Friday, October 21, 2011
ជិះម៉ូតូទៅពិនិត្យផ្ទៃពោះជាមួយប្តីត្រូវម៉ូតូបុករងរបួសធ្ងន់
មនុស្សពីរនាក់រងរបួសធ្ងន់និងស្រាលខណៈជួបគ្រោះថ្នាក់ចរាចរណ៍លើស្ពានសេកុង កាលពីវេលាម៉ោង១០ និង ៣០នាទីព្រឹកថ្ងៃទី២១តុលា ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺអ្នករបួសធ្ងន់ជាស្ត្រីមានផ្ទៃពោះ៦ខែ ។
ស្រ្តីរងគ្រោះដែលស្ថិតក្នុងមន្ទីរពេទ្យយោធភូមិភាគទីមួយខេត្តស្ទឹងត្រែងឱ្យដឹងថា ប្តីបានឌុបនាងទៅទីរួមខេត្តដើម្បីពិនិត្យផ្ទៃពោះ លុះដល់លើស្ពានសេកុងនាងឆ្អល់ពោះក៏ឲ្យប្តីឈប់ម៉ូតូអែមខាងសម្រាកបន្តិច។ ពេលនាងចុះពីលើម៉ូតូស្រាប់តែត្រូវម៉ូតូមួយគ្រឿងបើកបរក្នុងទិសដៅស្របគ្នាវ៉ារថយន្តជ្រុលចង្កូតមកបុក ជើងឆ្វេងរបស់នាងពីក្រោយបណ្តាលឲ្យនាងដួល ឯអ្នកជិះម៉ូតូមកបុកនោះក៏ដួលដែរ។
មន្ត្រីនគរបាលចរាចរផ្លូវគោកឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះបុប្ផា អាយុ៣០ឆ្នាំ មានផ្ទៃពោះ៦ខែ រស់នៅភូមិហាងឃូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ជិះម៉ូតូម៉ាកឌ្រីម ស៊េរី២០០៩ ។ ចំណែកភាគីម្ខាងទៀតដែលជិះម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌លឿងឈ្មោះផុង ឆាលី អាយុ១៧ឆ្នាំ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ។
ម៉ូតូរបស់អ្នកបង្កត្រូវសមត្ថកិច្ចនាំទៅរក្សា ទុកនៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តរង់ចាំដោះស្រាយតាមច្បាប់ ចំណែកម៉ូតូស្ត្រី រងគ្រោះមិនប៉ះពាល់ខូចខាតដោយសារគ្រោះថ្នាក់នេះទេ។
គ្រូពេទ្យឲ្យដឹងថា ស្ត្រីរងគ្រោះមិនប៉ះពាល់ដល់កូនក្នុងផ្ទៃទេ គ្រាន់តែរបួសបែកស្មងជើងខាងឆ្វេង ចំណែកឈ្មោះផុង ឆាលី របួសស្រាល ៕
ពីគេហទំព័រ៖ កោះសន្តិភាព
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes