សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

ចំណាប់​ខ្មាំង​បារាំង​៣​នាក់​នៅ​យេម៉ែន​ត្រូវ​បាន​គេ​ដោះ​លែង

 ប្រធានាធិបតី​បារាំង លោក នីកូឡាស់ សាកូហ្ស៊ី បាន​ថ្លែង​ថា ក្រុម​កម្មករ​ជំនួយ​ការ​ជន​ជាតិ​បារាំង ៣​នាក់ ដែល​ត្រូវ​បាន​គេ​ចាប់​ជំរិត​នៅ​ក្នុង​ប្រទេស​យេម៉ែន​តាំង​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា​នោះ ត្រូវ​បាន​គេ​ដោះ​លែង​ហើយ។
ចំណាប់​ខ្មាំង​ទាំង ៣​នាក់​ន៉ មាន​ស្ត្រី​ពីរ​នាក់ និង​បុរស​ម្នាក់ ធ្វើ​ការ​បម្រើ​ឲ្យ​អង្គការ​សបប្បុរស​ធម៌​ Triangle Generation Humanitaire ហើយ​ត្រូវ​បាន​គេ​ចាប់​ពង្រាត់​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ស្ថិត​នៅ​ខេត្ត​ហាដារ៉ាមូដ នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​យេម៉ែន។
ប្រទេស​នៅ​ក្នុង​ឧប​ទ្វីប​អារ៉ាប់​មួយ​នេះ បាន​ធ្លាក់​ចូល​ក្នុង​ចលាលចល​ស៊ីវិល​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​ហើយ ហើយ​ខេត្ត​ហាដរ៉ាមូដ គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្ដា​ខេត្ត​ដែល​សាខា​ក្រុម​អាល់កៃដា​នៅ​ក្នុង​ប្រទេស​យេម៉ែន ធ្វើ​សកម្មភាព។
ខុទ្ទកាល័យ​ប្រធានាធិបតី បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «ប្រធានាធិបតី​ថ្លែង​អំណរ​គុណ​យ៉ាង​កក់​ក្ដៅ​ដល់​រាជវង្ស​ស៊ុលតង់​នៃ​ប្រទេស​អូម៉ង់ និង​អាជ្ញាធរ​អូម៉ង់​ដែល​បាន​ជួយ​យ៉ាង​ដុត​ដៃ​ដុត​ជើង ព្រម​ទាំង​មនុស្ស​ទាំង​ឡាយ​ដែល​បាន​ចូល​រួម​ចំណែក​ក្នុង​ដំណោះ​ស្រាយ​ដ៏​រីក​រាយ​នេះ»។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes