សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 27, 2011

អាជ្ញាធរ​ឡាវ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​៥​នាក់

 ក្រុម​មន្ត្រី​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ពលរដ្ឋ​កម្ពុជា​ចំនួន ៥​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឡាវ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ ខណៈ​ពេល​ពួក​គេ​ឆ្លង​កាត់​ព្រំ​ដែន​នៅ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​មឿងខុង ប្រទេស​ឡាវ ហើយ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ កំពុង​ចរចា​គ្នា​ដើម្បី​នាំ​ពលរដ្ឋ​ទាំង​នោះ​ត្រឡប់​មក​វិញ។
លោក ស៊ុន បាន មេ​បញ្ជាការ​វរសេនា​តូច​លេខ ៧០១ មាន​មូលដ្ឋាន​នៅ​ព្រំដែន​កម្ពុជា-ឡាវ បាន​ថ្លែង​ប្រាប់​នៅ​ថ្ងៃ​ពុធ​នេះ​ថា អាជ្ញាធរ​ឡាវ បាន​ចាប់​ខ្លួន​មនុស្ស ៥​នាក់ កាល​ពី​យប់​ថ្ងៃ​អាទិត្យ នៅ​ពេល​ពួក​គេ​ចេញ​ទៅ​កាប់​ឈើ​នៅ​តាម​ព្រំ​ដែន​កម្ពុជា និង​ឡាវ។
លោក​បាន​ថ្លែង​ថា​៖ «មន្ត្រី​ស្រុក​កំពុង​ធ្វើការ​​ដើម្បី​នាំ​ពួក​គេ​ត្រឡប់​មក​វិញ​តាម​រយៈ​ការ​ទាក់​ទង​ទៅ​អាជ្ញាធរ​ឡាវ ហើយ​យើង​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា នៅ​ពេល​ណា​ពួកគេ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​ត្រឡប់​មក​វិញ​នោះ​ឡើយ»។
លោក​បន្ថែម​ថា អាជ្ញាធរ​តែង​តែ​ប្រាប់ និង​ពន្យល់​ពួកគេ​ កុំ​ឲ្យ​ទៅ​កាប់​ឈើ ជា​ពិសេស​នៅ​ជិត​ប្រទេស​ឡាវ ពីព្រោះ​ពួកគេ​អាច​មាន​គ្រោះ​ថ្នាក់ ឬ​ត្រូវ​បាន​គេ​ចាប់​ខ្លួន ប៉ុន្តែ ពួកគេ​ហាក់​មិន​ស្ដាប់​អាជ្ញាធរ​ទៅ​វិញ។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes