សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, October 27, 2011

បក្ស​នយោបាយ​រិះ​គន់​អប្រសិទ្ធិភាព​ការងាររបស់​គ.ជ.ប.

 សមាជិក​សភា​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​រិះ​គន់​ទៅ​លើ​ការ​ប៉ាន់​ប្រមាណ​អំពី​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថា «គ្មាន​ប្រសិទ្ធភាព​ក្នុង​ទេ» ស្រប​ពេល​ដែល​របាយការណ៍​អង្កេត​របស់​ខុមហ្វ្រែល បាន​បង្ហាញ​ថា គណ​បក្ស​នយោបាយ​ ដែល​មិន​ស្ថិត​នៅ​ក្នុង​រដ្ឋាភិបាល កាន់​តែ​មិន​ទុក​ចិត្ត​ថែម​ទៀត​ទៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​ គ.ជ.ប.។
លទ្ធផល​របស់​ គ.ជ.ប. បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន ៩១៥ ១៧៨​នាក់ ឬ​ស្មើ​នឹង​ ១៩២​ភាគរយ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ចន្លោះ​ថ្ងៃ​ទី​០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៥ ខែ​តុលា​កន្លង​មក​នេះ ដែល​លើស​ពី​ការ​ប៉ាន់​ប្រមាណ​ទុក​របស់​ គ.ជ.ប. នា​ពេល​ដំបូង​ថា មាន​ប្រជា​ពលរដ្ឋ​ត្រឹម​តែ​ចំនួន ៤៧៦ ០៣៧​នាក់​ប៉ុណ្ណោះ។
លោក គួយ ប៊ុនរឿន តំណាង​រាស្ត្រ​គណ​បក្ស សម រង្ស៊ី ប្រចាំ​មណ្ឌល​ខេត្ត​តាកែវ បាន​ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​ពុធ​នេះ​នៅ​ក្រៅ​សន្និសីទ​សារព័ត៌មាន​មួយ​ថា បទ​ពិសោធនៃ​ការ​ប៉ាន់​ប្រមាណ​អំពី​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រចាំ​ឆ្នាំ​របស់ គ.ជ.ប. នា​ពេល​កន្លង​មក មិន​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​បញ្ហា​នេះ​បង្ក​ឲ្យ​​មិន​មាន​ការ​ទុក​ចិត្ត និង​ដាក់​ការ​សង្ស័យ​កាន់​តែ​ច្រើន​ពី​សំណាក់​គណ​បក្ស​នយោបាយ។



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes