សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 20, 2011

អតីតប្រធានាធិបតី ហ្វីលីពីន ត្រូវចោទប្រកាន់ ពីបទក្លែងបន្លំ សន្លឹកឆ្នោត


 អតីតប្រធានាធិបតី ប្រទេសហ្វីលីពីន អ្នកស្រី Gloria Arroyo កាលពីថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១១ កន្លងទៅនេះត្រូវរងការ ចោទប្រកាន់ ទាក់ទិនទៅនឹងការប្រើប្រាស់ អំណាចក្លែងបន្លំសន្លឹកបោះឆ្នោត ដែលអាចឲ្យលោកស្រី ត្រូវជាប់ពន្ធធានាគារ យ៉ាងហោចណាស់ រយៈពេល៦៤ឆ្នាំ ។
យោងតាមទីភ្នាក់ងារ សារព័ត៌មាន Channel News Asia ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១១នេះ បានឲ្យដឹងថា គណៈកម្មាធិការបោះឆ្នោត ប្រទេសហ្វីលីពីន បានធ្វើការ ចោទប្រកាន់ លោកស្រី ខណៈដែលអតីតប្រធានាធិបតីរូបនេះ ព្យាយាមចាកចេញពីប្រទេសហ្វីលីពីន ដោយប្រកាសថា លោកស្រីត្រូវការ សម្រាកព្យាបាល ជាចាំបាច់ ប៉ុន្តែរដ្ឋាភិបាលបានផ្អាក ការធ្វើដំណើររបស់លោកស្រី នៅព្រលានយន្តហោះ នាទីក្រុង ម៉ានីល។
អ្នកនាំពាក្យរបស់គណៈកម្មាធិការ រៀបចំការបោះឆ្នោតលោក JameJimenez បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា លោកទើបតែទទួលបាន ការស៊ើបអង្កេតមួយ ព្រមទាំងរកឃើញថា វាមានលក្ខណៈច្បាស់លាស់ និងគ្រប់គ្រាន់ក្នុងការចោទប្រកាន់ករណីនេះ។
ទោះបីជាយ៉ាងណាក្តី ពុំទាន់មានការចេញដីកាណាមួយ ពីតុលាការភ្លាមៗ ក្នុងការចាប់ខ្លួនអ្នកស្រីនៅឡើយទេ។ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ លោកស្រីបាននិយាយថា លោកស្រីមានជំងឺឆ្អឹង ដែលទាមទារការព្យាបាលនៅបរទេស ។
គណៈកម្មការរៀបចំការបោះឆ្នោត បាននិយាយថា លោកស្រី Arroyo ជាអតីតប្រធានាធិបតី ប្រទេសហ្វីលីពីន ដែលកាន់អំណាចចាប់ពី ឆ្នាំ២០០១ ដល់ឆ្នាំ២០១០ បានបញ្ជាឲ្យមានការ ក្លែងបន្លំសន្លឹកឆ្នោត ក្នុងទ្រង់ទ្រាយធំមួយ ក្នុងព្រឹត្តិការណ៍ នៃការបោះឆ្នោតនាឆ្នាំ២០០៧ ដែលនាំឲ្យគណៈបក្សប្រឆាំង ពុំអាចទទួលជោគជ័យ ៕


DAP

No comments:

Post a Comment

yes