សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 27, 2011

តុលាការ​កំពង់ឆ្នាំង​កោះ​ហៅ​កម្មករ​៩​នាក់​ចូល​បំភ្លឺ​ជា​ថ្មី

  ចៅក្រម​តុលាការ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​កោះ​ហៅ​កម្មការិនី ៩​នាក់​នៅ​រោង​ចក្រ M&V ឲ្យ​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​ជា​លើក​ទី​២ នៅ​ដើម​ខែ​ក្រោយ​នេះ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​ទៅ​នឹង​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​នេះ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា​កន្លង​ទៅ​នេះ ដែល​បញ្ជា​មិន​ឲ្យ​កម្មករ​ទាំង​នោះ​ចូល​ធ្វើ​ការ​វិញ។

 លោក ទៀង សុថា ចៅក្រម​តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​ដី​កា​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​តុលា ដោយ​បាន​កោះ​ហៅ​កម្មការិនី ៩​នាក់​ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាកា​ជា​ថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ខាង​មុខ ទាក់​ទង​នឹង​បណ្ដឹង​ទាស់​នឹង​ដីកា​សម្រេច​រក្សា​ការពារ​របស់​តុលាការ​ខេត្ត​ចុះ​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១១។



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes