សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, November 29, 2011

ជន​សង្ស័យ​ប៉ង​ធ្វើ​ឃាត​អាណិកជន​ចង​ក​សម្លាប់​ខ្លួន

 បុរស​ម្នាក់​បាន​ចង​ក​ធ្វើ​អត្តឃាត​ បន្ទាប់​ពី​នគរបាល​ប្រុង​កោះ​ហៅ​មក​សាកសួរ​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​បុរស​អាណិកជន​ខ្មែរ-អូស្ត្រាលី​ម្នាក់ ឯ​ជន​សង្ស័យ​ម្នាក់​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន​មក​សាកសួរ ហើយ​ដោះ​លែង​ទៅ​វិញ​នៅ​ថ្ងៃ​នេះ។
លោក លឹម សុផល អធិការ​ស្តីទី​នគរបាល​ស្រុក​ស្អាង​ ឲ្យ​ដឹង​ថា បុរស នី វី អាយុ ២៥​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្រោយ​ផ្ទះ​គាត់​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​នេះ វេលា​ម៉ោង ៦​ភ្លឺ ក្នុង​ភូមិ​ពពេច ឃុំ​ក្រាំងយ៉ូវ​ ដោយ​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់។ ប៉ុន្តែ​បុរស​ម្នាក់​នេះ ត្រូវ​បាន​នគរបាល​ដាក់​ការ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ដោយ​អារក​បុរស​អាណិកជន ប្រាក់ ស៊ីថា អាយុ ៦៤​ឆ្នាំ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ទី​២៧ ខែ​វិច្ឆិកា​កន្លង​មក​នេះ។
លោក​អធិការ​នគរបាល​រូប​នេះ បាន​ថ្លែង​ថា៖ «យើង​ចង់​កោះ​ហៅ​គាត់​មក​សួរ ព្រោះ​សង្ស័យ​ពាក់​ព័ន្ធ​រឿង​ធ្វើ​ឃាត តែ​គាត់​ក៏​ចង​ក​ស្លាប់​ទៅ»។
លោក​ថា ទាំង​ជន​ដែល​សមត្ថកិច្ច​ដោះ​លែង និង​អ្នក​ធ្វើ​អត្ត​ឃាត​ សុទ្ធ​តែ​ត្រូវ​គេ​សង្ស័យ​ក្នុង​ករណី​ប៉ង​សម្លាប់​ដោយ​អារក​បុរស​អាណិក​ជន ព្រោះ​មាន​សាក្សី​បាន​ឃើញ​អ្នក​ទាំង​នោះ​បាន​ផឹក​ស៊ី​កាល​ពី​យប់​កើត​ហេតុ​ ជិត​ផ្ទះ​អាណិកជន និង​មាន​បន្សល់​ទុក​នូវ​សម្លៀក​បំពាក់ និង​មួក ដែល​សាក្សី​ធ្លាប់​ឃើញ​ជន​សង្ស័យ​ប្រើ​ប្រាស់។




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes