សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 19, 2011

ដើម​ជ្រៃ​ និង​ដើម​រាំង​​នៅ​តែ​មាន​ហាង​ឆេង​នាំ​ទៅ​វៀត​ណាម​


 ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​នៅ​ខេត្ត​កំពត​ និង​ខេត្ត​កែប​ក្រុម​ឈ្មួញ​នៅ​តែ​បន្ត​ដើរ​ទិញ​ដើម​រាំង​ និង​ដើម​ជ្រៃ​ជា​ហូរហែ​ដឹក​តាម​រថ​យន្ត​​ទៅ​ប្រទេស​វៀត​ណាម​ដែល​គេ​មើល​ឃើញ​ដើម​ឈើ​ទាំង​២​ប្រភេទ​នេះ​នៅ​តែ មាន​តម្លៃ​ខ្ពស់​ ហើយ​ការ​រក​ទិញ​មិន​បាន​ទៀត​ផង​។


 មាន​ការ​កត់​សំគាល់​​ថា ប៉ុន្មាន​ឆ្នាំ​មុន​នោះ​គេ​ប្រមូល​ទិញ​ដើម​​ចំប៉ី​ ក្រោយ​មក​ទៀត​គេ​ទិញ​ដើម​រាំង​នៅ​តាម​​វត្ត​អារាម​ធ្វើ​ឱ្យ​តា​អាចារ្យ​ទាស់​គ្នា​ស្ទើរ​គ្រប់​ទី​អារាម​ ដោយ​សារ​តែ​ដណ្តើម​គ្នា​លក់​ដើម​រាំង​ ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​និង​ជា​របស់​គរុ​ភណ្ឌ​ តែ​ឥឡូវ​គេ​ដើរ​ទិញ​ដើម​ជ្រៃ​វិញ​ម្តង​។ ជាក់​ស្តែង​កាល​ពី​រសៀល​ថ្ងៃ​ទី​១៦ វិច្ឆិកា ក្រុម​ឈ្មួញ​​បាន​ទិញ​ដើម​ជ្រៃ​មួយ​ដើម​យ៉ាង​ធំ​​ពី​ពល​រដ្ឋ​មួយ​គ្រួសារ​​នៅ​ភូមិ​ស្រែ​កាន់​ចិន​ ឃុំ​ទូក​មាស​​ខាង​កើត​ ស្រុក​បន្ទាយ​មាស​។ តាម​ដំណឹង​ថា ដើម​ជ្រៃ​ដែល​ក្រុម​ឈ្មួញ​ដឹក​តាម​​គោ​យន្ត​ច្នៃ​នោះ​មាន​តំលៃ​៦០​មឺុន​រៀល ហើយ​ឈ្នួល​អ្នក​ជីក​យក​ចេញ​ពី​ដី​តំលៃ​៤០​ម៉ឺន​រៀល​។


 ការ​​ជីក​ដើម​ជ្រៃ​ដឹក​យក​ទៅ​ដាក់​​ទូក​វៀត​ណាម​នៅ​ជិត​ភ្នំ​ល្ងដើម្បី​ដឹក​ទៅ​វៀត​ណាម​  បើ​តាម​ប្រភព​ថា ​គេ​ឃើញ​មាន​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រចាំ​ស្រុក​បន្ទាយ​មាស​មក​ក្រវែល​មើល​ដែរ​ តែ​មិន​ដឹង​ក្រុម​ឈ្មួញ និង​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ចរចា​ត្រូវ​រ៉ូវ​គ្នា​យ៉ាង​ម៉េច​ទេ បាន​ជា​មេ​ព្រៃ​ថយ​ទៅ​វិញ​ ៕

No comments:

Post a Comment

yes