រញ្ជួយដីដ៏ខ្លាំងដែលមានកំលាំង៧,២រិច្ឆទ័រនៅប្រទេសទួរគីភាគខាងកើតកាលពីថ្ងៃអាទិត្យនោះបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន២៧០នាក់និងមនុស្សជាង១.០០០នាក់ផ្សេងទៀតបានរងរបួស ហើយពួកមន្ត្រីបាននិយាយថាពួកគេសង្ស័យថាចំនួនមនុស្សស្លាប់ចុងក្រោយអាចឡើងដល់១.០០០នាក់។
រដ្ឋមន្ត្រីមហាផ្ទៃទួរគីបាននិយាយកាលពីថ្ងៃចន្ទថាមនុស្សជាង១.០០០នាក់រងរបួសក្នុងរញ្ជួយដីដែលវាយប្រហារភាគខាងកើតប្រទេស។
នៅថ្ងៃចន្ទនេះអ្នកជួយសង្គ្រោះបានទាញចេញអ្នកនៅរស់ជាច្រើនចេញពីអាគារបាក់បែក រួមមានបុរសម្នាក់ដែលបានប្រើទូរស័ព្ទរបស់ខ្លួនដើម្បីហៅសុំជំនួយ។
មនុស្សរាប់សិបនាក់ទៀតបានជាប់នៅក្នុងគំនរបាក់បែក ហើយអាជ្ញាធរសង្ឃឹមថាចំនួនមនុស្សស្លាប់អាចកើនឡើង។
អ្នកវិទ្យាសាស្ត្រអាមេរិកបានកត់ត្រាឃើញមានរញ្ជួយតិចៗជាង១០០នៅទួរគីខាងកើតក្នុងរយៈពេល១០ម៉ោងក្រោយរញ្ជួយធំ ដោយរួមមានមួយមានកំលាំងង៦រិច្ឆទ័រ។
អាជ្ញាធរបានណែនាំកុំអោយបរជាជននៅក្នុងឬជិតដែលខូចខាត ពីព្រោះវាអាចរលំក្នុងការរញ្ជួយតូចៗ។
ក្នុងពេលជាមួយគ្នា អ្នកជួយសង្គ្រោះប្រមាណ១.២៧៥នាក់មកពី៣៨ខេត្តត្រូវបានបញ្ជូនទៅកាន់កន្លែងរងគ្រោះនិងទាហានក៏ជួយការងាររុករកនិងសង្គ្រោះផងដែរ។
ក្នុងពេលជាមួយគ្នា អ្នកជួយសង្គ្រោះប្រមាណ១.២៧៥នាក់មកពី៣៨ខេត្តត្រូវបានបញ្ជូនទៅកាន់កន្លែងរងគ្រោះនិងទាហានក៏ជួយការងាររុករកនិងសង្គ្រោះផងដែរ។
រញ្ជួយដីបានវាយប្រហារខេត្តវ៉ានជិតព្រំដែនអ៊ីរ៉ង់កាលពីម៉ោង១និង៤១នាទីរសៀលនិងមានការញ្ជួយតិចៗតាមក្រោយជាង២០០ទៀត។វាជារញ្ជួយដីខ្លាំងបំផុតរបស់ខេត្តចាបតាំងពី រញ្ជួយដីឆ្នាំ
១៩៧៦និងជារញ្ជួយដីក្នុងប្រទេសដ៏ខ្លាំងបំផុតកាលពីឆ្នាំ១៩៩៩ដែលបានសម្លាប់មនុស្សជាង១៧.០០០នាក់៕
No comments:
Post a Comment
yes