សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 21, 2011

មួ សុខហួរ ចុះ​រំដោះ​ពលករ​ចេញ​ពី​មណ្ឌល​ជ្រើស​រើស​


  លោក​ស្រី មូ សុខហួរ សមាជិក​សភា​មក​ពី​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​ទៅ​រំដោះ​ពលករ​ជាង ៣០​នាក់ នៅ​ក្នុង​មណ្ឌល​ជ្រើស​រើស​ពលករ​មួយ​កន្លែង នៅ​ខណ្ឌ​ឫស្សីកែវ ដោយ​គ្មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ​ឡើយ បន្ទាប់​ពី​លោក​ស្រី​បាន​រៀប​ចំ​សន្និសីទ​កាសែត​មួយ​ ដែល​និយាយ​ថា ​បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល មិន​ត្រូវ​បាន​គេ​អនុវត្ត។
នៅ​ក្នុង​សន្និសីទ​កាសែត​មាន​រយៈ​ពេល​ជិត ១​ម៉ោង នៅ​ការិយាល័យ​របស់​លោក​ស្រី​នៅ​ឯ​វិមាន​រដ្ឋ​សភា​ជាតិ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ស្រី មួ សុខហួរ បាន​ថ្លែង​ថា បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋម​ន្ត្រី បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ដោយ​បាន​បញ្ជា​ឲ្យ​បណ្ដា​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​នានា ឲ្យ​​បាន​បញ្ឈប់​បញ្ជូន​ពលករ​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ មិន​ត្រូវ​បាន​គេ​អនុវត្ត​ឲ្យ​បាន​ត្រឹម​ត្រូវ​ឡើយ។ លោក​ស្រី​បញ្ជាក់​ថា ក្រសួង​ការងារ បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ និង​ក្រសួង​មហា​ផ្ទៃ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បញ្ជូន​ពលករ​ទាំង​នោះ។
លោក​ស្រី​ថ្លែង​ថា​៖ «ចំពោះ​ខ្ញុំ យល់​ថា បទ​បញ្ជា​នេះ មាន​ន័យ​ពេល​លេញ ដែល​យើង​ត្រូវ​តែ​អនុវត្ត​វា​ឲ្យ​បាន​ត្រឹម​ត្រូវ ពីព្រោះ​ បទ​បញ្ជា​នោះ​ចេញ​ដោយ​នាយករដ្ឋមន្ត្រី»។



ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes