្មុយនិស្ត ។
បណ្តាឯកសារទាំងនោះ មានឯកសារមួយដែលអ្នកយកព័ត៌មាន AFP បានយកមកអាន នោះមានខ្លឹមសារថា «ចូរចេញមកជួបគ្នានៅតាមដងផ្លូវដើម្បីរំលាយគណៈកម្មាធិការ នយោបាយមជ្ឈិម [នៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ] » ។
វេជ្ជបណ្ឌិត Nguyen Dan Que បានអំពាវនាវឲ្យក្រុមយុវជនវៀតណាមយកគំរូតាមលទ្ធិ ប្រជាធិបតេយ្យនៅអាហ្វ្រិក និងពិភពអារ៉ាប់ ដើម្បីប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ។
ចំណែកទីភ្នាក់ងារព័ត៌មានអាលឺម៉ង់ DPA និង The Canadian Press ក៏បានព័ណ៌នាអំពី សកម្មភាពនិងចលនាតស៊ូរបស់វេជ្ជបណ្ឌិត Nguyen Dan Que ដើម្បីលទ្ធិប្រជាធិបតេយ្យ ផងដែរ ។
The Canadian Press បានបញ្ជាក់ថា លោក Nguyen Dan Que គឺជាអ្នកតស៊ូដោយសន្តិ វិធីនិងអហិង្សាជម្រុញឲ្យមានលទ្ធិប្រជាធិបតេយ្យនៅវៀតណាម ។
កាលពីសប្តាហ៍មុន លោក Daniel Baer ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋ អាមេរិក បានមានប្រសាសន៍ជាមួយអ្នកកាសែតនៅរដ្ឋធានីហាណូយ ថា រដ្ឋាភិបាល ក្រុង Washington មានការចាប់អារម្មណ័យ៉ាងខ្លាំងចំពោះការបង្ក្រាបរបស់រដ្ឋាភិ បាលវៀតណាមទៅលើសេរីភាពខាងអិនធើណិត រួមទាំងមានការចាប់ខ្លូនក្រុមអ្នក សរសេរប្លក់ (Blogger) និងអ្នកចលនាដើម្បីលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ទៀត ៕ពីគេហទំព័រ ព្រៃនគរ
No comments:
Post a Comment
yes