សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 20, 2011

តុលាការ​កាត់​ទោស​អាមេរិក​ម្នាក់​ឲ្យ​ជាប់​គុក​១០​ឆ្នាំ

 តុលាការ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​សម្រេច​ដាក់​ទោស​បុរស​ជន​ជាតិ​អាមេរិក​អាយុ ៤៦​ឆ្នាំ​ម្នាក់ ឲ្យ​ជាប់​ពន្ធនាគារ ​១០​ឆ្នាំ ហើយ​ស្ត្រី​ជន​ជាតិ​កម្ពុជា ២​នាក់ ម្នាក់ៗ​ជាប់​គុក ២​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ទិញ​ពេស្យាចារ​កុមារ និងប្រព្រឹត្ត​អំពើ​អាស​ប្រឆាំង​នឹង​អនីតិជន​អាយុ​ក្រោម ១៥​ឆ្នាំ​នៅ​កម្ពុជា។
លោក កោ វណ្ឌី ចៅក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​អាមេរិក James Allan Morrow ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​​ទោស ១០​ឆ្នាំ​ក្នុង​ពន្ធនាគារ ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល និង​បង់​សំណង​ដល់​ជន​រង​គ្រោះ ១០​លាន​រៀល ក្រោម​ការ​ចោទ​ប្រកាន់ ៣​ករណី រួម​មាន​ទិញ​ពេស្យា​ចារ ប្រព្រឹត្ត​អាស​លើ​កុមារ​អាយុ​ក្រោម ១៥​ឆ្នាំ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes