កម្មករសិប្បកម្មឡឥដ្ឋ ម្នាក់បានភ្លាត់ស្នៀតបណ្តាលឱ្យមានគ្រោះ ថ្នាក់ដាច់ដៃឆ្វេងត្រឹមស្មា ក្នុងពេលដែល ខ្លួនកំពុងធ្វើការជាមួយម៉ាស៊ីនកិនដីឥដ្ឋ ។
គ្រោះថ្នាក់ដែលបណ្តាលឱ្យកម្មករ ម្នាក់ដាច់ដៃត្រឹមស្មានោះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទី ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ នៅសិប្ប កម្មឡឥដ្ឋមួយកន្លែង ដែលម្ចាស់ឡឈ្មោះ កុយ ហើយកម្មករនៅទីនោះតែងតែហៅ ថា ឡតាកុយៗ ។
កម្មករដែលមានគ្រោះថ្នាក់ដាច់ដៃ នោះមានឈ្មោះ ខុម គា អាយុ២៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងបរិវេណ សិប្បកម្មឡឥដ្ឋ ដែលមានទីតាំង ស្ថិត នៅភូមិក្រោមឃ្មុំ ព្រែកអញ្ចាញ ស្រុក មុខកំពូល ខេត្តកណ្តាល ។
បើតាមសម្តីខុម គា បាននិយាយថា មុនពេលកើតហេតុនៅវេលាម៉ោងខាង លើ កម្មករទាំងអស់នៅក្នុងសិប្បកម្មឡ ឥដ្ឋតា កុយ បានចេញធ្វើការតាមមុខ សញ្ញារៀងៗខ្លួន ដោយឡែកកម្មករខុម គា បានទៅកន្លែងម៉ាស៊ីនកិនដីឥដ្ឋជា មួយប្រពន្ធតាមទម្លាប់រាល់ថ្ងៃ ។ ពេល កំពុងធ្វើការនោះ ជនរងគ្រោះខុម គា ធ្វើបណ្តើរ និយាយជាមួយប្រពន្ធបណ្តើរ រំពេចនោះស្រាប់តែជនរងគ្រោះខុម គា មានអាការងងឹតមុខពេលលើកដីឥដ្ឋ ដាក់ចូលទៅក្នុងម៉ាស៊ីន ក៏ជ្រុលដៃចូល ទៅក្នុងនោះ បណ្តាលឱ្យម៉ាស៊ីនកិនទាញ ដៃចូលខ្ទេចតែម្តង ។ ភ្លាមៗនោះកម្មករ ទាំងអស់ ដែលកំពុងធ្វើការក៏ផ្អើលឆោ ឡោរត់ទៅជួយគ្រប់ៗគ្នា ។ បន្ទាប់មក លោកថៅកែឡ ឈ្មោះ កុយ បានទៅជួយ អន្តរាគមន៍យកកម្មករ ដែលរងរបួស ដាច់ដៃខាងលើបញ្ជូនទៅកាន់មន្ទីរពេទ្យ ធំ នៅរាជធានីភ្នំពេញ ដើម្បីសង្គ្រោះ។
ដោយកម្មកររងគ្រោះឈ្មោះខុម គា មានរបួសធ្ងន់ពេក ប្រឈមនឹងការ ព្យាបាលអស់ប្រាក់យ៉ាងច្រើននោះ ម្ចាស់ សិប្បកម្មឡឥដ្ឋឈ្មោះ កុយ បានជួយ ឧបត្ថម្ភថ្លៃព្យាបាល បើគិតជាទឹកប្រាក់ ប្រមាណ១.០០០ដុល្លារ ។
តែទោះជាយ៉ាងណា ប្រពន្ធ និងជន រងគ្រោះបានអំពាវនាវសុំឱ្យថៅកែឡ ជួយប្រាក់ខ្លះបន្ថែមទៀត ដើម្បីបង់ថ្លៃ ព្យាបាល និងការហូបចុកទម្រាំជនរង គ្រោះជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យវិញ៕
No comments:
Post a Comment
yes