សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 25, 2011

យកកូនស្រី​​​ទៅព្យាបាល​​​នឹង​គ្រូខ្មែរ​​​ក្លាយ​ជា​ចំណី​តណ្ហា​​​ លុះ​មានផ្ទៃពោះ​​ទើប​បែក​ការណ៍​


 សមត្ថកិច្ច​​នគរ​បាលក្រុង​​សិរីសោភ័ណ ​បានចាប់​​​ឃាត់ខ្លួន​បុរស​​ចំណាស់ម្នាក់​​​ពីបទ​​រំលោភសន្ថវៈ​​​​នាង​ក្រមុំ​​​ជាអ្នក​ជំងឺដែល​​​​មក​សម្រាកព្យាបាល​​​នៅ​​ផ្ទះ​របស់​គាត់​កាលពី​វេលា​ម៉ោង​​​​៤ល្ងាច​ថ្ងៃទី​​​២៣ តុលា ​២០១១ ​នៅ​ភូមិ​ម្កាក់ សង្កាត់​ម្កាក់ ​​ក្រុង​សិរី​សោ​ភ័ណ បន្ទាប់​​ពី​​​សមត្ថ​កិច្ច​​​​ទទួលពាក្យ​បណ្តឹង​​​​របស់​​​​នារីរងគ្រោះ​។


 លោក​វរសេនីយ៍ត្រីរ៉ែម វីរៈ ​អធិការនគរ​បាល​​ក្រុងសិរីសោភ័ណ បាន​ប្រាប់​​ឱ្យ​​ដឹង​ថា ​បុរស​​​​ចំណាស់​ជាប់ចោទ​ឈ្មោះ​​ឈឹម ភា ហៅ​​តាភា អាយុ​​៥៧​ឆ្នាំ រស់នៅភូមិ​​​ខាងលើ​ មុខ​របរ​ជា​គ្រូខ្មែរ​​ព្យាបាល​ជំងឺ​​​ និងកាត់គ្រោះ​។ ​​ចំណែក​នារី​​​​រងគ្រោះមានអាយុ​២១​ឆ្នាំ ​មាន​ស្រុកកំណើត​​​​នៅ​​ស្រុករមាស​ហែក ​ខេត្ត​ស្វាយ​រៀង ​បាន​មកស្នាក់​នៅ​​​​ និងព្យា​បាល​​ជំង​ឺ​​​​ផ្លូវ​ចិត្ត​​​​ ឬ​​សរសៃ​ប្រសាទនៅផ្ទះរបស់ជនល្មើស​។


 តាម​ការ​រៀប​រាប់​​បំភ្លឺ​របស់​នាង​ក្រមុំ​រង​គ្រោះ​​បានប្រាប់​សមត្ថកិច្ច​​ថា នាង​ត្រូវ​បាន​ឪពុក​ម្តាយ​​យក​មកព្យាបាល​​ជំងឺ​​​​​នៅ​ផ្ទះ​ឈ្មោះ​​​ឈឹម ​​ភា ដែលជា​ប្អូន​​​ថ្លៃ​របស់​​​ម្តាយនាង​​តាំងពីថ្ងៃទី​​​១៩ កញ្ញា ​​​​​២០១១ មកម៉្លេះ ។ ​​នាង​​បានបញ្ជាក់​ថា ​​ពេល​មក​​ដល់​​នា​យប់​ដំបូង​​​តា​ភា បានចាប់​នាង​រំលោភ​​​បានសម្រេច​ដល់​ទៅ​​​៤​ដង​។ ​​ក្រោយ​មក​គាត់​បាន​​ប្រព្រឹត្ត​ជា​បន្ត​បន្ទាប់​​​ គឺមួយ​យប់​​​២ដង​ ហើយ​​គាត់​​បាន​គំរាម​សម្លាប់​​នាង​ចោល​ ប្រសិន​​បើ​នាង​ហ៊ាន​​​និយាយប្រាប់​​​គេ​ឱ្យដឹង​​។






ពីគេហទំព័រ៖ កោះសន្តិភាព


 បើ​តាមចម្លើយ​​សារ​ភាពរបស់​ជន​​​ល្មោភ​កាម​បាន​ប្រាប់សម​ត្ថកិច្ច​​​​ថា ខ្លួនពិតជា​​​បានប្រព្រឹត្ត​​ដូចដែល​នាង​​ចោទប្រកាន់​​នោះមែន ប៉ុន្តែ​បាន​​​​តែ​ចំនួន​១០ដង​ប៉ុណ្ណោះ ហើយ​ទាល់តែនារី​​​​​រង​គ្រោះ​​​ក្អួត​ចង្អោរ ទើបដឹង​ថា នាងមាន​ផ្ទៃ​ពោះ​។ ​​​លោក​វរសេនីយ៍ត្រីរ៉ែម វីរៈ ​បានបន្ត​ថា ​​​ផ្អែក​តាម​​បណ្តឹង​របស់​​នារីរងគ្រោះ​​​ និង​ម្តាយ​របស់​នាង​​ ព្រមទាំង​​ចម្លើយ​​​​សារ​ភាពរបស់​ជន​​ល្មើស ​បច្ចុប្បន្ន​​កម្លាំង​របស់​​លោកបាន​​​រៀបចំ​សំណុំ​រឿង​បញ្ជូនទៅ​ស្នងការ​ដ្ឋាន​​ ដើម្បី​ចាត់ការ​​បន្ត​​​តាម​​នីតិវិធី​​​ច្បាប់ ៕

No comments:

Post a Comment

yes