សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

មន្ត្រី ​៖ ​ប្រទេស​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​​ទោស​នយោបាយ​ថែម​ទៀត​

 មន្ត្រី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយប្រាប់​AFRថា«អ្នកទោស​ខ្លះ​និង​ត្រូវ​គេ​ដោះលែង​នៅ​ថ្ងៃ​ច័ន្ទ»។ដោយឡែក​មន្ត្រី​ម្នាក់ទៀត​បាន​និយាយ​បន្ថែម​ថា«ពួក​អ្នក​ទោសនយោបាយ​ខ្លះ​មកពី​គុក​ផ្សេងៗនៅ​ខាងក្រៅ​ទីក្រុង​យ៉ាង​ហ្គ​ន់​និង​ស្ថិតនៅ​ក្នុងចំណោម​ពួក​អ្នក​ដែល​ត្រូវគេ​ដោះលែង។


 ទង្វើ​នោះ​កើនឡើង​ក្រោយពី​មានការ​លើកលែងទោស​ដ​ល់​អ្នកទោស​ជាច្រើន​ដោយ​របប​នេះ​កាលពី​ខែ​មុន​នោះ​បាន​ធ្វើ​ឲ្យ​ពួក​អ្នកសង្កេតការណ៍​និង​គណបក្សប្រឆាំង​ខកចិត្ត​ដោយសារ​មិនបាន​ដោះលែង​ពួក​ប្រឆាំង​ដែល​សំខាន់បំផុត។ទង្វើ​នេះ​ក៏​កើតឡើង​ផងដែរ​តែ​ពីរ​ថ្ងៃមុន​រដ្ឋការ​ស៊ីវិល​ថ្មី​របស់​ប្រទេស​និង​ត្រូវ​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​របស់​ប្រទេស​សមាគមន៍​នៃ​បញ្ហា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដែល​មាន​សមាជិក១០ប្រទេស​នៅ​កោះ​បាលី​ប្រទេស​ឥណ្ឌូណេស៊ី។


 ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​បាន​បង្ហាញ​សញ្ញា​កែទម្រង់​សា​កល​មើល​នៅក្នុង​ប៉ុន្មាន​ខែ​ថ្មីៗនេះ​និង​ហាក់ដូចជា​ចង់​បំបែក​ភាព​ឯកោ​អន្តរជាតិ​របស់ខ្លួន​នោះ​កំពុង​ស្វែង​ចង់បាន​កៅអី​អាស៊ាន​នៅក្នុង​ឆ្នាំ២០១៤។


 ចាប់តាំងពី​បន្ត​កាន់អំណាច​នៅក្នុង​ខែ​មិនា​មក​ប្រធានាធិបតី​លោក​ថេរ​សេន​អតីត​ឧ​ត្ត​ម​សេនីយ៍​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​រិះគន់​ភ្ញាក់ផ្អើល​ដោយ​បើក​ធ្វើ​ការចរចា​ផ្ទាល់​ជាមួយ​មេដឹកនាំ​គណបក្សប្រឆាំង​លោកស្រី​មួង​សាន​ស៊ូ​ជី​ហើយ​ចចេស​និង​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ដោយ​បង្អាក់​ការងារ​កសាង​ទំនប់​ដ៏​ធំ​មួយ​ដែល​ប្រជាជនមិន​ន​ចូល​ចិត្តនោះ។


 ការដោះលែង​ពួក​អ្នកទោសនយោបាយ​ទាំងអស់​របស់​ប្រទេស​ដែល​រួម​ពួក​អ្នកធ្វើ​យុទ្ធនាការ​សិទ្ធ​លទ្ធិប្រជាធិបតេយ្យ​ពួក​អ្នកសារព័ត៌មាន​និង​ពួក​មេធាវី​ប៉ុន្តែ​នៅ​មាន​ការទាមទារ​មួយ​របស់​បណ្ដា​ប្រទេស​លោកខាងលិច​ដែល​សុំ​ឲ្យ​ដាក់​ទណ្ឌ​កម្ម​មី​យ៉ាន់​ម៉ា​នៅឡើយ។


 របប​ថ្មី​នេះ​ដែល​ដែល​បាន​ជំនួស​ក្រុមប្រឹក្សា​យោធា​ដែល​កាន់អំណាច​រយះពេល​យូរ​ក្រោយ​កាបោះឆ្នោត​វាទ​ដំ​វាទ​មក​បាន​លើកលែងទោស​ពួក​អ្នកទោស​ជាង៦.៣០០នាក់​ដែល​ក្នុង​នោះ​រួម​នៅក្នុង​ការទន្ទឹងរង់ចាំ​ការលើកលែងទោស​នៅក្នុង​ខែតុលា។


 នៅក្នុង​ចំណោម​ពួក​អ្នក​ដែល​ត្រូវគេ​ដោះលែង​នោះ​មាន​ពួក​សមាជិក​របស់​គណ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ(NLD)របស់លោក​ស្រី​ស៊ូ​ជី​អ្នកកំប្លែង​ដ៏​ល្បីល្បាញ​ម្នាក់​និង​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់​លោក​ហ្សា​ហ្កា​ណា។


 ប៉ុន្តែ​ពួក​អ្នកប្រឆាំង​នាំមុខ​ជាច្រើន​នាក់​ដែល​ក្នុងនោះ​មាន​ឥស្សរជន​សំខាន់ៗដែល​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ការបះបោរ​ដឹកនាំ​ដោយ​ពួក​និស្សិត​មិនបាន​សំរេច​ក្នុង​ឆ្នាំ១៩៨៨នោះ​នៅ​ជាប់​គុក​នៅឡើយ៕

No comments:

Post a Comment

yes