សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

ជួប​ជុំ​បង​ប្អូន​ផឹក​ស៊ី​គ្នា​10​នាក់ ពុល​ស្រា​3​នាក់ ​ក្នុង​នោះ​ធ្ងន់​​ធ្ងរ​ម្នាក់​


 កាលពី​ថ្ងៃ​ទី​១២ វិច្ឆិកា នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌដង្កោ បន្ទាប់​​ពី​ចប់​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​រួច​មក ក្រុម​គ្រួសារ​មួយ ក្នុង​នោះ​មាន​បង​ថ្លៃ ប្អូនថ្លៃ និង​បងប្អូន​បង្កើត​សរុប​ទាំងអស់​១០​នាក់ មាន​ស្រី មាន​ប្រុស បាន​ជួបជុំ​គ្នា​ផឹកស្រា​ទំពាំងបាយជូរ ក្លែម​ជាមួយ​ត្រីខកំប៉ុង និង​ផ្អក​កំពឹស។ កម្ម​វិធី​ចាប់​ផ្តើម​តាំងពី​ម៉ោង​១១ព្រឹក រហូត​ដល់​ម៉ោង​​៦​ល្ងាច ហើយ​មុន​នឹង​បញ្ចប់​កម្មវិធី​ក៏បាន​ផឹក​ស្រា.ស​​អស់​១​លី​ត្រ​ទៀត ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗខ្លួន។ លុះដល់​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ស្រាប់​តែ​មាន​មនុស្ស​៣​នាក់​​មាន​អាកា​រៈ​ដូចជាពុលអ្វីមួយ​ គឺចេះ​តែ​ខ្សោយ​អស់កម្លាំង វិលមុខ​ក្អួតចង្អោរ​ពេញ​មួយ​យប់ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ក៏​​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​​ព្រះ​កុសុមៈ។


  ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​អ្នក​ពុល​​ទាំង​បី​នាក់​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ​​នោះ​មាន​ការ​​ជួបជុំ​បងប្អូនសរុបចំនួន​១០​នាក់ ហើយ​ទិញ​ស្រា​ទំពាំងបាយជូ​រដែល​ច្រក​ក្នុង​ដប​ទឹកបរិសុទ្ធ​ជា​ស្រា​ពណ៌​ខ្មៅ ក្នុងមួយ​ដប​ថ្លៃ​១.០០០​រៀល ផឹក​អស់​ជា​ច្រើន​ដប​តាំងពី​ម៉ោង​១១​ព្រឹក រហូត​ដល់​ម៉ោង​៦ល្ងាច​ ។ លុះមុន​នឹង​ចប់​​កម្មវិធី​ផឹកស៊ី​ ដោយសារថវិកា​ក៏​ខ្សត់​ខ្សោយ​ផង​ ក៏​បាន​ទិញ​​ស្រា.ស​១​លី​ត្រ​យក​មក​ផឹក​ទៀត រួចទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀងៗខ្លួន ចំណែក​សាច់​​ក្លែម​ក្នុង​កម្មវិធី​នោះ មាន​ត្រីខកំប៉ុង និង​ផ្អក​កំពឹស​​ដែល​ធ្វើ​ដោយ​ខ្លួនឯង ។


 ប្រភព​ព័ត៌មាន​ដដែល​​បន្ដ​ទៀត​ថា លុះ​ផឹក​ស្រវឹង​ដាប​​រៀង​ៗ​ខ្លួន​អស់​ទៅ​ក៏​នាំ​គ្នា​ទៅ​ផ្ទះ​វិញ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា បង​ប្អូន​៧​នាក់​ចេញ​ទៅ​ប្រកបការងារ​ជា​ធម្មតា ដោយឡែក​តែ​៣​នាក់ មាន​អាកា​រៈ​ខ្សោយ​អស់​កម្លាំង​ងើប​អត់​រួច​ចេះ​តែ​វិលមុខ។ អ្នក​ទាំង​បី​នាក់​នោះ​មាន​ ១-​ឈ្មោះ​ប៉ូង សា​វឿ​ន ភេទ​​ប្រុស អាយុ​៣៣​ឆ្នាំ ជា​ម្ចាស់​ផ្ទះ ២-​ឈ្មោះ​ប៉ូង ស្រី​ទូច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ត្រូវជា​ប្អូន និង​​​៣-​ឈ្មោះ​គ្រុយ យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងថ្លៃ។ ខណៈឃើញ​ដូច្នេះ ​សាច់ញាតិ​ក៏នាំ​គ្នា​​កោសខ្យល់​ឱ្យ ព្រោះ​នឹក​ស្មានថា ​ស្រវឹងស្រា​រហូត​ដល់ខ្យល់​ចាប់ ប៉ុន្ដែ​ពេល​​កោស​ខ្យល់​ហើយ​នៅ​តែ​មិន​​ធូរស្រាល​ទៀត លុះ​ដល់​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា អ្នក​ទាំង​បី​នាក់​ចាប់​ផ្ដើម​ក្អួតចង្អោរ​មួយ​យប់​ទល់​ភ្លឺ រហូត​ដល់​ម៉ោង​៥​ភ្លឺ ថ្ងៃ​ទី​១៤ វិ​ច្ឆ​ិកា នៅ​តែ​ក្អួតចង្អោរ​ទៀត​​ក៏​បញ្ជូន​អ្នក​ទាំង​បី​នាក់​ទៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ​ចិន​តុង។ ពេល​ទៅ​ដល់​ គ្រូពេទ្យ​ដាក់​ថ្នាំ​ព្យាបាល​នៅ​តែ​មិន​បាន​ធូរស្រាល​ក៏​បញ្ជូន​បន្ដ​ទៅ​ព្យាបាលនៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​តែ​ម្ដង ។


 ខណៈ​ពេល​មក​ដល់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ហើយ ​ឈ្មោះ​គ្រុយ យ៉ា ក៏នៅ​តែ​ដេក​អោប​កន្ថោ​រ​ដដែល​មិន​ឱ្យ​យក​ទៅ​ណា​ឆ្ងាយ​ទេ ទុក​សម្រាប់​ក្អួត។ ចំណែក​ឈ្មោះ​ប៉ូង សា​វឿ​ន វិញ​គឺ​ដេក​ស្ដូក​ស្ដឹង​លែង​ដឹងខ្លួន​ទៅ​ហើយ​ដែល​​គ្រូ​ពេទ្យ​ប្រាប់​ថា​ មាន​សង្ឃឹមតិច​ណាស់។ រីឯ​ឈ្មោះ​ប៉ូង ស្រី​ទូច នៅ​ដឹងខ្លួន​ខ្លះ ប៉ុន្ដែ​អាកា​រៈ​ខ្សោយ​ល្ហិតល្ហៃ ។


 លោក​វេជ្ជបណ្ឌិត​ដែល​តាមដាន​ស្ថានភាព​​​របស់​អ្នក​ទាំង​បី​នាក់​សន្និដ្ឋានថា អាច​បណ្ដាល​មក​ពី​ការ​ពុល​ស្រា​ក៏​ថា​បាន ឬ​អាច​មក​ពី​ពុល​ចំណី​ក៏​ថា​បាន ប៉ុន្ដែ​បើ​ពុល​ស្រា និង​ពុល​ចំណី​ ចុះ​ហេតុ​អី​ក៏​អ្នក​​៧​នាក់​ទៀត​មិន​ពុល? កត្ដា​នេះ​បណ្ដាល​មក​ពី​អ្នក​ទាំង​បី​​នាក់​មាន​ប្រព័ន្ធ​ការ​ពារ​​មេរោគ​ខ្សោយ ទើប​ឈាន​ដល់​ដំណាក់កាល​នេះ​មុនគេ ៕












ពីគេហទំព័រ៖ កោះសន្តិភាព

No comments:

Post a Comment

yes