រូបភាពអាក្រាតកាយរបស់តារាសម្តែងកំពុងឡើងកូដខ្លាំងនាង គង់ ច័ន្ទស្រីមុំ ដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គម Facebook កំពុងតែធ្វើឲ្យរញ្ជួយដល់បណ្តាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ពិសេសអ្នកនិយមចែករំលែកព័ត៌មាននៅលើទំព័រ Facebook ទាំងអស់។
អ្នកដែលបានទស្សនារូបភាពអាក្រាតកាយរបស់តារាសម្តែងវ័យក្មេងម្នាក់នោះ កំពុងតែផ្សព្វផ្សាយបន្ត និងចោទសួរថា តើរូបភាពនោះជារូបភាពរបស់នាងពិតប្រាកដដែលត្រូវបែកធ្លាយក្នុងប្រការណាមួយ ឬក៏ជាការកាត់តពីជនអនាមិក។
រូបភាពដែលបែកធ្លាយតាម Facebook នោះ គឺជាការភ្ជាប់គ្នារវាងរូបពីរផ្សេងគ្នា ក្នុងនោះរូបមួយ គឺជាការថតរួមគ្នារវាងតារាសម្តែង គង់ ច័ន្ទស្រីមុំ និងគូស្នេហ៍លោក គឹម សីហា ដោយមានភ្ជាប់រូបថតអាក្រាតកាយរបស់អតីតហ្រេ្វស៊ីនាងគង់ ច័ន្ទស្រីមុំ ក្នុងទិដ្ឋភាពសខ្មៅ។ រូបអាក្រាតកាយនោះត្រូវបានគេមើលដឹងថា ជារូបដែលថតដោយខ្លួនឯងតាមប្រព័ន្ធទូរស័ព្ទដៃ។
ទាក់ទងនឹងលេចធ្លាយរូបអាក្រាតកាយមិនធ្លាប់មាននៅលើបណ្ដាញសង្គមបែបនេះ អតីតហ្វេ្រស៊ីឆ្នាំ២០០៨ នាង គង់ ច័ន្ទស្រីមុំ បានឲ្យដឹងថា នាងទើបតែបានដឹងពីការបង្ហោះរូបថតនោះកាលពីល្ងាចម្សិលមិញតាមរយៈមិត្តភ័ក្តិ តែតារារូបនេះបានប្រាប់ថា នាងនៅមិនទាន់បានឃើញរូបនោះដោយផ្ទាល់ភ្នែកនៅឡើយ។
គង់ ច័ន្ទស្រីមុំ បាននិយាយថា៖ «ខ្ញុំទើបតែបានដឹងពីពួកម៉ាក គេសួរខ្ញុំថា ម៉េចក៏មានអ្នកកាត់តរូបហែងអ៊ីចឹង? គេអត់សួរថា ម៉េចក៏ឯងថតរូបអ៊ីចឹងទេ ព្រោះគេដឹង...»។ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes