សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 14, 2011

នាយករដ្ឋមន្ត្រី​ថ្មី​អ៊ីតាលី​ចាប់​ផ្ដើម​បង្កើត​រដ្ឋាភិបាល​ថ្មី

 អតីត​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោក ម៉ារីយ៉ូ ម៉ុនទី បាន​ចាប់​ផ្ដើមការ​រៀប​ចំ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​បង្កើត​រដ្ឋាភិបាល​​ថ្មី​មួយ សម្រាប់​ស្ដារ​ឡើង​វិញ​នូវ​ទំនុក​ចិត្ត​ទីផ្សារ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​ដែល​កំពុង​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​អ៊ីតាលី​ បន្ទាប់​ពី​លោក​ទទួល​យក​​អាណត្តិ​បន្ត​ពី​លោក ស៊ីលវីយ៉ូ ប៊ែរលូស្កូនី។
នៅ​សកម្មភាព​នយោបាយ​ចុង​សប្ដាហ៍​ដ៏​ផុយ​ស្រួយ​មួយ សភា​អ៊ីតាលី​បាន​អនុម័ត​លើ​កញ្ចប់​កំណែ​ទម្រង់​សេដ្ឋកិច្ច​នានា ដែល​បាន​ឯកភាព​ជាមួយ​នឹង​មេដឹកនាំ​សហភាព​អឺរ៉ុប​ លោក ប៊ែរលូស្កូលី បាន​ចុះ​ចេញ​ពី​តំណែង ហើយ​លោក​ប្រធានាធិបតី ជីអ័រជីអូ ណាប៉ូលីតាណូ បាន​តែង​តាំង​លោក ម៉ុនទី ជា​បុគ្គល​ដ៏​គួរ​ឲ្យ​គោរព​ជា​អន្តរជាតិ ឲ្យ​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី។
លោក ម៉ុនទី គ្រោង​នឹង​រៀប​ការ​ពិភាក្សា​នានា​ជាមួយ​គណ​បក្ស​នយោបាយ​សំខាន់ៗ នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​លោក​ស្វែង​រក​ការ​តែង​តាំង​នូវ​អ្វី​ដែល​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​គណៈរដ្ឋមន្ត្រី​តូច​មួយ ប្រមូល​ផ្ដុំ​ទៅ​ដោយ​ក្រុម​អ្នក​ជំនាញ​មក​ពី​ក្រៅ​សភា។ 


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes