Thursday, October 27, 2011
នាំស្រីស្នេហ៍ដេកផ្ទះសំណាក់ជាប់ចោតពីបទរំលោភ
បុរសម្នាក់ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាមលោក ផាន់ សុភក្ត័ សំរេចចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងលោកស្រីចៅក្រម ទិត សុទ្ធីបូរ៉ាលក្ខណ៍ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីរសៀលថ្ងៃទី២៥ខែតុលាឆ្នាំ២០១១ ក្រោយពីបុរសនោះបាននាំស្រី ស្នេហ៍របស់ខ្លួនចូលដេកផ្ទះសំណាក់ ហើយត្រូវបានឪពុកម្ដាយខាងស្រីចោទថាចាប់រំលោភកូនគាត់ព្រមទាំងប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរសនោះតែម្ដង។
បុរសជាប់ចោទខាងលើឈ្មោះ ហៃ ទ្រី អាយុ៣៥ឆ្នាំរស់នៅភូមិពោធ៍ជើងខាល ឃុំម៉ុងរៀវ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។រីឯនារីជាស្រីស្នេហ៍ឈ្មោះ ចាន់ ស្រីលក្ខណ៍ អាយុ២៣ឆ្នាំរស់នៅភូមិពោន ក្នុងឃុំម៉ុងរៀវជាមួយគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថានារី ចាន់ ស្រីលក្ខណ៍ មានមុខរបរជាអ្នកបំរើការងារនៅក្នុងហាងលក់ស៊ុបមួយកន្លែងយីហោ អាន សុផល ស្ថិតក្នុងភូមិពោន ឃុំម៉ុងរៀវ ស្រុកត្បូងឃ្មុំ ជាច្រើនឆ្នាំកន្លងមកហើយ។ចំណែកបុរស ហៃ ទ្រី ធ្លាប់មានប្រពន្ធកូនរួចម្ដងមកហើយដែរ ប៉ុន្តែបច្ចុប្បន្នពុំដឹងថាលែង លះគ្នាដាច់ស្រឡះហើយឬយ៉ាងណាទេ។ប្រភពបានបន្តថាបុរស ហៃ ទ្រី ធ្លាប់ទៅហូបស៊ុបនៅក្នុងហាង អាន សុផល ដែលជាកន្លែងនារី ចាន់ ស្រីលក្ខណ៍ ធ្វើការនោះជាច្រើនដងមកហើយៗបានមានទំនាក់ទំនងស្នេហា ជាមួយនារី ចាន់ ស្រីលក្ខណ៍ យ៉ាងស្អិតរមួតជាយូរមកហើយ។ទើបកាលពីល្ងាចថ្ងៃទី២២ខែតុលានេះប្រ ហែលជាបុរស ហៃ ទ្រី ស្រម៉ៃនឹកនារី ចាន់ ស្រីលក្ខណ៍ ខ្លាំងពេកក៏បានទៅហូបស៊ុបនៅក្នុងហាងអានសុផលនោះ ទៀតដើម្បីបានជួបសាសងគ្នាលេង។ហើយនៅក្នុងឱកាសហូបស៊ុបនាពេលល្ងាចនោះផងដែរ បុរស ហៃ ទ្រីបានបបួលនាង ចាន់ ស្រីលក្ខណ៍ ជិះម៉ូតូទៅដើរលេង នៅឯក្នុងក្រុងកំពង់ចាមដែលមានចំងាយផ្លូវប្រហែល ៣០គីឡូម៉ែត្រពីហាងលក់ស៊ុបនោះ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងទៀតថានាង ចាន់ ស្រីលក្ខណ៍ បានយល់ព្រមទៅដើរលេងជាមួយបុរស ហៃ ទ្រី ដោយគ្មានការចាប់បង្ខំឡើយ។ហើយពេលត្រឡប់មកពីដើរលេងវិញអ្នកទាំងពីរក៏បានត្រូវរ៉ូវគ្នាចូលដេកនៅក្នុងផ្ទះសំណាក់មួយឈ្មោះផ្ទះសំណាក់ភ្នំមាស ស្ថិតនៅក្នុងភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តកំ ពង់ចាម។
ចំណែកឪពុកនាង ចាន់ ស្រីលក្ខណ៍ ដែលមានគេប្រាប់ថា មានបុរសម្នាក់បបួលនាង ចាន់ ស្រីលក្ខណ៍ ជិះម៉ូតូទៅដើរលេង ព្រមទាំងប្រាប់ភិនភាគម៉ូតូនិងស្លាកលេខផងនោះ ក៏បាននាំក្រុមគ្រួសារដើររកកូន ហើយពេលដើររកមកដល់ ផ្ទះសំណាក់យីហោភ្នំមាសនេះស្រាប់តែប្រទះឃើញម៉ូតូដែលមានស្លាកលេខដូចគេប្រាប់ខាងលើក៏បានសួរម្ចាស់ផ្ទះសំណាក់ថាម្ចាស់ម៉ូតូនោះដេកនៅបន្ទប់លេខប៉ុន្មាន?ហើយម្ចាស់ផ្ទះសំណាក់ប្រាប់ថាអ្នកទាំងពីរដេកនៅបន្ទប់ លេខ១០។ជាមួយគ្នានោះឪពុកនាង ចាន់ ស្រីលក្ខណ៍ បានទៅគោះទ្វារបើកបន្ទប់មើល ក៏ឃើញនាង ចាន់ ស្រីលក្ខណ៍ និងបុរស ហៃ ទ្រី ដេកជាមួយគ្នានៅក្នុងបន្ទប់នោះតែម្ដង។ជាមួយគ្នានេះដែរឪពុកនាង ចាន់ ស្រីលក្ខណ៍ ក៏បានចោទថាបុរស ហៃ ទ្រី ចាប់រំលោភកូនគាត់ហើយក៏បានមកប្ដឹងសមត្ថកិច្ចប៉ូលិសក្រុងសួងឱ្យឃាត់ខ្លួននៅពេលនោះតែម្ដងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងបន្តទៀតថានៅក្នុងរយៈពេលឃាត់ខ្លួននៅឯអធិការដ្ឋាននគរបាលក្រុងសួង មានការស្នើរសុំសំរុះសំរួលពីសំណាក់ក្រុមគ្រួសារខាងបុរសមកលើក្រុមគ្រួសារនាង ចាន់ ស្រីលក្ខណ៍ កុំឱ្យធ្វើ ការប្ដឹងផ្ដល់វែងឆ្ងាយអីពួកគាត់សូមរៀបការអ្នកទាំងពីរធ្វើជាប្ដីប្រពន្ធតែម្ដង។ប៉ុន្តែការសុំសំរុះសំរួលនេះត្រូវបានឪពុកខាងស្រីលើកឡើងវិញបែបនៅក្នុងចិត្តខឹងថា ចាំបាច់ធ្វើអញ្ចឹងម្ដេចក៏មិនធ្វើតាមផ្លូវទៅតាមច្បាប់។ ហើយប្រការដែលឱ្យខាងស្រីមិនយល់ព្រមទៀតនោះគឺបុរស ហៃ ទ្រី ធ្លាប់មានប្រពន្ធហើយៗគេសង្ស័យថា លែងប្រពន្ធមិនទាន់ដាច់ស្រាច់។
ទោះជាយ៉ាងណាក្ដីជនសង្ស័យឈ្មោះ ហៃ ទ្រី អស់រយៈពេលឃាត់ខ្លួននៅឯអធិការដ្ឋាននគរបាលក្រុង សួង ត្រូវបានបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត ហើយក៏បានបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តកំពង់ ចាម៕
ពីគេហទំព័រ៖ កម្ពុជាថ្មី
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes